ជនជាតិភាគតិច និងធម្មជាតិនៅតាមបណ្តាប្រទេសនានាលើសកលលោក គឺភាពទំនាក់ទំនងគ្នាយ៉ាងអស្ចារ្យដែលមិនអាចកាត់ផ្តាច់បានឡើយនៅក្នុងការរស់នៅប្រចាំថ្ងៃ ពោលគឺទាំងជីវិតជនជាតិភាគតិច ក៏ដូចជាការថែរក្សាពូជរុក្ខជាតិធម្មជាតិអស់រយៈពេលជាច្រើនរយឆ្នាំមកហើយ។ ជាក់ស្ដែង ប្រភេទរុក្ខជាតិព្រៃ Stevia ជារុក្ខជាតិដ៏មានសារៈប្រយោជន៍រាប់មិនអស់សម្រាប់ក្រុមជនជាតិភាគតិច Pai Tavytera ទាំងផ្នែកចំណីអាហារ និងថ្នាំឱសថបុរាណ ខណៈដែលបច្ចុប្បន្នមានទំហំទីផ្សាររហូតទៅដល់ ៥០០លានដុល្លាររួចមកហើយ។

ពួកគេក៏ជាអ្នកដែលមានការយល់ដឹងយ៉ាងស៊ីជម្រៅជាមួយនឹងធម្មជាតិនានាជាច្រើន ពីព្រោះថាបទពិសោធន៍អស់រយៈកាលជាយូរតាំងពីដូនតាគឺពិតជាតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ពួកគេអាចមើលដឹង និងយល់ឃើញពីរបៀបនៃការវិវត្តទៅនៃជីវៈចម្រុះនៅក្នុងបរិស្ថានរបស់ពួកគេ ហើយក៏អាចមើលឃើញពីហានិភ័យដែលអាចធ្វើឲ្យបាត់បង់និរន្តភាពរបស់ធម្មជាតិទាំងនោះផងដែរ។ ជាឧទាហរណ៍ និងជាគំរូមួយសម្រាប់ផែនការវិនិយោគ និងអភិវឌ្ឍមួយចំនួននៅលើដែនដីរបស់ក្រុមជនជាតិភាគតិចនៅប្រទេសប៉ារ៉ាហ្គាយ និងអាហ្វ្រិកការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយបានកើតឡើងចំពោះក្រុមជនជាតិភាគតិច Pai Tavytera នៅប៉ារ៉ាហ្គាយ និង Khoisan នៅអាហ្វ្រិកខាងត្បូង។

រុក្ខជាតិព្រៃ Stevia ជារុក្ខជាតិដ៏មានសារៈប្រយោជន៍ជាច្រើនរាប់មិនអស់សម្រាប់ក្រុមជនជាតិភាគតិច Pai Tavytera ទាំងផ្នែកចំណីអាហារ និងថ្នាំឱសថបុរាណ ខណៈដែលបច្ចុប្បន្នមានទំហំទីផ្សាររហូតទៅដល់ ៥០០លានដុល្លារមកហើយ និងអាចបន្តកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០២៨ ឬស្ថិតនៅក្នុងអត្រាកើនឡើង៩ភាគរយជារៀងរាល់ឆ្នាំ។

កាលពីឆ្នាំ២០១៤ អាជ្ញាធរតំបន់បានអនុម័តកាត់ដីប្រមាណ ២ ៣០០ហិកតា ក្នុងការដាំដុះ Stevia ហើយអាចផលិតបានមកវិញប្រមាណជា៣៦៨០តោន។ Stevia បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសបំផុតរបស់ប្រទេសក្នុងការអភិវឌ្ឍដែលគាំទ្រដោយរដ្ឋាភិបាលពីព្រោះថាបច្ចុប្បន្នវាមិនត្រឹមតែបានធ្វើឲ្យប៉ះពាល់ដល់ទីតាំងដាំដុះរបស់វាប៉ុណ្ណោះទេវាថែមទាំងបញ្ហាបែងចែកផលប្រយោជន៍ជាមួយនឹងក្រុមជនជាតិភាគតិចដែលជាអ្នកប្រមូលផលផងដែរ។
ប្រវត្តិប្រើប្រាស់រុក្ខជាតិ Stevia មានជាយូរលង់ណាស់មកហើយ ប៉ុន្តែដោយសារតែការមិនចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវ ឬតាមក្បួនខ្នាតដូនតាដែលធ្លាប់បានរកឃើញកាលពីអតីតកាល ទើបធ្វើឲ្យដំណាក់កាលនៃការប្រើប្រាស់ Stevia ត្រូវបានបាត់បង់បន្តិចម្ដងៗ ប៉ុន្តែក្រោយមកទើបវាត្រូវបានស្រាវជ្រាវ និងសិក្សាបានកាន់តែច្បាស់តាមរយៈក្រុមជនជាតិភាគតិចដែលជាអ្នកជំនាញ ហើយបច្ចុប្បន្នវាត្រូវបានយកទៅបណ្តុះ និងដាំដុះនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក ដូចជាប្រទេសប៉ារ៉ាហ្គាយ កេនយ៉ា ចិន អាមេរិក វៀតណាម ប្រេស៊ីល ឥណ្ឌា អាហ្សង់ទីននិងប្រទេសកូឡំប៊ី។
ដោយឡែក នៅអាហ្វ្រិកខាងត្បូង រុក្ខជាតិព្រៃប្រភេទ Rooibos ដែលសម្រាប់យកធ្វើជាតែដ៏មានរសជាតិរបស់ក្រុមជនជាតិភាគតិច Khoisan ក៏មានស្ថានភាពចម្រូងចម្រាសស្រដៀងគ្នានេះផងដែរ ប៉ុន្តែកាលពីឆ្នាំ២០១៥ នៅពេលដែលក្រុមអ្នកអភិរក្សរុក្ខជាតិ Rooibos បានយកឈ្នះក្តីជាមួយនឹងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍នោះ នៅពេលនេះក្រុមជនជាតិភាគតិចបានទទួលអត្ថប្រយោជន៍មួយចំនួនអំពីផលិតផលមួយនេះ។ ក្រៅតែពីទទួលបានកិច្ចការងារជាអ្នកប្រមូលផលហើយនោះ Khoisan ក៏នឹងមានទំនួលខុសត្រូវក្នុងការថែរក្សាព្រមទាំងធានាឲ្យបាននូវនិរន្តភាពចំពោះ Rooibos ស្របទៅតាមប្រព័ន្ធជីវៈធម្មជាតិរបស់វាផងដែរ។
បទពិសោធទាំងអស់ខាងលើនេះអាចឲ្យមនុស្សគ្រប់គ្នាមើលឃើញបានថា ទោះបីជាមានតម្រូវការការអភិវឌ្ឍចាំបាច់យ៉ាងណាក្តី ប៉ុន្តែយើងមិនអាចបំភ្លេចចោលពីជំនាញ និងចំណេះដឹងរបស់ក្រុមជនជាតិភាគតិច ដែលជាក្រុមមនុស្សរស់នៅជាមួយនឹងធម្មជាតិ និងជាមនុស្សដែលអាចធ្វើឲ្យបរិស្ថាន និងជីវៈចម្រុះ មាននិរន្តភាពបំផុត ខណៈដែលមនុស្សនៅតែអាចទាញយកប្រយោជន៍ដ៏លើសលប់ពីធម្មជាតិបានជំនួសឲ្យការអភិវឌ្ឍដែលមិនបានគិតដល់កូនចៅជំនាន់ក្រោយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content