ក្រសួងកសិកម្ម អំពាវនាវ​ឱ្យ​ម្ចាស់អាជីវកម្មសំបុកត្រចៀកកាំដាក់ពាក្យស្នើសុំនាំចេញទៅប្រទេសចិន ខណៈទីផ្សារមានតម្លៃល្អ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មផ្ទះចិញ្ចឹមត្រចៀកកាំលក្ខណៈគ្រួសារ ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ​សម្រាប់នាំចេញ ​ដែលមានបំណងនាំចេញសំបុកត្រចៀកកាំ​ទៅទីផ្សារ​ប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី​ជំរុញ​ការ​នាំចេញ​ផលិតផល​ត្រចៀកកាំ​ជា​ផ្លូវ​ការ​ទៅ​កាន់ទីផ្សារប្រទេស​ចិន​ឱ្យ​បាន​កាន់​តែ​លឿន​។

ក្នុងគោលបំណងពន្លឿនការងារនេះ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ វាយតម្លៃ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។ សូមជម្រាបថា ពិធីសារនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ 

ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មកែច្នៃ និងស្រស់​ប្រមាណ៣០មុខ​ទៅកាន់ប្រទេសចិន ដូចជា អង្ករ​ មៀនប៉ៃលិន ដំឡូងមី ពោត ស្វាយកែវរមៀត និងចេកអំបូងលឿង ជាដើម។ ដំណឹងល្អមួយទៀតនោះ គឺកម្ពុជាបានឈានដល់ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេន និងទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារចិនក្នុងឆ្នាំ២០២៥នេះ។ 

ឯកឧត្តមបានបញ្ជាក់ថា ការចាប់ទីផ្សារផ្លែទុរេន និងទឹកមាត់ត្រចៀកកាំនៅប្រទេសចិន នឹងរួមចំណែកផ្ដល់តម្លៃបន្ថែមខ្ពស់ដល់កសិករ និងចំណូលនៃសេដ្ឋកិច្ចជាតិ។ ជាមួយ​គ្នា​នេះ ឯកឧត្តម ទទូចឱ្យកសិករ និងក្រុមហ៊ុនកែច្នៃទាំងអស់ ត្រៀមខ្លួនរៀបចំផលិតកម្ម និង​ដំណាំ​ឱ្យស្របតាមស្ដង់ដាកសិកម្ម ឬហៅថា GAP និងលក្ខ​ខណ្ឌតម្រូវមួយចំនួនរបស់​ប្រទេសចិន។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានប្រាប់ AMS ថា ចាប់តាំពីមានការចុះពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ផ្លែទុរេន និងទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារចិន សំបុកត្រចៀកកាំមានការឡើងថ្លៃបន្តិចបើធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ។ ទីផ្សារសំបុកត្រចៀកកាំបច្ចុប្បន្នមានតម្លៃជាង ៣០០ ទៅ ៤៥០ ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់សំបុកត្រចៀកកាំមិនទាន់សម្អាត និងមិនទាន់កែច្នៃ ។ ចំណែកឯសំបុកត្រចៀកកម្មដែលកែច្នៃរួច មានតម្លៃពី៨០០ ទៅ១៥០០​ក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមការសម្អាតរបស់ក្រុមហ៊ុននីមួយៗ។

លោកបញ្ជាក់ថា៖

«ទីផ្សារសំបុកត្រចៀកកាំសំខាន់គឺនៅក្រៅប្រទេស ហើយក្រៅពីនាំចេញទៅប្រទេសចិន យើងមាននាំចេញទៅ តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ផងដែរ។ ចំណែកប្រទេសថៃ និងវៀតណាម កន្លងមកក៏ជាទីផ្សារនាំចេញដែរ តែជាប្រភេទសំបុកត្រចៀកកាំមិនទាន់កែច្នៃ ដែលកន្លងមកមិនទាន់មានពិធីសារស្តីពីលក្ខខណ្ឌតម្រូវនាំចេញនៅឡើយទេ ពោលគឺនាំទៅវៀតណាមតាមព្រំដែនជាលក្ខណៈក្រៅផ្លូវការ ព្រោះវៀតណាម​មិនអនុញ្ញាតឱ្យនាំសំបុកត្រចៀកកាំមិនទាន់កែឆ្នៃចូលស្រុកគេទេ»។

លោក ស៊ុយ កុកធាន បានកត់សម្គាល់ថា សម្រាប់ការអំពាវនាវរបស់ក្រសួងកសិកម្ម ជាសញ្ញាមួយល្អដោយក្រសួងមានការខិតខំប្រឹងប្រែងជាខ្លាំងសម្រាប់ទីផ្សារក្រៅប្រទេស ហើយលោកជឿជាក់ថា​ ចាប់ពីថ្ងៃនេះទៅមុខ សំបុកត្រចៀកកាំកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើន និងមានសុទិដ្ឋិនិយមថា ទីផ្សារចិននឹងជួយឱ្យកម្ពុជារឹងមាំ ហើយមានតម្លៃល្អ។

សូមជ្រាបថា ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ផលិតផល​កសិកម្មត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ចិន​ដោយជោគជ័យជា​បន្តបន្ទាប់ ដូចជា៖ ​អង្ករ ចេក មៀនប៉ៃលិន ដូង និង​កសិផល​ផ្សេងទៀត។ បើតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២៣ កម្ពុជាមានផ្ទះត្រចៀកកាំជាង៥ ០០០ផ្ទះ។ ផ្ទះទាំងនេះ​ បានផ្តល់ទិន្នផលសំបុកត្រចៀកកាំបានរហូត ១២០តោនក្នុងមួយឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *