តម្លៃ​ប្រេង​ ក្នុងសប្ដាហ៍នេះហាក់នៅទ្រឹង ប៉ុន្តែទីផ្សារមានក្ដីព្រួយបារម្ភពីឧបសគ្គមួយចំនួនអាចរាំងស្ទះដល់ការផ្គត់ផ្គង់

បរទេស៖ តម្លៃ​ប្រេងនៅក្នុងសប្ដាហ៍នេះ​ហាក់នៅរក្សាបានស្ថិរភាព ឬអាចឡើងក្នុងកម្រិតទាបបំផុត ប៉ុន្តែទីផ្សារនៅមានក្ដីព្រួយបារម្ភពីលទ្ធភាពដែលអាម៉េរិកអាច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​​រុស្ស៊ី និង​ការ​រារាំង​នាវា​ដឹក​ប្រេង​របស់​វេណេស៊ុយអេឡា ដែលសុទ្ធតែជាឧបសគ្គរារាំងដល់ការផ្គត់ផ្គង់ នេះបើយោងតាមសេចក្ដីរាយការណ៍ពីរ៉យទ័រ។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃបន្តិច ០,២% ឬ ៥៩,៨២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៤% ឬ ៥៦,១៥ ដុល្លារក្នុងមួយបារ៉ែល។

លោក Dennis Kissler អនុប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មនៅ BOK Financial បានលើកឡើងថា ទីផ្សារប្រេងឆៅកំពុងស្វែងរកការគាំទ្រផ្សេងទៀតប្រសិនបើការផ្គត់ផ្គង់ប្រេងរបស់វេណេស៊ុយឡាត្រូវបានបន្តរារាំង ហើយទំនងជានឹងធ្វើឱ្យផលិតកម្មនៅក្នុងតំបន់នោះត្រូវបានបិទដោយសារមិនមានគោលដៅនាំចេញ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងថា កិច្ចពិភាក្សាឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន កំពុងខិតទៅដល់គោលដៅមួយហើយ មុនពេលមានកិច្ចប្រជុំរបស់អាម៉េរិកជាមួយមន្ត្រីរុស្ស៊ីនៅចុងសប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា អាម៉េរិក កំពុងរៀបចំទណ្ឌកម្មជុំថ្មីមួយទៀតលើវិស័យថាមពលរបស់រុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូមិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ប៉ុន្តែព័ត៌មាននេះមិនទាន់ច្បាស់លាស់នោះទេ។ យ៉ាងណាមិញ លោក Kissler បានលើកឡើងថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែនមិនត្រូវបានសម្រេចនោះទេ ការវាយប្រហារលើរុស្ស៊ីនឹងកាន់តែកើនឡើង ជាពិសេសកន្លែងប្រតិបត្តិការប្រេង ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងឆាប់រហ័ស។

លើសពីនេះ ក្រុមអ្នកវិភាគ ING បានព្យាករណ៍ថា វិធានការបន្ថែមទៀតដែលកំណត់គោលដៅលើប្រេងរបស់រុស្ស៊ីអាចបង្កហានិភ័យដល់ការផ្គត់ផ្គង់ខ្លាំងជាងការប្រកាសរបស់លោក Trump ដែលរារាំងនាវាដឹកប្រេងរបស់វេណេហ្ស៊ុយអេឡាទៅទៀត។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​អង្គភាព​ចំនួន ២៤ ​របស់​រុស្ស៊ីដោយក្នុងនោះមាន ​ក្រុមហ៊ុន​ប្រេង​ធំៗរបស់រុស្ស៊ី Tatneft និង Russneft ផងដែរ។ ING បានបន្ថែមថា ការរារាំងលើការផ្គត់ផ្គង់ប្រេងពីវេណេហ្ស៊ុយអេឡាអាចប៉ះពាល់ដល់ការនាំចេញប្រេង ៦ សែនបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើនទៅកាន់ប្រទេសចិន។ ប្រេងឆៅរបស់វេណេស៊ុយអេឡាមានចំណែកប្រហែល ១% នៃការផ្គត់ផ្គង់សកល។ គួរឲ្យបញ្ជាក់ដែរថា កាលពីសប្តាហ៍មុន ឆ្មាំឆ្នេរសមុទ្រអាម៉េរិកបានស្ទាក់ចាប់កប៉ាល់ដឹកប្រេងរបស់វេណេហ្ស៊ុយអេឡា ដែលជាវិធានការមិនធ្លាប់មានពីមុនមក ហើយក៏កំពុងរៀបចំផែនការហាមឃាត់បែបនេះបន្ថែមទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *