មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន

ភ្នំពេញ​ ៖ សហភាពអឺរ៉ុប និងអាស៊ាន បានខិតខំរួមគ្នាដើម្បីបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ASEAN TMH) ក្នុងគោលបំណងពន្លឿននវានុវត្តន៍ និងជំរុញការផ្ទេរបច្ចេកវិទ្យានៅទូទាំងតំបន់។ មជ្ឈមណ្ឌលនេះមានគោលបំណងភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិក្នុងតំបន់អាស៊ាន ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ឱ្យទៅជាដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់បញ្ហាប្រឈមសំខាន់ៗ រួមទាំងបរិវត្តកម្មឧស្សាហកម្ម សន្តិសុខស្បៀង និងបញ្ហាសុខភាព ជំងឺរាតត្បាត វិសមភាពសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុជាដើម។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN COSTI) និងជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា មជ្ឈមណ្ឌល ASEAN TMH មានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់តំបន់។

ឯកឧត្តមបានបន្ថែមថា៖

«រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចសហការជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីដោះស្រាយបញ្ហារួម ដោយផ្ដោតលើការប្រើប្រាស់សក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គំនិតផ្តួចផ្តើមទាំងនេះស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ និងផែនទីផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០»។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ កម្ពុជា និងឥណ្ឌូណេស៊ី បានដឹកនាំគម្រោងមជ្ឈមណ្ឌល ASEAN TMH ដោយបានរៀបចំសិក្ខាសាលាជាច្រើននៅក្នុងប្រទេសទាំង២ ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានសម្រេចនូវការរៀបចំបញ្ចប់ឯកសារទស្សនទាន ការរៀបចំស្ថាប័ន និងការបង្កើតគំរូសម្រាប់ថ្នាលមជ្ឈមណ្ឌល ASEAN TMH ។

នៅក្នុងតំបន់អាស៊ាន រដ្ឋជាសមាជិកនីមួយៗ កន្លងមក អនុវត្តយន្តការផ្សេងៗគ្នាសម្រាប់ការផ្ទេរបច្ចេកវិទ្យាដែលជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។ ធុរកិច្ចបង្កើតថ្មីនៅអាស៊ានត្រឹមតែ១៥%ប៉ុណ្ណោះ បានពង្រីកវិសាលភាពរបស់ខ្លួនលើសពីទីផ្សារក្នុងស្រុក។ ដូច្នេះ ការសម្របសម្រួលក្នុងតំបន់មានភាពចាំបាច់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនវានុវត្តន៍ និងការធ្វើពាណិជ្ជកម្មបន្ថែម។ ភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប បានជំរុញគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាននេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ដោយប្រមូលផ្តុំ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។

ជាក់ស្តែង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ សិក្ខាសាលាដែលប្រារព្វនៅមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ត្រូវបានរៀបចំឡើងចំនួន៤លើក ដោយបង្កើនការឯកភាពក្នុងតំបន់ កំណត់សុពលភាពឯកសារទស្សនទាន និងបង្កើតគំរូនៃថ្នាលឌីជីល។ ចំណែកឯសិក្ខាសាលាលើកទី៥នៅកម្ពុជានាពេលថ្មីៗនេះបានពង្រឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះព្រមទាំងប្រមូលមតិកែលម្អសំខាន់ៗសម្រាប់ការអភិវឌ្ឍបន្ត រួមទាំងការបញ្ជាក់សុពលភាពនៃកិច្ចការពារកម្មសិទ្ធិបញ្ញា រួមជាមួយនឹងកិច្ចគាំទ្រក្រោយការផ្គូរផ្គងសម្រាប់ការផ្ទេរ​បច្ចេកវិទ្យា។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពរបស់អាស៊ានក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល ASEAN TMH ដោយសង្កត់ធ្ងន់លើអត្ថប្រយោជន៍ទៅវិញទៅមកនៃការផ្លាស់ប្តូរបច្ចេកវិទ្យារវាងអឺរ៉ុប និងអាស៊ាន។

ឯកឧត្តមបានលើកឡើងថា ៖

«យើងទទួលស្គាល់ថា ភាពជាដៃគូរបស់យើងមិនស្ថិតនៅត្រឹមតែការសន្ទនាប៉ុណ្ណោះទេ តែជាមូលដ្ឋានគ្រឹះក្នុងការបង្កើតឱកាសជាក់ស្តែងដែលជំរុញនវានុវត្តន៍នៅទូទាំងតំបន់ និងដោះស្រាយបញ្ហាប្រឈមជាសកល ដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងវិសមភាពសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមសំខាន់ៗរបស់សហភាពអឺរ៉ុបបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគំរូថ្នាលឌីជីថល សម្រាប់មជ្ឈមណ្ឌល ASEAN TMH ។ គម្រោង EURAXESS ASEAN គម្រោងមូលនិធិរួម អាស៊ាន-អឺរ៉ុប សម្រាប់ការស្រាវជ្រាវ និងនវានុវត្តន៍ គម្រោង EISMEA មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ព្រមទាំងការចូលរួមរបស់មជ្ឈមណ្ឌល SAIRA បានជំរុញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំង២ »។

លោកស្រីបណ្ឌិត Zurina Moktar ប្រធានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅលេខាធិការដ្ឋានអាស៊ាន បានលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលស្គាល់មជ្ឈមណ្ឌល ASEAN TMH ជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរនវានុវត្តន៍របស់តំបន់។

លោកស្រីបានលើកឡើងថា ៖ វេទិកានេះគួរតែដើរតួជាសសរស្តម្ភដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍របស់អាស៊ាន ស្របតាមគោលដៅដែលមានចែងក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០ ។

គួរបញ្ជាក់ថា៖ សិក្ខាសាលាជាស៊េរីនៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បានអនុវត្តវិធីសាស្រ្តភាពជាដៃគូ ដោយសិក្ខាសាលា​កន្លងមកធ្លាប់បានសហការដឹកនាំដោយទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូនេស៊ី (BRIN) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ ដៃគូនានា ដូចជា E-READI អគ្គនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍របស់គណៈកម្មការអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានផ្តល់ការគាំទ្រដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ដ៏រឹងមាំមួយសម្រាប់តំបន់។

លទ្ធផលនៃសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥នេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការរៀបចំគំរូមជ្ឈមណ្ឌល ASEAN TMH ដែលគ្រោងនឹងបង្ហាញជូនគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៦ (COSTI-86) នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០២៤។ សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥ ស្តីពីមជ្ឈមណ្ឌលគ្រប់​គ្រង​បច្ចេកវិទ្យាអាស៊ាន ត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ក្រុងព្រះសីហនុ ក្នុងគោលដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ASEAN TMH)។

សិក្ខាសាលានេះត្រូវបានដឹកនាំរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗជាតំណាងសាកលវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី នវានុវត្តន៍ករ វិស័យឯកជន និងការិយាល័យផ្ទេរបច្ចេកវិទ្យាគ្រប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីជំរុញការអភិវឌ្ឍថ្នាលឌីជីលលនៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដែលជាគំនិតផ្តួចផ្តើមដំបូងបំផុតក្នុងគោលបំណងផ្សារភ្ជាប់ការស្រាវជ្រាវពីសាកលវិទ្យាល័យទៅវិស័យឯកជន ដើម្បីពន្លឿននវានុវត្តន៍ និងជំរុញការផ្ទេរបច្ចេកវិទ្យានៅទូទាំងតំបន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​