ឆ្នាំ២០២៥ សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន មានដំណើរការល្អលើសពីការរំពឹងទុក

បរទេស៖ នៅក្នុងរយៈពេលស្ទើរពេញមួយឆ្នាំ២០២៥ សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេសង្កេតឃើញថា មានដំណើរការល្អលើសពីការរំពឹងទុក ដោយសារភាពតានតឹង និងសម្ពាធពាណិជ្ជកម្មមួយចំនួនត្រូវបានកាត់បន្ថយ ជាពិសេស តម្រូវការប្រើប្រាស់នៅក្នុងមានសន្ទុះកើនឡើងលឿន នេះបើយោងតាមសេចក្ដីរាយការណ៍ពី Asia News។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសេដ្ឋកិច្ចចិនប្រចាំឆ្នាំ២០២៥ នៅឯទីក្រុងប៉េកាំង លោក Han Wenxiu នាយករងប្រតិបត្តិការិយាល័យគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានលើកឡើងថា សូចនាករសេដ្ឋកិច្ចសំខាន់ៗបានយកឈ្នះលើការព្យាករណ៍ ខណៈដែលទីផ្សារការងារនៅតែមានស្ថិរភាព ហើយពាណិជ្ជកម្មក្រៅប្រទេសមានការកើនឡើង និងបន្តភាពរឹងមាំ។ ជាមួយគ្នានេះ ការធ្វើពិពិធកម្មលើការនាំចេញកាន់តែមានភាពប្រសើរ ខណៈដែលកិច្ចពន្លឿនការសាងសង់ប្រព័ន្ធឧស្សាហកម្មឲ្យកាន់តែទំនើបក៏មានភាពមមាញឹក។ ជាលទ្ធផល កម្លាំង​សេដ្ឋកិច្ច​សរុប​របស់​​ចិន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយសារផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេសនេះបានកើនឡើងរាល់ឆ្នាំជាបន្តបន្ទាប់ ពោលគឺកើនឡើងលើសពី ១១០ ទ្រីលានយ័ន (១៥,៦ ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២១, ១២០ ទ្រីលានយ័ន (១៧ ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២២ និង ១៣០ ទ្រីលានយ័ន (១៨,៤ ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងឆ្នាំ២០២៥ នេះ ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ប្រហែល ១៤០ ទ្រីលានយ័ន (ជិត ២០ ទ្រីលានដុល្លារ)។

លោក Han បានបន្តលើកឡើងថា កម្លាំងផលិតភាពមានការកើនឡើងជាលំដាប់ ដោយចិនបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសនាំមុខគេនៅលើពិភពលោកខាងផ្នែកស្រាវជ្រាវ ការអនុវត្តបញ្ញាសិប្បនិម្មិត វេជ្ជសាស្ត្រ និងមនុស្សយន្ត។ បន្ថែមពីនេះ អាជ្ញាធរ​បាន​ជំរុញ​ការ​កសាង​ទីផ្សារ​ក្នុងស្រុក និង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​ប្រកួត​ប្រជែងគ្មានតម្លាភាព។ ទីផ្សារមូលធនកាន់តែសកម្ម ដោយសារការកើនឡើងនូវទំនុកចិត្តក្នុងចំណោមវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានអនុវត្តកិច្ច​ការពារពី​ហានិភ័យ និង​ការ​ដោះស្រាយ​បញ្ហាក្នុង​វិស័យ​សំខាន់ៗ​បាន​ផ្តល់នូវ​លទ្ធផល​ជាក់ស្តែង​នៅ​ឆ្នាំ​នេះ។

លោក Han បន្ថែមថា កំណែទម្រង់ និងការកាត់បន្ថយហានិភ័យនៅតាមស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកធំៗបានដំណើរការយ៉ាងរលូន បានជួយធ្វើឱ្យលំហូរសាច់ប្រាក់របស់សាជីវកម្មមានស្ថិរភាពជាងមុន។ គួរបញ្ជាក់ដែរថា សន្និសីទសេដ្ឋកិច្ចចិនប្រចាំឆ្នាំត្រូវបានរៀបចំដោយមជ្ឈមណ្ឌល China Center for International Economic Exchanges នៅទីក្រុងសៀងហៃ ដោយបានប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ អ្នកសេដ្ឋកិច្ច និងអ្នកដឹកនាំធុរកិច្ច ដើម្បីពិភាក្សាអំពីលទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥ និងទស្សនវិស័យសម្រាប់ឆ្នាំបន្ទាប់ ២០២៦៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *