ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

រាជរដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ខ្វះឧស្ម័ន(LPG)ផ្គត់ផ្គង់នៅលើទីផ្សារនោះទេ

រាជរដ្ឋាភិបាល បានចេញបទអន្តរាគមន៍បន្ទាន់មួយដោយអះអាងថា កម្ពុជានៅមិនទាន់ខ្វះថាមពលឧស្ម័នហ្គាស(LPG)សម្រាប់ផ្គត់ផ្គង់លើទីផ្សារនោះទេ

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

តម្លៃប្រេងបានធ្លាក់ចុះ ៣% បន្ទាប់ពីក្តីបារម្ភលើជម្លោះអាម៉េរិក-អ៊ីរ៉ង់ មានភាពធូរស្រាលបន្តិច

បើគិតពីតម្លៃប្រចាំសប្តាហ៍នៅក្នុងខែកុម្ភៈនេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ២,៧១% ឬ ៦៧,៥២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,៧៧% ឬ ៦៧,៨៤

តម្លៃប្រេងឡើងថ្លៃជិត ៣% ខណៈការផ្គត់ផ្គង់ប្រេងពី វេណេហ្ស៊ុយអេឡា កំពុងមានភាពមិនច្បាស់លាស់  

តម្លៃប្រេងសកលបានបន្តឡើងថ្លៃរយៈពេល ៣ សប្តាហ៍ជាប់ៗគ្នា ខណៈដែលអនាគតអំពីការផ្គត់ផ្គង់ប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា កំពុងមានភាពមិនច្បាស់លាស់នៅឡើយ

តម្លៃ​ប្រេង​ ក្នុងសប្ដាហ៍នេះហាក់នៅទ្រឹង ប៉ុន្តែទីផ្សារមានក្ដីព្រួយបារម្ភពីឧបសគ្គមួយចំនួនអាចរាំងស្ទះដល់ការផ្គត់ផ្គង់

តម្លៃប្រេងឆៅ Brent ឡើងថ្លៃបន្តិច ០,២% ឬ ៥៩,៨២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៤% ឬ ៥៦,១៥ ដុល្លារក្នុងមួយបារ៉ែល