សហគមន៍ស្វាយចន្ទីចំនួន៣ ទិញជី ៣៥០តោនក្នុងពេលតែមួយ ចំណេញលុយជាង១០០លានរៀល

សហគមន៍ទំនើបស្វាយចន្ទីចំនួន៣នៅក្នុងខេត្តកំពង់ធំ ទិញជីចំនួន ៣៥០តោនក្នុងពេលតែមួយ ដែលនាំឱ្យចំណេញលុយពី១០០ទៅ១៥០លានរៀល

កម្ពុជា-ចិន ពិភាក្សាលើវឌ្ឍនភាពនៃការចុះសិក្សាលម្អិតដើម្បីជំរុញគម្រោងព្រែកជីកហ្វូណនតេជោ

អ្នកជំនាញនៃប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ពិភាក្សាគ្នាលើវឌ្ឍនភាពនៃការចុះសិក្សាលម្អិតដើម្បីជំរុញគម្រោងព្រែក​ជីក​ហ្វូណនតេជោឱ្យដំណើរការរលូន

រយៈ​ពេល៩ខែ គ្រឹះស្ថានអង្គរ​រក​ចំណូល​បានជាង​៣២លានដុល្លារអាមេរិក​ពីទេសចរបរទេសជិត៧០ម៉ឺននាក់

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា​ ដល់ដំណាច់ខែ​កញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបាន​​លក់បណ្ណជូន​ភ្ញៀវទេស​ចរបរ​​ទេ​ស​​​​ចូល​ទ​ស្ស​នា​​រមណីយដ្ឋានអង្គរ​ចំនួន ៦៩៩ ៨៥០ នាក់ និងទទួល​បានទឹកប្រាក់ចំនួន ៣២ ៥២២​ ៧៣០ ដុ​ល្លា​រ​អាមេរិក ។ ​យោង​សេចក្ដីប្រ​កាសព័ត៌មាន​របស់គ្រឹះស្ថានអង្គរ​ចេញផ្សាយ​នៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថា ក្នុង​រយៈ​ពេល៩ខែ​ដើមឆ្នាំនេះ ចំនួន​ភ្ញៀវទេសចរបរទេស​ទិញ​បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ​កើនឡើង ២៩,៧១ភាគរយ  ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០​២៣​​កន្លងទៅ

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងជំរុញការផ្ទេរបច្ចេកវិទ្យានៅទូទាំងតំបន់

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រោមពាក្យស្លោក «ច្នៃជីវិតកាន់តែប្រសើរ»

ភាពជាដៃគូដ៏យូរអង្វែងនៃការឧបត្ថម្ភ ផ្ដាច់មុខពី ក្រុមហ៊ុន មេនូឡាយហ្វ៍ រយៈពេល ១១ ឆ្នាំ មកនេះបានធ្វើឲ្យការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងកាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំនេះនឹងមានការចូលរួមរត់ ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ តម្លៃជិត១៨៥លានដុល្លារ ប្រកាសដាក់ឱ្យដំណើរការអនុវត្ត

គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ដែលមានតម្លៃជិត ១៨៥ លានដុល្លារ បានប្រកាសដាក់ឱ្យដំណើរការអនុវត្តចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​

ដំណឹងល្អ ! គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅចិន

ក្រោយការចុះកិច្ចព្រមព្រៀងជាមួយភាគីចិន ស្វាយចន្ទី សំបុកត្រចៀកកាំ និង ដំឡូងមី របស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅខេត្តគ័ងស៊ី ប្រទេសចិនបាន

ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥

ADB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥ ដែលគាំទ្រដោយកំណើននៃការនាំចេញផលិតផលក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ

ក្រុមហ៊ុនអាមេរិកមួយ នឹងទិញអង្ករពីកម្ពុជា ចន្លោះពី ១០០០តោន ដល់ ៥ម៉ឺនតោន ក្នុងរយៈពេល៥ឆ្នាំ

ក្រុមហ៊ុនអាមេរិកមួយ នឹងទិញអង្ករក្រអូបពីកម្ពុជា ចន្លោះពី ១ ​០០០តោន នៅឆ្នាំទី១ ដល់ ៥ម៉ឺនតោន ក្នុងឆ្នាំទី៥ ខណៈដែល MOU រួមគ្នាត្រូវបានចុះហត្ថលេខារួចរាល់

រដ្ឋាភិបាលកម្ពុជា​ និង ចិន​ នឹងអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ

រាជរដ្ឋាភិបាលកម្ពុជា​ និង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិត ចិន​ នឹងធ្វើផែនការអភិវឌ្ឍរួមគ្នាលើច្រករបៀងមច្ឆា​ និង អង្ករ ដើម្បីជំរុញពាណិជ្ជកម្មផ្នែកកសិកម្ម