ហ្វីលីពីន និងចិន កាត់បន្ថយកំដៅនៃភាពប្រឈមមុខដាក់គ្នាផ្នែកយោធានៅសមុទ្រចិនខាងត្បុង

បរទេស ៖ ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បុងរវាងភាគីហ្វីលីពីន និងប្រទេសចិន ជាញឹកញាប់បានកើតឡើងជាបន្តបន្ទាប់ និងកាន់តែឡើងកំដៅខ្លាំងតាំង ជាពិសេសគឺកាលពីខែមិថុនាកន្លងមកដែលវាបានក្លាយទៅជាក្តីបារម្ភថានឹងអាចបង្កឲ្យការប៉ះទង្គិចគ្នានៃកម្លាំងយោធារវាងភាគីទាំងពីរ និងអាចឈានទៅដល់ការចូលរួមពាក់ព័ន្ធពីសំណាក់សហរដ្ឋអាមេរិកទៀតផង។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននៅក្នុងជម្លោះនេះតែងតែបានបង្ហាញពីគោលជំហ ហើយថាខ្លួនមានកាតព្វកិច្ចដើម្បីជួយការពារហ្វីលីពីន ឬមានន័យថា ប្រសិនបើយោធាហ្វីលីពីនរងការវាយប្រហារណាមួយនោះអាមេរិកនឹងបញ្ចេញទ័ពជំនួយជាមិនខាន។

យ៉ាងណាក្តី មកដល់សប្តាហ៍នេះ ស្ថានភាពកំដៅដោយយោធាបានធ្លាក់ចុះមកវិញបន្តិចហើយដោយសារតែភាគីចិន និងហ្វីលីពីន បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាមួយក្នុងការបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងគ្នាឡើងវិញចំពោះកិច្ចការងារកងទ័ពជើងទឹក។

ប្រទេសចិន និងហ្វីលីពីន បានយល់ព្រមក្នុងការបង្កើតបណ្តាញទូរស័ព្ទក្នុងកម្រិតបន្ទាន់មួយក្នុងគ្រាដែលទំនាក់ទំនងបានធ្លាក់ដល់កម្រិតទាបនាបំផុតនាពេលកន្លងមក ក្នុងគោលបំណងដើម្បីគ្រប់គ្រងជម្លោះឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅក្នុងជម្លោះដ៏ខ្លាំងក្លាចំនួន ២ ចុងក្រោយ ដែលក្នុងនោះភាគីហ្វីលីពីនបានចោទប្រកាន់កងកម្លាំងចិនថាបានបង្កើនសកម្មភាពបង្កហេតុកាន់តែខ្លាំងឡើង ហើយចិននិយាយថា កប៉ាល់ហ្វីលីពីនបានរំលោភបំពាន ទោះបីជាមានការព្រមានម្តងហើយម្តងទៀតក៏ដោយ។

ជាលទ្ធផលនៃការធ្វើការឡើងវិញរួមគ្នា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលថ្មីៗនេះនឹងបើកឲ្យមានការទំនាក់ទំនងដោយផ្ទាល់រវាងការិយាល័យប្រធានាធិបតីចិន និងហ្វីលីពីន ដើម្បីជួយទប់ស្កាត់ការប្រឈមមុខដាក់គ្នាជាថ្មី និងនៅក្នុងដែនសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះដ៏ក្តៅគគុកនេះ។

យ៉ាងណាក្តី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ឧត្តមសេនីយឯក CQ Brown ដែលជាប្រធានអគ្គសេនាធិការចម្រុះរបស់អាមេរិកបានជួបជាមួយប្រមុខយោធាហ្វីលីពីន ឧត្តមសេនីយ៍ Romeo Brawner នៅទីក្រុងម៉ានីល ដោយបានពិភាក្សាអំពីវិធីដើម្បីបង្កើនទំនាក់ទំនងការពារជាតិ ពង្រឹងសមត្ថភាពយោធាក្នុងប្រតិបត្តិការរួមគ្នា និងធានានូវសមត្ថភាពក្នុងតំបន់។

សូមរំលឹកឡើងវិញក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នារវាងកងកម្លាំងចិន និងហ្វីលីពីននៅតំបន់ Second Thomas Shoal ដែលកាន់កាប់ដោយហ្វីលីពីនក្នុងខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ខ្លួនមិនអាចទាក់ទងមន្ត្រីចិនតាមរយៈយន្តការទំនាក់ទំនងដែនសមុទ្របានឡើយក្នុងរយៈពេលជាច្រើនម៉ោង។

បណ្តាញទូរស័ព្ទបន្ទាន់នេះត្រូវបានរៀបចំឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំងតាំងពីក្នុងខែមករាឆ្នាំ២០២៣ម្ល៉េះ។

មន្ត្រីចិន និងហ្វីលីពីន ដែលបានបន្តដោះស្រាយជម្លោះដែនទឹកបានជួបពិភាក្សាគ្នានៅទីក្រុងម៉ានីល កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ ជជែកទៅលើហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងហិង្សានៅទីតំបន់ដែនទឹក Second Thomas Shoal កាលពីខែមិថុនាកន្លងទៅ ដែលក្នុងនោះបុគ្គលិកឆ្មាំសមុទ្រចិនបានប្រើប្រាស់កាំបិត និងពូថៅ បង្កឲ្យទាហានជើងទឹកហ្វីលីពីនបានរងរបួសធ្ងន់ធ្ងរ។

ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចពិភាក្សាថា ភាគីទាំងពីរបានទទួលស្គាល់នូវតម្រូវការក្នុងការពង្រឹងយន្តការទំនាក់ទំនងដែនសមុទ្រទ្វេភាគីនៅសមុទ្រចិនខាងត្បូង ហើយបានចុះហត្ថលេខាលើការរៀបចំមួយស្តីពីការកែលម្អយន្តការទំនាក់ទំនងដែនសមុទ្រហ្វីលីពីន-ចិន។

កិច្ចពិភាក្សាតាមបណ្តាញទូរស័ព្ទក្នុងកម្រិតបន្ទាន់នេះក៏នឹងអាចត្រូវបានធ្វើឡើងតាមរយៈក្រសួងការបរទេស និងសមភាគីនៃក្រសួងការបរទេស រួមទាំងនៅរដ្ឋមន្ត្រីការបរទេស និងអនុរដ្ឋមន្ត្រីការបរទេស ឬតាមរយៈតំណាងដែលបានកំណត់របស់ភាគីទាំង ២ ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ