សហភាពអឺរ៉ុប ពន្យារពេលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាម៉េរិកខាងត្បូង Mercosur បន្ទាប់ពីកសិករធ្វើបាតុកម្ម

សហភាពអឺរ៉ុប បានពន្យារពេលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាម៉េរិកខាងត្បូង Mercosur បន្ទាប់ពីមានកសិករមកពីច្រើនប្រទេសធ្វើបាតុកម្មដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងមួយនេះ

តម្លៃ​ប្រេង​ ក្នុងសប្ដាហ៍នេះហាក់នៅទ្រឹង ប៉ុន្តែទីផ្សារមានក្ដីព្រួយបារម្ភពីឧបសគ្គមួយចំនួនអាចរាំងស្ទះដល់ការផ្គត់ផ្គង់

តម្លៃប្រេងឆៅ Brent ឡើងថ្លៃបន្តិច ០,២% ឬ ៥៩,៨២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៤% ឬ ៥៦,១៥ ដុល្លារក្នុងមួយបារ៉ែល

ការនាំចេញរបស់ឥណ្ឌា កើនឡើង ១៩% ក្នុងខែវិច្ឆិកា បន្ទាប់ពីពាណិជ្ជកម្មជាមួយអាម៉េរិកមានភាពប្រសើរជាងមុន

កាលពីខែវិច្ឆិកា ការនាំចេញទំនិញសរុបរបស់ឥណ្ឌាឈានដល់ ៣៨,១៣ ពាន់លានដុល្លារ ដែលកើនឡើង ១៩% បើធៀបនឹងរយៈពេលកាលពីឆ្នាំមុន ដោយសារពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកមានភាពប្រសើរជាងមុន

វៀតណាម មានមហិច្ឆតានាំចេញចេកឲ្យឈានដល់តម្លៃ ១ ០០០ លានដុល្លារអាម៉េរិក

ការនាំចេញចេករបស់វៀតណាមអាចសម្រេចបានលើសពី ១ ពាន់លានដុល្លារក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដោយសារការកើនឡើងនៃការវិនិយោគ និងការពង្រីកទីផ្សារនាំចេញ ខណៈដែលបច្ចុប្បន្ន កំពុងបន្តប្រឈមមុខនឹងបញ្ហាជាច្រើន

ចិន កាត់បន្ថយពន្ធប្រឆាំងការលក់បង្ខូចថ្លៃលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបសម្រាប់រយៈពេល៥ឆ្នាំ

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាត់បន្ថយពន្ធដើម្បីប្រឆាំងការលក់បង្ខូចថ្លៃនៃសាច់ជ្រូកដែលនាំចូលពីសហភាពអឺរ៉ុប ឬ anti-dumping មកត្រឹមចន្លោះ ៤,៩% ដល់ទៅ ១៩,៨% ដែលធ្លាក់ចុះពីអត្រាពន្ធដំបូង ៦២,៤%

ឥណ្ឌូណេស៊ី អាចចំណាយជាង ៣ ពាន់លានដុល្លារសម្រាប់ដោះស្រាយគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ទឹកជំនន់ និងបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូនបានសម្លាប់មនុស្សជាង ១ ០០០ នាក់ បំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមានមនុស្សជម្លៀសលើកោះស៊ូម៉ាត្រាកើនឡើងដល់ ១ ០៣០ នាក់ ជាមួយនឹងការបាត់ខ្លួន ២០៦ នាក់

ក្រុមធុរកិច្ច និងអាជីវកម្មថៃព្រមានពីការពន្យារពេលចរចាពាណិជ្ជកម្មជាមួយអាម៉េរិកនឹងប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ច

មេដឹកនាំនៃធុរកិច្ចថៃ បង្ហាញក្តីព្រួយបារម្ភថា ការរំលាយសភា និងការផ្លាស់ប្តូរទៅជារដ្ឋាភិបាលចាំផ្ទះអាចរំខានដល់វិធានការសេដ្ឋកិច្ចសំខាន់ៗ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងធ្វើឱ្យការចរចាពាណិជ្ជកម្មជាមួយអាម៉េរិកកាន់តែពិបាក

ឆ្នាំ២០២៥ សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន មានដំណើរការល្អលើសពីការរំពឹងទុក

នៅក្នុងរយៈពេលស្ទើរពេញមួយឆ្នាំ២០២៥ សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេសង្កេតឃើញថា មានដំណើរការល្អលើសពីការរំពឹងទុក ដោយសារភាពតានតឹង និងសម្ពាធពាណិជ្ជកម្មមួយចំនួនត្រូវបានកាត់បន្ថយ

រដ្ឋាភិបាលប្រទេស ម៉ិចស៊ិក អនុម័តវិធានការដំឡើងពន្ធថ្មីដល់ទៅ ៥០% លើការនាំចូល

ការដំឡើងពន្ធថ្មីរបស់រដ្ឋាភិបាល ម៉ិចសិក នេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ហើយនឹងអនុវត្តចំពោះទំនិញដូចជា លោហធាតុ រថយន្ត សំលៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលភាគច្រើនមានប្រភពមកពីប្រទេសចិន

ធនាគារកណ្តាលអាម៉េរិក បានសម្រេចទម្លាក់អត្រាការប្រាក់ ០,២៥% ខណៈតម្លៃចាយវាយប្រចាំថ្ងៃ និងការរស់នៅរបស់ពលរដ្ឋបន្តឡើងថ្លៃ

ធនាគារកណ្តាលអាម៉េរិក (Fed ) បានសម្រេចបន្ទាបអត្រាការប្រាក់កម្ចី ០,២៥% ដែលស្ថិតនៅត្រឹមចន្លោះពី ៣,៥០% ទៅ ៣,៧៥% ជាកម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ