ភ្នំពេញ ៖ ជាមួយនឹងមោទភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេនជុំទី៣ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បានឆ្លុះបង្ហាញយ៉ាងច្បាស់ពីកត្តាសុខសន្តិភាព ជាពិសេសកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនរបស់កម្ពុជាក្នុងនាមជាប្រទេសក្នុងសហគមន៍អាស៊ាន។

នៅក្នុងឱកាសនេះផងដែរសម្រាប់វិស័យឯកជន តាមរយៈសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ខ្លួន គឺមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ ក្រោមការអញ្ជើញចូលរួមពីបណ្តាសហគ្រិនវ័យក្មេងមកពីប្រទេសសមាជិកអាស៊ាន រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗជាច្រើននាក់សរុបប្រមាណ ៥០០នាក់។

លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ២០២២បានមានប្រសាសន៍ថា មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ដែលនឹងរៀបចំឡើងនៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ គឺជាមហាព្រឹត្តិការណ៍ដ៏ធំបំផុតដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ហៅកាត់ថា YEAC ដែលនឹងមានការចូលរួមពីបណ្តាសហគ្រិនជាច្រើនរយនាក់មកពីប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីក្នុងជួររដ្ឋាភិបាលដែលពាក់ព័ន្ធ ជាពិសេសនឹងមានការប្រគល់ជូននូវពាន់រង្វាន់ដល់សហគ្រិនឆ្នើមអាស៊ានឆ្នាំ២០២២ ចំនួន៦០នាក់ផងដែរក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី។

លោកបានបន្តថា ៖
“តាមរយៈមហាព្រឹត្តិការណ៍មួយនេះនឹងក្លាយជាឱកាសដ៏ល្អប្រសើរក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញរវាងសហគ្រិនវ័យក្មេងកម្ពុជា ជាមួយនឹងសហគ្រិនអាស៊ានដែលនឹងវត្តមានក្នុងកម្មវិធីសរុបប្រមាណ៥០០នាក់ ច្រើនជាង៧០០អាជីវកម្មផ្សេងគ្នា ដើម្បីពង្រីកទីផ្សាររបស់ខ្លួន ក៏ដូចជាស្វែងរកឱកាសក្នុងការចាប់ដៃគូវិនិយោគរួមគ្នាបានយ៉ាងប្រសើរ។ បន្ថែមលើនេះ នៅក្នុងព្រឹត្តិការណ៍នៃមហោស្រពសហគ្រិនវ័យក្មេងអាស៊ានក៏នឹងមានការប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធីឌីជីថល (App) សម្រាប់បង្ហាញរាល់ព័ត៌មានអាជីវកម្មរបស់សមជិកសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ានក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយនឹងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ របស់សហគ្រិនវ័យក្មេងតំបន់អាស៊ាន ក្រោមវត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាផែនទីបង្ហាញផ្លូវលើកិច្ចការវិនិយោគដ៏សំខាន់ក្រោមការផ្តួចផ្តើមឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា “
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នៃមហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺជាព្រឹត្តិការណ៍លើកទី៧ ខណៈដែលព្រឹត្តិការណ៍កាលពីពេលកន្លងទៅត្រូវបានរៀបចំឡើងនៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content