សិប្បកម្មកែច្នៃផ្លែឈើស្រស់ក្នុងស្រុកកាន់តែរីកចម្រើន អាចជួយលើកកម្ពស់ជីវភាពប្រជាកសិករ និងសហគមន៍

កម្ពុជាបច្ចុប្បន្ន មានសម្បូរទៅដោយកសិផលយ៉ាងសន្ធឹកសន្ធាប់ មិនថាជាពពួកបន្លែ ឬផ្លែឈើនោះទេ ខណៈដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ធ្វើពិពិធកម្មឱ្យកាន់តែល្អប្រសើរ ទាំងការដាំដុះ ការប្រមូលផល ការកែច្នៃ ជាពិសេសការពង្រីកទីផ្សាររឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់កសិករជាអ្នកដាំដុះ សហគ្រិនដែលជាអ្នកកែច្នៃ ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ ជាលទ្ធផល ក្រោយកិច្ចចូលរួមយ៉ាងសកម្មពីវិស័យឯកជនយ៉ាងសកម្ម ផលិតផលកសិផលជាច្រើនត្រូវបានដាក់លក់ និងផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅក្រៅប្រទេស។

លោក ឈាន ឆៃឌី អ្នកគ្រប់គ្រងទូទៅរបស់សិប្បកម្ម​កែច្នៃផ្លែឈើ សិរិហ្វាម មានទីតាំងនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ឱ្យដឹងថា៖ បច្ចុប្បន្ននេះ សិរិហ្វាម ជាកន្លែងកែច្នៃផលិតផលក្នុងស្រុក ផលិតចេញពីស្នាដៃកូនខ្មែរពិតៗ និងបានចុះបញ្ជីរត្រឹមត្រូវជាមួយគ្រប់ស្ថាប័ន – ក្រសួងដែលពា់ព័ន្ធ ខណៈដែលផលិតផលដែលឆ្លងកាត់ការកែច្នៃពីសិបបកម្មនេះ បាន និងកំពុងដាក់លក់នៅលើទីផ្សារយ៉ាងទូលាយ និងមានច្រើនប្រភេទ។

លោកបានបន្តថា ៖

«ជាមួយនឹងកិច្ចដំណើរនៃសង្វាក់ផលិតកម្មរបស់សិប្បកម្ម ដែលជាអាជីវកម្មស្វែងរកប្រាក់ចំណេញនោះ យើងមានគោលបំណងចម្បងជួយទិញរាល់កសិផលពីកសិករដែលដាំដុះក្នុងស្រុក ជាពិសេសនៅក្នុងតំបន់ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ បង្កើនប្រាក់ចំណូលដល់ពួកគាត់ដែលជាអ្នកដាំដុះ ក៏ដូចជាផ្តល់ចំណូលប្រជាសហគមន៍​តាមរយៈផ្តល់់ឱកាសការងារ និងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋដែលប្រឈមនឹងហានិភ័យ»។

លោកបានបញ្ជាក់បន្ថែមថា ៖

«ផលិតផលរបស់យើងត្រូវបានកែច្នៃពីផ្លែឈើក្នុងស្រុក ដូចជា ផ្លែមៀន ស្វាយ និងម្នាស់ គឺយើងទិញផ្ទាល់ពីកសិករក្នុងតំបន់ ពោលគឺនៅក្នុងសហគមន៍ដែលមានសមាជិក ១៥៤នាក់។ តាមរយៈសក្ដានុពុលនៃផ្លែឈើទាំងនេះ យើងអាចផលិតបានជា ទឹកមៀន​ ទឹកស្វាយ មៀនទឹកឃ្មុំ ក្រៅពីនេះមានដំណាប់មៀន ដំណាប់ម្នាស់ ដំណាប់ស្វាយ និងស្រាមៀន។ ក្រៅពីការជួយទិញវត្ថធាតុដើមដែលជាកសិផលនៅក្នុងសហគមន៍ យើងក៏បានជួយបង្ហាត់បង្រៀនបច្ចេកទេសកសិកម្មដល់កសិករ ជួយស្វែងរកដៃគូបន្ថែម និងបង្ហាត់បង្ហាញនូវការគ្រប់គ្រងផ្សេងៗទៀតនៅក្នុងដំណើរការដាំដុះ»។

ឆ្លៀតនៅក្នុងឱកាសនេះ លោក ឆៃឌី បានប្រាប់ឱ្យដឹងដែរថា គ្រប់ផលិតផលដែលបានកែច្នៃ និងដាក់លក់នៅលើទីផ្សារគឺសុទ្ធតែទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុក ក៏ដូចអតិថិជនដែលជាជនបរទេស ដោយសារតែគ្រប់ផលិតផលទាំងអស់សុទ្ធតែត្រូវបានយកចិត្តទុកដាក់ក្នុងការផលិត និងកែច្នៃយ៉ាងសម្រិតសម្រាំង ផ្តោតទៅលើរសជាតិ និងគុណភាព គ្មានសារធាតុគីមី ប៉ុន្តែជាការកត់សម្គាល់ ផលិតផលដែលលក់ដាច់ជាងគេគឺមៀនកំប៉ុង ឬមៀនទឹកឃ្មុំ ដែលអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់ ហើយមានតម្លៃសមរម្យ។

អ្នកគ្រប់គ្រង់សិប្បកម្មក្នុងស្រុករូបនេះបញ្ជាក់ថា ៖

«សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន ក្នុងមួយខែយ៉ាងហោចណាស់បានប្រមាណ ១៥០០-២០០០កែវ ដែលភាគច្រើនយើងលក់នៅលើបណ្ដាញសង្គម និងបោះទៅតាមម៉ាតផ្សេងៗផងដែរ ដោយតម្លៃមៀនទឹកឃ្មុំមួយកែវត្រឹម ១២០០០រៀល ប៉ុណ្ណោះ »។

គួរបញ្ជាក់ថា សិប្បកម្ម សិរិហ្វាម បានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ២០២១ ដោយដំបូងឡើយផ្តើមពីការផលិតទឹកស្វាយ និងដំណាប់ស្វាយកែវមៀត ដែលបងប្អូនយើងនិយមចូលចិត្តរហូតតមក ដោយឡែកមុនពេលរៀបចំសម្ភារៈ និងកែច្នៃ ត្រូវចំណាយពេលសិក្សាប្រមាណ ២ឆ្នាំ ដោយចំណាយដើមទុនច្រើនគួរសមទៅលើការរៀបចំទីតាំងកែច្នៃ ទិញឧបករណ៍កែច្នៃផ្សេងៗ ដើម្បីឱ្យការផលិតមានគុណភាព សុវត្ថិភាពស្របតាមស្តង់ដារចំណីអាហារ។

នៅក្នុងឱកាសនៃការផ្តល់កិច្ចសម្ភាសន៍ជាមួយ AMS Economy លោក ឆៃឌី ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងក្នុង និងក្រៅស្រុក ដែលតែងតែនិយមគាំទ្រផលិតផលរបស់ សិប្បកម្ម សិរិហ្វាម ហើយ សិរិហ្វា ក៏កំពុងរៀបចំផែនការក្នុងពង្រីកការផ្គត់ផ្គង់នៅតាមបណ្តាផ្សារទំនើប ដើម្បីចូលរួមលើកកម្ពស់ការកែច្នៃក្នុងស្រុក ជាពិសេសអាចចូលរួមជួយដល់ជីវភាពប្រជាកសិករបានកាន់តែច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *