តើអ្នកណាផ្សេងទៀតនឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើអាមេរិកដកខ្លួនចេញ?

នៅសល់រយៈពេល១ខែទៀតប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៥នេះដែលពិភពលោកនឹងត្រូវទន្ទឹងរង់ចាំមើលថាតើស្ថានភាពនយោបាយជាភូមិសាស្ត្ររបស់អាមេរិកដែលអាចប្រើប្រាស់ក្នុងការជះឥទ្ធិពលដល់ជម្លោះដ៏រ៉ាំរ៉ៃរបស់អ៊ុយក្រែននិងរុស្សីបានជោគជ័យដែរឬយ៉ាងណា។ ជម្លោះដែលបានអូសបន្លាយតាំងតែពីឆ្នាំ២០២២បានក្លាយទៅជាគោលដៅចុងក្រោយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងឆ្នាំនេះក្រោយលោកបានប្រើប្រាស់កិច្ចខិតខំរបស់ខ្លួននាពេលកន្លងមកដោយអាចឈានទៅដល់ការបញ្ចប់ជម្លោះដោយយោធាប្រមាណជា៨រួចមកហើយចាប់តាំងតែពីបានឡើងកាន់តំណែងសាជាថ្មី។ យ៉ាងណាក្តីមកដល់ពេលនេះថ្វីត្បិតតែបានព្យាយាមប្រើប្រាស់ឥទ្ធិពលនិងអំណាចរបស់ខ្លួនដើម្បីដាក់សំពាធលើអ៊ុយក្រែននិងរុស្សីក្តីដើម្បីឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែជម្លោះនេះហាក់ដូចជាមិនទទួលបានភាពល្អប្រសើរឡើងនៅឡើយនិងបន្តជាប់គាំងសាជាថ្មីម្តងហើយម្តងទៀតនិងជាពិសេសនៅក្រោយពេលដែលសំណើ២៨ចំណុចដែលត្រូវបានរៀបរៀងដោយភាគីអាមេរិកត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ។ ពិនិត្យឲ្យច្បាស់ទៅជម្លោះនៅអ៊ុយក្រែនពិតជាមានភាពខុសគ្នាខ្លាំងទៅនឹងជម្លោះដោយយោធាទាំង៨ផ្សេងទៀតដែលលោក Trump បានទទួលជោគជ័យនាពេលកន្លងមកជាពិសេសបើយើងប្រៀបធៀបអំពីទំហំយោធាទំហំសេដ្ឋកិច្ចនិងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង។ជម្លោះនៅអ៊ុយក្រែនមានរួមទាំងពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការណាតូភាគច្រើនផងដោយអស់រយៈពេលជាច្រើនឆ្នាំមកនេះបូករួមនឹងការឧបត្ថម្ភជំនួយទាំងថវិកានិងយោធាយ៉ាងច្រើនផង។ ដូច្នេះប្រសិនបើអាមេរិកនិងលោក Donald Trump សម្រេចចិត្តបោះបង់ការងារនេះតើនឹងមានអ្វីកើតឡើងហើយតើនឹងមានអ្នកណាផ្សេងទៀតដែលអាចមកចូលដោះវិបត្តិនេះបាន? នៅក្នុងអត្ថបទបែបអធិប្បាយមួយដែលទើបចេញផ្សាយដោយកាសែតរុស្សី RT ជាមួយនឹងចំណងជើងថាតើ៖មានអ្នកណាម្នាក់នឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើទីក្រុងគៀវបន្តបដិសេធគ្រប់ការសម្របសម្រួលទាំងអស់?អ្នកនិពន្ធបានបង្ហាញនូវចំងល់និងការព្រួយបារម្ភថាអ៊ុយក្រែននឹងមិនទទួលយកជាដាច់ខាតនូវលក្ខខណ្ឌមួយចំនួនធំចេញអំពីលក្ខខណ្ឌទាំង២៨ចំណុចដែលក្រុងវ៉ាស៊ិនតោនបានស្នើ។ នេះមានន័យថាសូម្បីតែអាមេរិកនិងលក្ខខណ្ឌទាំងអស់២៨ចំណុចនេះក៏នឹងនៅតែមិនអាចជាចម្លើយសម្រាប់ដំណោះស្រាយជម្លោះនោះដែរ។អត្ថបទនេះបានសរសេររៀបរាប់ចាប់តាំងតែពីការខិតខំដំបូងរបស់អាមេរិកឡើងវិញនៅក្នងរដ្ឋបាលលោក Trump កាលពីខែកុម្ភៈមកម្ល៉េះ។អ៊ុយក្រែនបន្តមិនព្រមទទួលយកលក្ខខណ្ឌធំៗដោយសហរដ្ឋអាមេរិកឡើយរហូតមកដល់ពេលនេះដោយក្នុងនោះមានទាំងការកាត់ទឹកដីការកាត់បន្ថយចំនួនទ័ពការបដិសេធសមាជិកភាពជាមួយនឹងណាតូជាដើម។ នៅក្នុងអត្ថបទដដែលក៏បានសរសេរដែរថាឈានដល់ដំណាក់កាលនេះលោក

បុគ្គលមួយក្រុមដែលដេកភ័យខ្លាំងជាងគេប្រសិនបើសន្តិភាពនៅអ៊ុយក្រែនសម្រេចជោគជ័យ

ភ្លាមៗក្រោយការប្រកាសដាក់កម្រិតអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងលក្ខណៈទាមទារ២៨ចំណុចដែលរៀបរៀងឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននោះគេសង្កេតឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធដ៏ធំៗរបស់អាល្លឺម៉ង់ដូចជាRheinmetall ជាដើមបានដាំក្បាលចុះយ៉ាងខ្លាំង។ រំលឹកឡើងវិញថាសម័យកាលអន្តរកាលសម្រាប់ប្រទេសអ៊ុយក្រែនចាប់តាំងតែពីពេលដែលប្រតិបត្តិការពេញលេញដោយយោធានៃប្រទេសរុស្សីកាលពីខែកុម្ភៈឆ្នាំ២០២២វាបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកហើយ។ បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធរបស់អឺរ៉ុបអាមេរិកព្រមទាំងរុស្សីផងបានសំងំកើបលុយជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំចេញពីកុងត្រាជាមួយនឹងរដ្ឋាភិបាលនៃក្រុមប្រទេសដែលមានការពាក់ព័ន្ធនិងរងឥទ្ធិពលដោយសារតែជម្លោះនេះ។ ដូច្នេះប្រសិនបើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែននឹងអាចលេចរូបរាងជាផ្លូវការមែននោះវានឹងបង្កការព្រួយបារម្ភខ្លាំងណាស់ក្នុងចំណោមក្រុមអ្នកវិនិយោគទុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធដែលមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុបច្រើនជាងគេ។នេះជាអត្ថបទស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយកាសែតរុស្សី RT កាលពីដើមសប្តាហ៍កន្លងមកនេះ។ តាមសេចក្តីរាយការណ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រគល់សំណើព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពចំនួន២៨ចំណុចដល់ទីក្រុងគៀវកាលពីសប្តាហ៍មុន ហើយបានផ្តល់ពេលវេលាសម្រាប់សម្រេចចិត្តផងដែរ។ សេចក្តីព្រាងនេះត្រូវបានពិភាក្សានៅទីក្រុងហ្សឺណែវមុនប៉ុន្មានថ្ងៃ ដោយក្នុងនោះប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថាវានឹងមានរឿងល្អដែលអាចនឹងកើតឡើងបន្ថែមទៀតផងដែរ។ គេសង្កេតឃើញថាដំណើរការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមិនសប្បាយចិត្តនោះទេ ហើយព្រមទាំងបង្កឱ្យមានការបង្ខំលក់ភាគហ៊ុនចោលជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុន

បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន

ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ

Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ

បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room

បណ្តាប្រទេសនានា មិនគួរមើលស្រាលសង្គ្រាមបែបកូនកាត់ក្នុងសម័យទំនើបដែលរៀបចំដោយប្រទេសមហាអំណាចនោះទេ

បច្ចុប្បន្ន សង្គ្រាមបែបកូនកាត់មានការផ្លាស់ប្តូរនូវទម្រង់ និងលក្ខណៈជាច្រើន រួមទាំងពីការរៀបចំយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ ជាពិសេសពាក់ព័ន្ធទៅនឹងគ្រឿងសព្វាវុធដែលត្រូវបានជំនួយឧបត្ថម្ភគាំទ្រពីប្រទេសមហាអំណាចណាមួយ

វិនិយោគិនអាមេរិកជើងចាស់ដ៏ល្បីម្នាក់បានព្យាករណ៍ពីអនាគតសេដ្ឋកិច្ចរបស់រុស្ស៊ីនៅក្រោយបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន

អ្នកវិនិយោគអាមេរិកលើកឡើងថា ប្រទេសរុស្ស៊ីដែលជាភាគីបង្កជម្លោះដំបូងគេនោះអាចនឹងហក់ឡើងនូវកំណើនសេដ្ឋកិច្ចរបស់ខ្លនដ៏ខ្លាំងក្លានៅក្រោយពេលបញ្ចប់ជម្លោះជាមួយអ៊ុយក្រែនជាស្ថាពរ

ហ្វីលីពីន និងចិន កាត់បន្ថយកំដៅនៃភាពប្រឈមមុខដាក់គ្នាផ្នែកយោធានៅសមុទ្រចិនខាងត្បុង

ភាគីចិន និងហ្វីលីពីន បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាមួយក្នុងការបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងគ្នាឡើងវិញ