ភ្នំពេញ ៖ អ្នកឲ្យលុយទៅមិត្តភក្តិ ឬសមាជិកគ្រួសារខ្ចី ហើយពួកគេមិនទាន់បានសងអ្នកវិញ នោះអ្នកនឹងគិតថា នេះមិនមែនជាកាដូ ឬអំណោយនោះទេ ហើយវាក៏ដល់ពេលដែលត្រូវទារលុយនោះមកវិញដែរ ប៉ុន្តែអ្នកមានអារម្មណ៍តានតឹងក្នុងការធ្វើវា ដោយខ្លាចប៉ះពាល់ដល់ទំនាក់ទំនង។

អ្នកខ្ចីលុយនោះអាចជាមនុស្សដែលជិតស្និទ្ធនឹងអ្នក ដែលអ្នកមិនចង់ឲ្យវាប៉ះពាល់ទំនាក់ទំនងរបស់អ្នកនៅពេលទារលុយនោះទេ។ យ៉ាងណាក៏ដោយ អ្នកត្រូវការប្រាក់របស់អ្នកមកវិញ ដូច្នេះអ្នកសុខចិត្តចាប់ផ្តើមការសន្ទនាមិនស្រួលមួយនេះ។ មានពេលខ្លះអ្នកអាចទទួលបានលទ្ធផលល្អ ប៉ុន្តែពេលខ្លះអ្នកអាចនឹងទារលុយមិនបាន ហើយថែមទាំងអាចប៉ះពាល់ដល់ទំនាក់ទំនងថែមទៀត។
វិធីល្អបំផុតក្នុងការទារលុយមកវិញ គឺអាស្រ័យលើទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់ទៀត រួមផ្សំនឹងចំនួនទឹកប្រាក់ដែលជំពាក់ និងស្ថានភាពជាកស្តែង។ ឧទាហរណ៍ ប្រសិនបើអ្នកឲ្យលុយខ្ចីទៅបងប្អូនបង្កើត អ្នកប្រាកដជាមិនមានអារម្មណ៍មិនស្រួលក្នុងការសុំទារលុយមកវិញនោះទេ។
ប្រសិនបើអ្នកឲ្យលុយខ្ចីទៅអ្នកផ្សេង នោះអ្នកអាចប្រើបច្ចេកទេសផ្សេងទើបមានប្រសិទ្ធភាព។ ការនិយាយគ្នាឲ្យបានច្បាស់លាស់ពីដំបូងជាកត្តាចាំបាច់ ដែលរួមបញ្ចូលទាំងការបញ្ជាក់ឱ្យច្បាស់ថា អ្នកផ្តល់ប្រាក់កម្ចី មិនមែនឲ្យជាកាដូ ឬអំណោយទេ និងការកំណត់រយៈពេលជាក់លាក់ណាមួយសម្រាប់សងត្រឡប់វិញ។ វាក៏សំខាន់ផងដែរក្នុងការយល់ថា បុគ្គលនោះដឹងច្បាស់ថា គាត់ជំពាក់លុយអ្នក ប៉ុន្តែគាត់កំពុងមានបញ្ហាហិរញ្ញវត្ថុជាដើម ដែលមិនទាន់អាចសងលុយអ្នកវិញបានតាមពេលវេលា។
បើសិនជាអ្នកមិនអាចចរចាកំណត់រយៈពេលក្នុងការសងត្រឡប់វិញទេ អ្នកអាចលើកឡើងនូវវិធីសងត្រឡប់ដោយមានភាពបត់បែន ដូចជាផ្តល់ឱ្យនូវជម្រើសក្នុងការសងប្រាក់វិញជាការបង់តាមដំណាក់កាលជាក់លាក់ ជាមួយនឹងការចរចាក្នុងលក្ខណៈរួសរាយរាក់ទាក់។
គូសបញ្ជាក់ថា បុគ្គលជំពាក់លុយនោះប្រហែលជាមានអារម្មណ៍មិនស្រួលជាងអ្នកទៅទៀត ដោយសារតែគាត់ត្រូវការជំនួយទើបគាត់ហារមាត់ខ្ចីលុយអ្នក ។ ការជំពាក់លុយនរណាម្នាក់ធ្វើឲ្យគាត់ស្ថិតក្នុងស្ថានភាពមិនស្រណុកចិត្ត ហើយប្រសិនបើយើងចង់បន្តទំនាក់ទំនងឲ្យល្អយើងគួរតែយល់ពីចំណុចនេះ។ ការប្រើអាកប្បកិរិយាក្នុងការទាមទាដោយបង្ខំ នឹងបំផ្លាញទំនាក់ទំនងរបស់អ្នក។ ផ្ទុយទៅវិញការមានទឹកចិត្តល្អ ដោយមានជំហច្បាស់លាស់នឹងធានាថា អ្នកដទៃមិនទាញយកផលប្រយោជន៍ពីអ្នកដោយទទេៗនោះទេ៕
ប្រភព ៖ GoBankingRates.

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content