ប្រធានគ្រប់គ្រងធនាគារពិភពលោក សរសើរកម្ពុជាលើការរក្សាបានស្ថិរភាពនិងភាពរឹងមាំនៃវិស័យធនាគារ
ភ្នំពេញ៖ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបានដូចជាការរក្សាបានស្ថិរភាព អត្រាប្តូរប្រាក់និងស្ថិរភាពថ្លៃភាពរឹងមាំនៃប្រព័ន្ធធនាគារនិងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ លោកស្រី Tania Meyer បានមានប្រសាសន៍ដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។ ក្នុងជំនួបនោះលោកស្រីបានក៏បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។លោកស្រី Tania បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមក។ជាក់ស្តែងធនាគារពិភពលោកបាននិងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួនដល់ធនាគារជាតិនៃកម្ពុជាដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិក្របខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ





វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content