ភ្នំពេញ៖ ទីស្នាក់ការកណ្តាល និងសាខារបស់គ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានរហូតដល់២ ៦០០កន្លែង ដែលក្នុងនោះ មាន ១ ១៩៩កន្លែង ជាការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យប្រជាពលរដ្ឋ ខណៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានកំណើន១៦% ដែលមានទំហំទឹកប្រាក់ជិត ៧០ ពាន់លានដុល្លារអាមេរិក។
នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុម័តដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៤ និងធនាគារឯកទេសចំនួន ១០។ ក្រៅពីនេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ និងមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៩។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះ គឺមានទីស្នាក់ការកណ្តាល សាខា និងការិយានៅទូទាំងប្រទេសសរុប ២ ៦០០កន្លែង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមការិយាល័យសរុបនេះ មាន១ ៣៤៩កន្លែង ជាទីស្នាក់ការកណ្តាល និងជាសេខារបស់គ្រឹះស្ថានធនាគារ ដែលមានម៉ាស៊ីនដកដាក់ប្រាក់ស័្វយប្រវត្តិ (ATM) ចំនួន ៣ ២៣៤ កន្លែង ផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុភាគច្រើន មានការិយាល័យមាន ៥២ កន្លែង និងគ្រឹះស្ថានឥណទានជនបទ ដែលរួមចំណែកក្នុងការសេវាឥណទានខ្នាតតូចនោះ មាន ២៣៤ កន្លែងផងដែរ។
ដោយឡែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាវិញមានបណ្តាញប្រតិបត្តិគ្របដណ្តប់ទូទាំងប្រទេស ក្នុងចំនួន១ ៣៤៩ ការិយាល័យ។ មីក្រូហិរញ្ញវត្ថុទាំងនោះ បានធ្វើទំនើបកម្មលើសេវាកម្មរបស់ខ្លួន ក្នុងការ ផ្តល់ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនគារចល័ត និងការដក-ដាក់ប្រាក់តាមម៉ាស៊ីនATM ជាដើម ដែលធ្វើឱ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែច្រើន។
យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២១ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានកំណើន១៦% ដែលមានទំហំទឹកប្រាក់ ៦៨,២ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ឥណទានអតិថិជនកើនដល់ ២១,២ ភាគរយ ស្មើនឹង ៤៥,៧ ពាន់លានដុល្លារ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៥,៤ ភាគរយ ស្មើនឹង ៣៨,៥ ពាន់លានដុល្លារ និងដើមទុនមានកំណើន ១៨ ភាគរយ ស្មើនឹង ៧,៦ ពាន់លានដុល្លារ។
សូមបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនប្រាក់បញ្ញើអតិថិជនមានដល់ ១២,១ លានគណនី និងឥណទានអតិថិជន មានដល់ ៣,៣ លានគណនី។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content