វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទទួល​បានទុនវិនិយោគ​ច្រើនជាង​គេ​ក្នុងឆ្នាំ២០២៣ មានតម្លៃសរុបច្រើនជាង ២ ១០០ លានដុល្លារ​

គ្រាន់តែគម្រោង​ចំនួន៦ប៉ុណ្ណោះ ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ មានទុនវិនិយោគ​រហូតដល់ជាង​២,១​ពាន់​លានដុល្លារ​អាមេរិក​ឯណោះ

រាជរដ្ឋាភិបាលត្រៀមថវិកា​រាប់រយ​លានដុល្លារ​ ​ដើម្បី​រៀបចំ​ក្រុង​ភ្នំពេញ​ឱ្យកាន់តែប្រសើរឡើង​

រាជរដ្ឋាភិបាល​បានប្ដេជ្ញាក្នុងការធ្វើទំនើបកម្ម​ក្រុង​ភ្នំពេញឱ្យប្រសើរ​ឡើង​ជាង​មុន​ដោយគ្រោងចំណាយរាប់រយ​លានដុល្លារ​អាមេរិកបន្ថែមទៀត

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ៖ សមិទ្ធផលថ្មីនៃចំណងដៃមិត្តភាពកម្ពុជា-ជប៉ុន

សម្ដេចធីបតីបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អាងប្រព្រឹត្តិកម្មប្រព័ន្ធបង្ហូរទឹកកខ្វក់ដែលជាសមិទ្ធផលថ្មីនៃចំណងដៃចេញពីទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន

គ្រាន់តែ​ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង​ទីក្រុង​រណប​កោះនរា ចំណាយ​រាប់រយ​លានដុល្លា​រអាមេរិក

ភ្នំពេញ ៖ កោះនរា ជាទីក្រុង​រណបដែល​រដ្ឋាភិបាលអនុញ្ញាតឱ្យ​ក្រុមហ៊ុនឯកជន​ ធ្វើការអភិវឌ្ឍ​ ហើយ​គ្រាន់​តែ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ ក្រុង​រណប…

ក្រុមហ៊ុនចិនបង្ហាញចំណាប់អារម្មណ៍ធ្វើ​ផ្លូវរថភ្លើង ខណៈអ្នកជំនាញថាគម្រោងនេះ​ជួយជំរុញការអភិវឌ្ឍទីក្រុង

ក្នុងដំណើរទស្សនកិច្ច និងពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន Guangzhou Metro Group កាលពីថ្ងៃទី ២១ តុលាកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីបំណងដែលចង់ឃើញកម្ពុជាមានគម្រោងផ្លូវរថភ្លើង នៅក្នុងទីក្រុងភ្នំពេញទៅថ្ងៃអនាគត…

ការដាក់ចេញនូវ «វិធានការជាកញ្ចប់» របស់រាជរដ្ឋាភិបាលនឹងអាចជួយដោះស្រាយវិបត្តិអគារជាប់គាំងនៅខេត្តព្រះសីហនុ

បច្ចុប្បន្នសំណង់អគារ នៅខេត្តព្រះសីហនុមានចំនួន ១០៦៩ អគារ ស្មើនឹង ៩៦៥គម្រោងក្នុងនោះសំណង់អគារដែល​បានសាង​សង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន ៤៧៥ អគារ ស្មើនឹង ៤៣៤ គម្រោង។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ហេដ្ឋារចនាសម្ព័ន្ធជាគោលដៅយុទ្ធសាស្ត្រសម្រាប់ជំរុញវិស័យ​ទេសចរណ៍

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសាទរ និងគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់ក្រសួងក្នុងការពង្រឹងវិស័យទេសចរណ៍កម្ពុជា

គម្រោង «ព្រែកជីកហ្វូណនតេជោ» តម្លៃជាង១៥០០លាន ចាប់ផ្តើមពិនិត្យពិភាក្សា

កម្ពុជា និងចិន កាលពីថ្ងៃទី១១ ខែតុលា បានចាប់ផ្តើមពិនិត្យពិភាក្សា​លើ​សេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោងផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ»…

ច្រកទ្វារអន្តរជាតិស្ទឹងបត់ ទំហំទឹកប្រាក់ប្រមាណ ២៦,៤២ លានដុល្លារអាមេរិក ស្ថាបនាបានជាង៩១ភាគរយ

ភ្នំពេញ៖យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសម្រេចបាន ៩១,២៦%ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ​នេះ…

តំបន់ជុំវិញ ​អគារ​ក្រសួង​រៀបចំដែនដីនគរូប​នីយកម្មនិងសំណង់​កំពុងទាក់ទាញ​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​ខ្ពស់​

ភ្នំពេញ ៖ តំបន់​ជុំវិញ អគារ​ទីស្ដីការ​ក្រសួង​រៀបចំដែន​ដី​នគរូប​នីយកម្ម​ និង​សំណង់ ​ប៉ែក​ខាងជើង​រាជធានី​ភ្នំ​ពេញ ……