យុវជនម្នាក់អាចរកចំណូលបានជិត ១ ពាន់ដុល្លារក្នុងមួយខែពីការចិញ្ចឹមសត្វនិងដាំចក

កណ្តាល ៖ យុវជន ជឿន ភារុង ជាសិស្សសិក្សា និងបម្រើការងារនៅទីក្រុងភ្នំពេញ ប៉ុន្តែដោយសារបញ្ហាផ្ទុះរាលដាលនៃជំងឺកូវីដ១៩ យុវជនម្នាក់បានសម្រេចចិត្តមកស្រុកកំណើត ប្រឹងប្រែងប្រកបរបរចិញ្ចឹមសត្វ និងចិញ្ចឹមមេពូជសត្វ សម្រាប់លក់ទៅឱ្យកសិករដទៃទៀត។ បច្ចុប្បន្ន យុវជនរូបនេះបានព្យួរការសិក្សាទុកមួយឡែកសិន និងយកពេលវេលាមកពង្រឹងការចិញ្ចឹមសត្វរបស់ខ្លួន។

យុវជន ជឿន ភារុង វ័យ ២៣ ឆ្នាំ បានបើកនូវកសិដ្ឋានចិញ្ចឹមសត្វមួយនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នៅលើដីទំនេររបស់ឱពុកខ្លួន។ ក្នុងកសិដ្ឋានដែលមានទំហំតូចល្មម យុវជនរូបនេះបានបង្កើត និងចញ្ចឹមសត្វចម្រុះគ្នា ព្រមទាំងមានលក់ជាពូជសត្វផងដែរ។

កសិដ្ឋានដែលមានឈ្មោះថា HR Farm របស់យុវជនខាងលើនេះ មានចិញ្ចឹមសត្វដូចជា កង្កែប បង្កង ត្រី ខ្យង ក្ដាម ព្រមទាំងមាន់ ហើយដែលបច្ចុប្បន្នគឺលោកនៅគ្រប់គ្រងកសិដ្ឋាននេះដោយខ្លួនឯងផ្ទាល់តែម្ដង។

កសិដ្ឋាននេះត្រូវបានបែងចែកជាងអាងចិញ្ចឹមសត្វក្នុងទឹកជាច្រើនតម្រៀបគ្នា និងមានរោងមាន់មួយ នៅពីក្រោយផង។ នៅតាមអាងនីមួយៗ មានប្រភេទសត្វក្នុងទឹកខុសៗគ្នា ព្រមទាំងមានចកអាសូឡា ដែលជាចំណីសំខាន់សម្រាប់សត្វទាំងនោះ។

ចកអាសូឡា ដែលត្រូវបានលោកអះអាងថាជារុក្ខជាតិទឹកម្យ៉ាង ដែលមានជីវជាតិល្អសម្រាប់ការលូត លាស់របស់សត្វចិញ្ចឹម ក៏លោកបានដាំដុះនៅក្នុងអាងទឹកផងដែរ។ ចកប្រភេទនេះ បានក្លាយទៅជាប្រភពអាហារដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់សត្វចម្រុះប្រភេទដែលលោកចិញ្ចឹម។ ម្យ៉ាងទៀត លោកក៏រំលែកមួយចំណែកសម្រាប់លក់ទៅឱ្យអតិថិជនផងដែរ។

បើតាមលោក ជឿន ភារុង បានឱ្យដឹងពីចំណូលដែលលោករកបានជាប្រចាំពីការចិញ្ចឹមសត្វថា៖

“ក្នុងមួយខែ ផាត់ថ្លៃដើមចេញ ខ្ញុំអាចចំណេញបានយ៉ាងហោចណាស់ក៏ ៨០០ រយដុល្លារដែរ ពីការលក់ពូជសត្វ កូនសត្វ និងចកអាសូឡា”

យ៉ាងណាមិញ លោកបានបញ្ជាក់ថា ខ្លួនមិនសូវជាចំណាយច្រើនលើថ្លៃចំណីនោះទេ ដោយសារតែ លោកមានចកអាសូឡាស្រាប់ ដែលអាចលាយជាមួយចំណី។ ធ្វើដូច្នេះ វាអាចធូរបន្ទុកបានច្រើនពីការចំណាយនានា។ មិនត្រឹមតែចកអាសូឡាទេ ដែលអាចសម្រួលការចំណាយរបស់លោក ខ្យងដែលលោកចិញ្ចឹមនោះក៏អាចយកទៅធ្វើចំណីរបស់បង្កងផងដែរ។

លោកបានឱ្យដឹងទៀតថា អតិថិជនរបស់លោកភាគច្រើនជាអ្នកនៅតាមខេត្តដែលទិញកូនយកទៅ ចិញ្ចឹម និងមួយចំនួនទៀតទិញមេពូជដើម្បីយកទៅបង្កាត់តែម្ដង។

ជាទូទៅ លោកអាចដាក់លក់ផលិតផលពីកសិដ្ឋានរបស់លោកតាមប្រព័ន្ធអនឡាញ ដោយអតិថិជនកម្ម៉ង់ទិញតាមអ៊ីនធឺណេត ហើយលោកនឹងរៀបចំផ្ញើរទៅតាមទីតាំងនីមួយៗ។ មួយផ្នែកទៀត អតិថិជនរបស់លោកគឺស្គាល់លោកតាមរយៈបណ្ដាញសង្គមយូធូប ដែលជានិច្ចជាកាល លោកតែងបង្ហោះពីសកម្មភាពក្នុងកសិដ្ឋាន។

ដោយឃើញការរីកចម្រើនត្រឹមតែរយៈពេលប្រមាណជាង ២ ឆ្នាំនេះ លោកបាននិងកំពុងខិតខំបន្ថែម ទៀតក្នុងការស្វែងរកបច្ចេកទេសថ្មីៗ ដើម្បីចិញ្ចឹមពូជសត្វឱ្យកាន់តែល្អប្រសើរ។ ម្យ៉ាងទៀត យុវជន រូបនេះមើលឃើញពីឱកាសក្នុងការពង្រីកខ្លួនទៅមុខទៀត ថ្វីត្បិតថាតំបន់ដែលលោករស់នៅ មិនទាន់ មានអ្នកធ្វើរបរនេះនៅឡើយ។ ដូច្នេះ សម្រាប់លោក នេះគឺជាឱកាសដ៏ល្អមួយ។

យុវជនរូបនេះបានឱ្យដឹងទៀតថា លោកមានបំណងចង់ពង្រីកការចិញ្ចឹមសត្វបន្ថែមទៀត ដោយសព្វថ្ងៃការផ្គត់ផ្គង់មិនគ្រប់តម្រូវការអ្នកទិញ ព្រោះការចិញ្ចឹមសត្វរបស់លោកនៅមានទំហំតូច ហើយការប្រមូលផលក៏មិនសូវជាទៀងទាត់ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ