កម្ពុជាអាចនឹងឈានទៅសម្រេចបានក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០
ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានលើកឡើងថា ប្រទេសកម្ពុជាអាចនឹងឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ តាមទិសដៅដែលបានកំណត់ដោយអង្គការសហប្រជាជាតិជាមិនខាន ខណៈដែលស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាជាក់ស្ដែងនាពេលបច្ចុប្បន្ន ក៏ដូចជាផែនការអនុវត្តនៅឆ្នាំបន្តមានភាពរលូន។ លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋានកាលពីថ្ងៃដើមសប្ដាហ៍នេះដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខានៅឆ្នាំ២០១៥ ទទួលយកគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ ដែលនៅក្នុងគោលដៅនេះនឹងអភិវឌ្ឍន៍ប្រទេសឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកជំទាវ ហង់ លីណា




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content