តើគួរទៅរកប្រភពហិរញ្ញវត្ថុមានអត្រាការប្រាក់ទាប និងមានលក្ខខណ្ឌល្អនៅកន្លែងណាបាន?

ភ្នំពេញ ៖ ជាធម្មតា អ្នកដែលមានបំណងប្រើប្រាស់កម្ចី ឬឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែងតែចង់បានប្រភពហិរញ្ញវត្ថុមានអត្រាការប្រាក់ទាប ដែលជាប្រភពប្រាក់កម្ចីដែលអាចរកមកបានពីកន្លែងផ្សេងៗ ដើម្បីធ្វើការបង្កើនដើមទុន ជាមួយនឹងអត្រាការប្រាក់ទាប។​ និយាយឱ្យខ្លីគឺ ខ្ចីដើមពីគេមកធ្វើអាជីវកម្ម ហើយអស់ការប្រាក់តិច។

យោងតាមសហគ្រិនខ្មែរ បានលើកឡើងថា នៅពេលបង្កើតអាជីវកម្មមួយ ម្ចាស់អាជីវកម្មតែងតែគិតថាធ្វើយ៉ាងណាដើម្បីរកចំណូល និងបង្កើនដើមទុនដោយមិនចាំបាច់ចំណាយច្រើន។ ចំណែកការខ្ចីប្រាក់ពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ជាការបង្កើនដើមទុនរបស់ម្ចាស់អាជីវកម្មដែរ ហើយវាពេញនិយមទៀតផង។

សព្វថ្ងៃ មានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើន ដែលផ្តល់កម្ចីហិរញ្ញវត្ថុសម្រាប់អាជីវកម្មក្នុងអត្រាការប្រាក់ទាប ព្រោះវាមានភាពប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញអតិថិជន ហើយវាជាប្រយោជន៍សម្រាប់អ្នកស្វែងរកកម្ចីផងដែរ ដោយសារអាចមានជម្រើសច្រើន។ ក៏ប៉ុន្តែ មុននឹងសម្រេចចិត្តយកប្រាក់កម្ចីអ្វីមួយត្រូវសិក្សាឲ្យច្បាស់សិនថា ធនាគារ ឬមីក្រូហិរញ្ញវត្ថុណាមានលក្ខខណ្ឌល្អ និងមានការប្រាក់ទាបជាងគេ។ ជាពិសេស ចូរកុំភ្លេចសួរនូវព័ត៌មាននៃការចំណាយផ្សេងៗដែលស្ថាប័នទាំងនោះទាមទារផងដែរ ព្រោះគេច្រើនតែមិនប្រាប់ទេទាល់តែយើងសួរ ដើម្បីជៀសវាងនូវការភាន់ច្រឡំនានា។

មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ credit card ដើម្បីផ្គត់ផ្គង់អាជីវកម្មរបស់អ្នក ឬដោះទាល់មួយគ្រាៗ ក៏បានដែរ។ មានន័យថា បើទោះជាបណ្ណឥណទានរបស់អ្នកមានទឹកប្រាក់សូន្យ នៅក្នុងនោះអ្នកក៏នៅតែអាចដកប្រាក់ ឬដកសែកបានដែរ អាស្រ័យលើការចរចាររបស់អ្នកជាមួយធនាគារ រួចចាំសងវិញនៅពេលក្រោយ ។ តែអ្នកត្រូវដឹងថា កាតប្រភេទនេះ មានការប្រាក់របស់វា​។ យើងសូមណែនាំឲ្យអ្នកស៊ើបសួរព័ត៌មានឲ្យបានច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់វា។

អ្វីដែលកាន់តែពិសេសនោះ គឺមានវិធីមួយទៀត ដោយធ្វើការសរសេរគម្រោងស្នើរសុំជំនួយហិរញ្ញវត្ថុពីអង្គការមួយចំនួនក៏ជាជម្រើសល្អសម្រាប់ការចាប់ផ្ដើមអាជីវកម្មជាមួយហិរញ្ញវត្ថុទាបផងដែរ។ តែវាមានប្រសិទ្ធភាពលុះត្រាណាតែគម្រោងអាជីវកម្មរបស់អ្នកមានគោលដៅជួយសហគមន៍ ឬផ្តល់ប្រយោជន៍អ្វីមួយដល់សង្គមវិញ។ អ្នកត្រូវដឹងថា ប្រាក់ឧបត្ថម្ភទាំងនេះមិនងាយនឹងទទួលបាននោះទេ ទាល់តែអ្នកចេះស្វែងរក និងមានគម្រោងអាជីវកម្មដែលល្អខ្លាំង ព្រោះត្រូវប្រកួតប្រជែងជាមួយអ្នកផ្សេង។

យ៉ាងណាមិញ ចូរអ្នកជៀសឲ្យផុតពីការចងការប្រាក់ និងការយកកម្ចីពីក្រុមហ៊ុនចំនួន២ ឬ ៣ ក្នុងពេលតែមួយ ព្រោះវាដូចជាការជាប់អន្ទាក់ ដែលអ្នកអាចពិបាករកផ្លូវចេញវិញ ហើយវានឹងធ្វើឲ្យអ្នកមានភាពស្មុគស្មាញ ប៉ះពាល់ដល់ការធ្វើអាជីវកម្មថែមទៀត។

បច្ចុប្បន្ន ទីស្នាក់ការកណ្តាល និងសា​ខា​របស់គ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានរហូតដល់ ២ ៦០០កន្លែង ដែលក្នុងនោះ មាន ១ ១៩៩ កន្លែង ជាការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យប្រជាពលរដ្ឋ ខណៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានកំណើន១៦% ដែលមានទំហំទឹកប្រាក់ជិត ៧០ ពាន់ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុម័តដោយឯកឧត្តម ជា ចាន់តូ ទេសា​ភិបាលធនាគារជាតិនៃកម្ពុជា។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ២០២១ បានបង្ហាញថា កម្ពុជា​មានធនាគារពាណិជ្ជចំនួន ៥៤  និងធនាគារឯកទេសចំនួន ១០។ ក្រៅពីនេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន​​ចំនួន ៦ និងមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៩៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ