អត្រាភាពអត់ការងារធ្វើនៅអាល្លឺម៉ង់ កើនឡើងជិត ២ម៉ឺននាក់ ដែលប្រទេសសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Tasnim បានរាយការណ៍ថា ចំនួនអ្នកអត់ការងារធ្វើបានកើនឡើងជិត ២ម៉ឺននាក់នៅអាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេរបស់សហភាពអឺរ៉ុប។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ សភាអាល្លឺម៉ង់បានអនុម័តផែនការថ្មីមួយគឺ «ច្បាប់ស្តីពីអន្តោប្រវេសន៍ដែលមានជំនាញ»។

យោងទៅតាមរបាយការណ៍ពីទីភ្នាក់ងារសហព័ន្វផ្នែកមុខរបរ និងការងារ (BA)បានគូសបញ្ជាក់ថា កំណើននេះបានកើនឡើងពីខែឧសភាដែលមានអត្រាអ្នកអត់ការងារធ្វើចំនួន ១ ៣០០០ នាក់។ នៅឆ្នាំនេះ គេបានកត់សម្គាល់ថា រដ្ឋទាំង ១៦ របស់អាល្លឺម៉ង់បានជួបប្រទះនឹងកំណើននៃអត្រាអ្នកអត់ការងារធ្វើបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ពីព្រោះស្ថានភាពសេដ្ឋកិច្ចកាន់តែលំបាក ដែលធ្វើឲ្យភាពអត់ការងារធ្វើកំពុងកើនឡើង។ មួយវិញទៀតនោះ កំណើនចំនួនអ្នកគ្មានការងារភាគច្រើនមកពីលំហូរជនភៀសខ្លួនពីអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈឆ្នាំមុនមកម្ល៉េះ ដែលមានចំនួនជាង ១លាននាក់។

ទិន្នន័យផ្លូវការមួយបានបង្ហាញថា ពលរដ្ឋអ៊ុយក្រែនជិត ២ម៉ឺននាក់នៅតែគ្មានការងារធ្វើនៅក្នុងអាល្លឺម៉ង់គិតត្រឹមខែនេះ ខណៈដែលជនជាតិអ៊ុយក្រែនដែលមានការងារធ្វើចំនួនជិត ៥ម៉ឺននាក់ទៀតបានចុះឈ្មោះជាមួយមជ្ឈមណ្ឌលការងារ និងទីភ្នាក់ងារការងារក្នុងប្រទេសអាល្លឺម៉ង់។ បើទោះបីជាមិនមានជនភៀសខ្លួនពីអ៊ុយក្រែន ក៏កំណើននៃភាពអត់ការងារធ្វើនៅអាឡឺម៉ង់នឹងនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែរ។ ទន្ទឹមនឹងនេះដែរ សេដ្ឋវិទូមើលឃើញថា អាល្លឺម៉ង់កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ហើយធនាគារកណ្តាលអាល្លឺម៉ង់បានប្រកាសកាលពីខែមុននេះថា ពួកគេរំពឹងថាវិបត្តិសេដ្ឋកិច្ចនឹងបញ្ចប់នៅនិទាឃរដូវ។

កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ការខ្វះខាតបុគ្គលិកបានប៉ះពាល់ដល់ក្រុមហ៊ុនទាំងអស់នៅអាល្លឺម៉ង់ក្នុងចំនួនស្ទើរតែពាក់កណ្តាល ដោយបង្ខំឱ្យពួកគេបន្ថយប្រតិបត្តិការរបស់ពួកគេ។ កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាបញ្ហា​ដ៏​ធំ​បំផុត​មួយ​នៃកំណើន​សេដ្ឋកិច្ច​ក្នុង​អាល្លឺម៉ង់ ខណៈដែលបុគ្គលិក​ជំនាញកំពុងខ្វះខាត​គ្រប់​ទីកន្លែង​ ហើយវិជ្ជាជីវៈជាច្រើនក្នុងវិស័យការងារកំពុងជួបការលំបាកមានដូចជា ការថែទាំថែទាំកុមារ ឧស្សាហកម្មសំណង់ បច្ចេកវិទ្យារថយន្ត អ្នកបើកបរឡានដឹកទំនិញ ស្ថាបត្យករ ឱសថការី និងអ្នកឯកទេសផ្នែកព័ត៌មានវិទ្យា។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ សភារបស់ប្រទេសអាល្លឺម៉ង់បានអនុម័តផែនការថ្មីមួយដែលជាច្បាប់កំណែទម្រង់អន្តោប្រវេសន៍ ដើម្បីទាក់ទាញបុគ្គលិកជំនាញក្រៅសហភាពអឺរ៉ុប ដើម្បីជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងវិស័យការងារ និងសេដ្ឋកិច្ចរបស់ខ្លួន។ ច្បាប់ថ្មីនេះមានឈ្មោះថា ច្បាប់ស្តីពីអន្តោប្រវេសន៍ដែលមានជំនាញ ដោយផ្តោតជាពិសេសលើពលករដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈ មានបទពិសោធន៍ការងារ និងមិនចាំបាច់មានសញ្ញាប័ត្រដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រសិនបើពួកគេអាចបង្ហាញថាពួកគេមានបទពិសោធន៍វិជ្ជាជីវៈយ៉ាងហោចណាស់ពីរឆ្នាំ និងសញ្ញាបត្រដែលទទួលស្គាល់ដោយប្រទេសកំណើតដើមរបស់ពួកគេ។ ច្បាប់នេះត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកសភាចំនួន ៣៨៨ សម្លេងដែលយកឈ្នះលើការបោះឆ្នាត ២៣៤ សម្លេងទៀតដែលមិនគាំទ្រ។ ផែនការនៃច្បាប់អន្តោប្រវេសន៍នេះត្រូវបានគេរំពឹងថា វានឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ពលរដ្ឋប្រទេសទី៣ ក្នុងការមកធ្វើការនៅប្រទេសអាល្លឺម៉ង់ ហើយវាអាចនឹងបង្កើនចំនួនកម្មករមិនមែនសហភាពអឺរ៉ុបនៅក្នុងប្រទេសអាល្លឺម៉ង់ចំនួន ៦ ម៉ឺនក្នុងមួយឆ្នាំៗ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកស្វែងរកសិទ្ធិជ្រកកោនដែលបានមកដល់អាល្លឺម៉ង់មុនថ្ងៃទី២៩ ខែមីនា ដែលមានទាំងគុណសម្បត្តិការងារ ឬ ការផ្តល់ជូនការងារអាចទទួលបានបណ្ណស្នាក់នៅក្នុងនាមជាអ្នកជំនាញ ប្រសិនបើពួកគេដកពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេចេញ ហើយដាក់ពាក្យសុំបណ្ណការងារម្តងទៀត។ បុគ្គលិកដែលមានជំនាញខ្ពស់នឹងត្រូវបានអនុញ្ញាតឱ្យនាំសាច់ញាតិបន្ថែមទៀតមកទៅកាន់អាល្លឺម៉ង់មកផងដែរ ដរាបណាពួកគេអាចជួយសាច់ញាតិទាំងនោះផ្នែកហិរញ្ញវត្ថុបាន។ ជាច្រើនឆ្នាំមកហើយ ប្រទេសអាល្លឺម៉ង់ជួបផលលំបាកជាមួយនឹងតម្រូវការក្នុងការទាក់ទាញកម្មករជំនាញបន្ថែមទៀតពីខាងក្រៅសហភាពអឺរ៉ុប ហើយប្រទេសនេះត្រូវការជនអន្តោប្រវេសន៍ដែលមានជំនាញប្រហែល ៤ ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដោយសារកម្លាំងពលកម្មដែលមានវ័យចំណាស់របស់ខ្លួនធ្លាក់ចុះ។ ទីភ្នាក់ងារការងារជាតិបាននិយាយថា អ្នកបើកឡានក្រុង ការងារផ្នែកលោហៈ ការងារសេវាកម្មនៅក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន គឺជាការងារស្ថិតក្នុងបញ្ជីមួយនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ