(បាងកក ១៥ មិថុនា ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការ កញ្ចប់ហោះហើរពិសេស “Phnom Penh Power Pack” ដើម្បីផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរ រួមទាំងការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។ Phnom Penh Power Pack មានកញ្ចប់ហោះហើរពិសេសជាច្រើនទៀតកំពុងបើកការកក់ទុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ការហោះហើរចន្លោះពីថ្ងៃទី ១៥ ខែមិថុនា ២០២២ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៦ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យទាន លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

ធ្វើការកក់កញ្ចប់ពិសេសនេះតាមរយៈ https://gift.th.vietjetair.com
Phnom Penh Power Pack គឺជាកញ្ចប់សំបុត្រហោះហើរ ដែលអ្នកធ្វើដំណើរអាចប្រើប្រាស់ជាសំបុត្រដែលបង់ប្រាក់រួចរាល់ សម្រាប់ការហោះហើរតាមក្រុមហ៊ុន ថៃ វៀតចេត ក្នងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ និងមានសុពលភាពរហូតដល់ឆ្នាំ ២០២៦។ កញ្ចប់ទាំងនោះមាន ៤ប្រភេទ រួមមាន កញ្ចប់សំបុត្រហោះហើរចំនួន ៦ តម្លៃ ៦,៥០០បាត កញ្ចប់សំបុត្រហោះហើរចំនួន ១២ តម្លៃ ១២,៥០០បាត កញ្ចប់សំបុត្រហោះហើរចំនួន ២៤ តម្លៃ ២៤,០០០បាត និងកញ្ចប់សំបុត្រហោះហើរចំនួន ៥០ តម្លៃ ៤៨,០០០បាត (មិនរួមបញ្ចូលថ្លៃពន្ធ និងថ្លៃសេវាកម្មបន្ថែម)។ បន្ទាប់ពីទិញកញ្ចប់ហោះហើរណាមួយក្នុង Phnom Penh Power Pack អ្នកដំណើរអាចប្តូរយកសំបុត្រហោះហើរដែលបង់ប្រាក់រួចរាល់ ក្នុងតម្លៃ ០បាត (មិនរួមបញ្ចូលថ្លៃពន្ធ និងថ្លៃសេវាកម្មបន្ថែម) សម្រាប់ការហោះហើរទៅមក ឬការហោះហើរត្រង់ ក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។

កញ្ចប់សំបុត្រទាំងអស់អាចប្រើប្រាស់សម្រាប់ការធ្វើដំណើរ ពីថ្ងៃទី ១៥ មិថុនា ២០២២ ដល់ថ្ងៃទី ២៣ ធ្នូ ២០២៦ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យទាន និងរយៈពេល Blackout)។ អ្នកដំណើរអាចកក់ជើងហោះហើរ ៣ម៉ោងមុនពេលចេញដំណើរ តាមរយៈគេហទំព័រ th.vietjetair.com ។ លើសពីនេះទៅទៀត សំបុត្រដែលមាននៅក្នុងកញ្ចប់ហោះហើរ អាចផ្ទេរទៅកាន់អ្នកដំណើរផ្សេងទៀតបាន ព្រោះឈ្មោះរបស់អ្នកដំណើរអាចផ្លាស់ប្តូរបានគ្រប់ពេលនៃការកក់ជើងហោះហើរ។ សេវាកម្មនេះ អាចប្រើប្រាស់បានចំពោះអ្នកដំណើរដែលពេញវ័យតែប៉ុណ្ណោះ (មិនរាប់បញ្ចូលកុមារ)។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត កំពុងដំណើរការជើងហោះហើរប្រចាំថ្ងៃក្នុងទិសដៅទៅមក បាំងកក-ភ្នំពេញ ហើយក្រុមហ៊ុននឹងបង្កើនជើងហោះហើរប្រចាំថ្ងៃនេះចំនួនទ្វេដង នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ។

ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បាននាំមុខគេលើការផ្ដល់សុវត្ថិភាពជូនអ្នកដំណើរ ដែលបានធ្វើដំណើរក្នុងអំឡុងពេលមានការរាតត្បាតពីជម្ងឺ COVID-១៩ ។ ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តយ៉ាងតឹងរឹងលើវិធានការសម្លាប់មេរោគក្នុងយន្តហោះ ដោយអនុវត្តទៅតាមការណែនាំពីក្រសួងសុខាភិបាលសាធារណៈថៃ និង CAAT ដើម្បីកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានលើអ្នកដំណើរ និងបុគ្គលិករបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម៖ 012 33 00 22 ឬ www.vietjetair.com

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content