រាជរដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ខ្វះឧស្ម័ន(LPG)ផ្គត់ផ្គង់នៅលើទីផ្សារនោះទេ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញបទអន្តរាគមន៍បន្ទាន់មួយដោយអះអាងថា កម្ពុជានៅមិនទាន់ខ្វះថាមពលឧស្ម័នហ្គាស(LPG)សម្រាប់ផ្គត់ផ្គង់លើទីផ្សារនោះទេ បើទោះបីក្រុមហ៊ុនសូគីមិច ប្រកាសផ្អាកការផ្គត់ផ្គង់ឧស្ម័នហ្គាសបណ្តោះអាសន្ននៅពេលខាងមុខនេះក៏ដោយ។ ការចេញបទអន្តរាគមន៍ខាងលើនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន សូគីមិច បានចេញសេចក្តីជូនដំណឹង​ដោយបញ្ជាក់អំពីការសម្រេចផ្អាក់ផ្គត់ផ្គង់ឧស្ម័ន(LPG) របស់ខ្លួនជាបណ្តោះអាសន្ន ដោយអនុវត្តចាប់ពីដើមខែមេសា ខាងមុខនេះតទៅ។

ដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងកើតមាននៅលើពិភពលោក ជាពិសេសស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តរហូតមកទល់បច្ចុប្បន្ន បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នហ្គាស(LPG) ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ រហូតមក ហើយមិនកំណត់បាន​ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលឥន្ធនៈ និងឧស្ម័ន​ សូគីមិច បានសម្រេចជូនដំណឹងជាសាធារណៈថា​ ខ្លួនមិនអាចផ្គត់ផ្គង់ឧស្ម័ន (LGP) ដល់អតិថិជនតាមតម្រូវការទីផ្សារបានឡើយ ហើយក្រុមហ៊ុននឹងសម្រេចផ្អាកផ្តត់ផ្គង់ហ្គាស (LPG) ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា ២០២៦ ខាងមុខតទៅ។

ឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនខាងលើ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជម្រាបជូនដល់ពលរដ្ឋកុំឱ្យមានភាពស្លន់ស្លោរទៅនឹងសេចក្ដិប្រកាសផ្អាកការផ្កត់ផ្គង់ឧស្ម័នហ្គាស(LPG) របស់ក្រុមហ៊ុនខាងលើនេះថា​​ ក្រុមហ៊ុន សូគីមិច ផ្គត់ផ្គត់ទីផ្សារឧស្ម័ន LPG នៅកម្ពុជាមានតែប្រមាណត្រឹម ៣% ប៉ុណ្នោះក្នុងទីផ្សារសរុប ដូច្នេះវានៅតែគ្មានបញ្ហានោះទេ ខណៈដែលកម្ពុជានៅមានក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនទៀតបន្តដំណើរការ។

ឯកឧត្តម កែវ រតនៈ ​បានបញ្ជាក់ថា​​​ ៖

   

«មានន័យថា​​​ បើសិនជាក្រុមហ៊ុនសូគីមិចមិនអាចផ្គត់ផ្គង់ចាប់ពីខែ០១ ខេមេសា តទៅ យើងក៍នៅតែមានប្រភពមួយចំនួនធំទៀត ដែលអាចផ្គត់ផ្គង់ជូនប្រទេសយើងបាន ដូច្នេះ​​ សូមបងប្អូនកុំទាន់អាលព្រួយបារម្ភ ភ័យស្លន់ស្លោរ​​ នៅក្នុងរឿងនេះ»។

ថ្លែងប្រាប់សារព័ត៌មាន Reuters កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានលើកឡើងថា បន្ទាប់ពីចិន និងវៀតណាម រឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់ចុងខែមីនា ឆ្នាំ២០២៦ កម្ពុជាបាន និងកំពុងស្វះស្វែងរកទិញប្រេងឥន្ធនៈ និងឧស្ម័ន LPG ពីសឹង្ហបុរី រួមទាំងម៉ាឡេស៊ីបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពការផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេសឱ្យគ្រប់ទៅតាមតម្រូវការប្រើប្រាស់។

កាលពីថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ក្រោយពីការផ្ទះសង្គ្រាមនៅមជ្ឈិមបូព៌ា បង្កឱ្យកើនឡើងនូវតម្លៃប្រេងឥន្ធនៈជាសកល ហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។ វិធានការទាំងនោះមានដូចជា បញ្ចុះពន្ថអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី ១០% មក ៤% ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន៦%។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានចំណាយថវិកាប្រមាណ ១​​ ២៥៩ លានដុល្លារសម្រាប់នាំចូលប្រេងម៉ាស៊ូត(D.O) និងថវិកាប្រមាណ ៨៤០លានដុល្លារសម្រាប់នាំចូលប្រេងសាំង(E.A) មកពីក្រៅប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *