យល់ដឹងពីវិធីចិញ្ចឹមត្រីឆ្ពិនដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានទិន្នផលច្រើន

ត្រីឆ្ពិន ជាប្រភេទត្រីទឹកសាបដែលមានទ្រនុងឆ្អឹងល្អិតៗច្រើន ប៉ុន្តែមានមនុស្សនិយមចូលចិត្តទទួលទានច្រើនដោយសារតែវាមានរសជាតិឆ្ងាញ់ ទាំងការចម្អិនដោយការអាំងសាបទាំងស្រកា ទាំងការចម្អិនជាមុខសម្លរ ចៀន ឬបំពង។ អាស្រ័យហេតុមានការនិយមទទួលទានច្រើនបែបនេះជំរុញប្រជាកសិករ ក៏ដូចជាបងប្អូនផ្នែកវារីវប្បកម្មនាំគ្នាចិញ្ចឹមបន្ថែមដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងមាននៅពេលបច្ចុប្បន្ន។

ត្រីឆ្ពិន ជាប្រភេទត្រីទឹកសាបដែលមានភាពធន់នឹងកន្លែងរស់នៅដោយគេអាចចិញ្ចឹមបានទាំងនៅក្នុងស្រែ ក្នុងស្រះ ឬក្នុងប្រឡាយក៏បានហើយក៏ជាត្រីដែលមិនរើសចំណីដែលគេអាចច្នៃចេញ ស្ពៃ ត្រកួន ចកបាយទា ស្លឹកកន្ធំថេត សារាយ កន្ទក់ ចុងអង្ករ ពោត ឬកាកសំណល់ផ្ទះបាយក៏អាចដាក់ឱ្យត្រីស៊ីបានដែរ ហើយគេអាចចំណាយពេលចិញ្ចឹម ១ឆ្នាំ អាចមានទម្ងន់ចាប់ពី ៣-៥ខាំក្នុងមួយក្បាល ។ 

មុនពេលដំណើរការចិញ្ចឹមត្រីឆ្ពិន គេត្រូវដឹងពីបច្ចេកទេសមួយចំនួនដូចជា ការជ្រើសរើសទីតាំងក្នុងការជីកស្រះ ឬប្រឡាយ ដែលគួរតែរកទីកន្លែងនៅក្បែរផ្ទះ ព្រោះអាចផ្តល់ភាពងាយស្រួលមើលថែទាំ ហើយរកកន្លែងណាដែលមានដីបាតស្រះជាប្រភេទដីឥដ្ឋ ស្ថិតនៅទីវាលស្រលះល្អ ជាពិសេសស្ថិតនៅក្បែរប្រភពទឹកស្អាត និងមិនលិចទឹកនៅរដូវវស្សា ចៀសវាងត្រីរួចចេញពីស្រះអស់ ហើយចំពោះទំហំស្រះ គេអាចជីកបានទំហំធំល្មមមានផ្ទៃក្រឡាស្រះចាប់ពី ១០០-៥០០ម៉ែត្រការ៉េ និងជម្រៅចាប់ពី ១,៥ – ២,៥ម៉ែត្រ និងមានមានកម្ពស់ភ្លឺស្រះ ៦-៨តឹក។

ដោយឡែក គុណភាពទឹកក៏ជាចំណុចសំខាន់ផងដែរ ដែលគេត្រូវពិនិត្យមើលមុននឹងដាក់កូនត្រីចិញ្ចឹម ត្រូវចៀសវាងទឹកដែលមានជាតិជូរអាចធ្វើឱ្យពិបាកបង្កើតចំណីធម្មជាតិ ជាពិសេសបង្កឱ្យត្រីលូតលាស់យឺត ឬត្រីងាយកើតជំងឺ។

ចំពោះការចិញ្ចឹម គួរចាប់ផ្ដើមលែងកូនត្រីនៅដើមរដូវវស្សាដោយសារពពួកសត្វបំផ្លាញដូចជា អន្ទង់ ក្ដាម កង្កែប មិនទាន់មានច្រើន ហើយការលែងកូនត្រីត្រូវលែងនៅពេលមេឃត្រជាក់ពេលព្រឹក ឬល្ងាច និងត្រូវត្រាំថង់កូនត្រីក្នុងស្រះ ១៥-២០នាទីជាមុនសិន ដើម្បីឱ្យកម្ដៅទឹកក្នុងថង់ និងទឹកស្រះប្រហាក់ប្រហែលគ្នា។ សម្រាប់ចំនួនកូនត្រីគេអាចដាក់ប្រមាណ ៣ក្បាល ក្នុង១ម៉ែត្រការ៉េនៃផ្ទៃស្រះ ដែលកូនត្រីមានទំហំពី ៤-៦ហ៊ុន ហើយត្រូវជ្រើសរើសកូនត្រីណាដែលមានសុខភាពល្អ មាំមួន ពណ៌ស្រស់ គ្មានរបួសឬដំបៅ។

ដោយឡែកចំពោះការដាក់ចំណីវិញ គេត្រូវធ្វើស៊ុមបណ្ដែតចំណីណាដែលអណ្ដែតដូចជាប្រភេទចកបាយទា ស្ពៃ ត្រកួន តែសម្រាប់ចំណីលិចក្នុងទឹកគេធ្វើជាស៊ុម ជាធ្នើដាក់ខ្សែទាញចុះឡើង ហើយចំណីត្រូវដាក់ពន្លិចក្នុងទឹក និងដាក់ចំណីឱ្យត្រី២ដងក្នុង១ថ្ងៃ ពោលគឺចន្លោះម៉ោង ៨ព្រឹក និងនៅម៉ោង ៥ល្ងាច។

ក្រោយរយៈពេល ២-៣ខែនៃការដាក់កូនត្រី គេត្រូវតាមដានការលូតលាស់របស់ត្រី ដើម្បីពិនិត្យ និងគណនាបរិមាណចំណី​ឱ្យត្រីស៊ីឱ្យសមស្របចៀសវាងការដាក់ចំណីច្រើនជ្រុល។ ក្រៅពីនេះ គេក៏ត្រូវការពារកុំឱ្យត្រីកើតជំងឺ តាមរយៈការតាមដានត្រីក្នុងស្រះជាប្រចាំទៅលើគុណភាពទឹក ដង់ស៊ីតេ ការសម្អាត និងពិនិត្យមើលពួកបារ៉ាស៊ីត ផ្សិត និងវីរុស។ ចុងក្រោយ គឺការប្រមូលផលត្រី ដែលភាគច្រើនគេធ្វើនៅចុងរដូវវស្សា និងដើមរដូវប្រាំងដែលជាពេលទឹកស្រះ ឬប្រឡាយចាប់ផ្ដើមរង រាក់ងាយស្រួលក្នុងការចាប់ត្រី ឬតំបន់ខ្លះមានទឹកផ្គត់ផ្គង់គ្រប់រដូវ គេអាចប្រមូលផលត្រីដោយចាប់រំលោះយកត្រីណាដែលធំៗ ហើយទុកត្រីតូចៗចិញ្ចឹមបន្តរហូតដល់ទីផ្សារត្រីលក់បានថ្លៃទើបចាប់លក់ក៏បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ