ក្រសួងកសិកម្មជំរុញការដាក់បញ្ចូលពងទាកូនរបស់ខេត្តតាកែវ ជាផលិតផលកសិកម្មក្នុងស្រុកចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបញ្ជាក់ថា ពងទាកូនរបស់ខេត្តតាកែវនឹងត្រូវដាក់បញ្ចូលទៅក្នុងការដេញថ្លៃផលិតផលកសិកម្មដើម្បីចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត (GI)

ក្រសួងកសិកម្ម អំពាវនាវ​ឱ្យ​ម្ចាស់អាជីវកម្មសំបុកត្រចៀកកាំដាក់ពាក្យស្នើសុំនាំចេញទៅប្រទេសចិន ខណៈទីផ្សារមានតម្លៃល្អ

ក្រសួងកសិកម្មបានជូនដំណឹងដល់ម្ចាស់អាជីវកម្មផ្ទះចិញ្ចឹមត្រចៀកកាំលក្ខណៈគ្រួសារ ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ​សម្រាប់នាំចេញ ​ដែលមានបំណងនាំចេញសំបុកត្រចៀកកាំ​ទៅទីផ្សារ​ប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង

កម្ពុជា – ចិន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang)នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី

ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនៅខេត្តស្ទឹងត្រែង នឹងរៀបចំនៅចុងខែនេះ

ខេត្តស្ទឹងត្រែង បានគោរពអញ្ជើញភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកាយ៉ាក​ជាលើកដំបូង ដែលក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិ​ការណ៍នេះឡើង

សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាចូលរួមចំណែក៩៣ភាគរយ នៃផលិតផលសរុបក្នុងស្រុក

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យមមានជាង៩៨%នៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងសេដ្ឋកិច្ចជាតិ

រោងចក្រផលិតស៊ីម៉ងតិ៍ថ្មីមួយទៀតត្រូវបានដាក់ឱ្យដំណើរការ ខណៈកម្ពុជាមាន៦រោងចក្រ អាចផលិតបាន១១​លានតោនក្នុង១ឆ្នាំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ថ្មីមួយទៀតរបស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេនភ្នំពេញ​​​​​​​​​ ឯ.ក ដែលមានតម្លៃ២៥០លានដុល្លារ​ ជាមួយសមត្ថភាពផលិតប្រមាណ ២,២លានតោនក្នុងមួយឆ្នាំ

រយៈពេល៤ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន កើនដល់៥.៦ពាន់លានដុល្លារ

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនកើនដល់ជាង៥.៦ ពាន់លានដុល្លារក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥ មានការកើនឡើងចំនួន២៧%

អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%

អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%

រយៈពេល៤ខែ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានជាង២ម៉ឺនជើង កើនជាង១៧ភាគរយ

រយៈពេល៤ខែ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានជាង២ម៉ឺនជើង កើនជាង១៧% ខណៈអ្នកដំណើរមានជាង ២.៥លាននាក់ កើនជាង១៨%

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលបានជាង ១ ២០០លានដុល្លារ

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធអាករចូលក្នុងកញ្ចប់ថវិកាជាតិបានប្រមាណ ១ ២៥៣,៨៧លានដុល្លារអាមេរិក