ធនាគារជាតិនៃកម្ពុជា ជំរុញ និងលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈផ្នែកពន្ធដារ ការប្រើប្រាស់កម្ចីផ្លូវការ និងមានការការពារផ្នែកច្បាប់

ធនាគារជាតិនៃកម្ពុជា ជំរុញ និងលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈផ្នែកពន្ធដារ ការប្រើប្រាស់កម្ចីផ្លូវការ និងមានការការពារផ្នែកច្បាប់

ការនាំចេញកសិផល ៣មុខទៅកាន់ប្រទេសចិន នឹងជួយពង្រីកទីផ្សារកសិផលកម្ពុជា ហើយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

អ្នកនាំពាក្យក្រសួងកសិកម្មឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីថ្ងៃទី១៧ -១៨​ ខែមេសា ឆ្នាំ២០២៥ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន៣ ជំរុញការនាំចេញកសិផលកម្ពុជាចំនួន៣ប្រភេទ

រាជរដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកវិនិយោគ ដែលមានបំណងមកផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋ

សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលសូមប្រកាសលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងឡាយណាដែលមានបំណងមកផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដើម្បីជួយកាត់បន្ថយការនាំចូល និងបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជា

សង្ក្រាន្តឆ្នាំថ្មី ២០២៥ ផ្ដល់ផលវិជ្ជមានដល់កំណើនសេដ្ឋកិច្ច និងទេសចរណ៍

ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃ កន្លងទៅនេះ នៅតាមបណ្តាខេត្ត ក្រុង និងរាជធានី បានរៀបចំ «សង្ក្រាន្តឆ្នាំថ្មី» រាប់ទាំងនៅតាមតំបន់រមណីយដ្ឋាន និងទេសចរណ៍នានា ជាពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប បានផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា

ទំនាក់ទំនង និងមិត្តភាព កម្ពុជា-ចិន កាន់តែរឹងមាំ តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ី ជិនពីង ឆ្នាំ២០២៥

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងថា ចិន និងកម្ពុជា បាននាំមុខគេក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមនៅកម្រិតទ្វេភាគី និងក្នុងការអភិវឌ្ឍសហប្រតិបត្តិការបានយ៉ាងប្រសើរ

ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៧២គម្រោង មានទុនវិនិយោគ ប្រមាណ២,៥ពាន់លានដុល្លារ

ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៧២គម្រោង មានទុនវិនិយោគ ប្រមាណ២,៥ពាន់លានដុល្លារ

«អង្ករនាងអំ»បញ្ចេញលក់លើទីផ្សារដោយសហគមន៍កសិកម្មទំនើបស្រូវនាងអំជាលើកដំបូងនៅកម្ពុជា

ក្រោយការទន្ទឹងរង់ចាំអស់ជាច្រើនខែ ឥឡូវបាវអង្ករកញ្ចប់ថ្មី ដែលរចនាបែបខ្មែររបស់សហគមន៍កសិកម្មទំនើបស្រូវ​នាងអំ បានបញ្ចេញដាក់លក់លើទីផ្សារហើយ ដោយបងប្អូនប្រជាពលរដ្ឋដែលគាំទ្រអង្ករនាងអំ អាចបញ្ជាទិញបានចាប់ពីពេលនេះតទៅ

សំរង ជាអនុផលព្រៃឈើដែលមានទីផ្សារល្អ និងបានផ្តល់ចំណូលដល់ប្រជាសហគមន៍

ប្រជាសហគមន៍ភ្នំទ័ពជាង ដែលមាន​បងប្អូន ​កូន ក្មួយ​ជាង១០០​នាក់ បានចូលព្រៃរើស​ផ្លែ​សំរងជាប្រចាំចាប់តាំងពីដើមខែមីនារហូតមក និង​លក់​ឱ្យ​ឈ្មួញកណ្ដាល ១គីឡូក្រាម ​ក្នុងតម្លៃ ១២,០០០ ទៅ​១៥០០០​រៀល​

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រមណីយដ្ឋានអង្គរ ស្វាគមន៍ទេសចរបរទេសជិត៤០ម៉ឺននាក់ ទទួលចំណូលជិត ១៩លានដុល្លារ

នៅក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ២០២៥កន្លងទៅនេះ រមណីយដ្ឋានប្រាសាទបុរាណអង្គរបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៥៣១នាក់ កើន ១៤.៦៧% និងទទួល​បានចំណូល ១៨ ៧១៨ ៧២២ដុល្លារអាមេរិក

សម្តេចធិបតី ផ្តល់អនុសាសន៍៤ចំណុច ជំរុញការផលិត និងកែច្នៃផលិតផលខ្មែរឱ្យមានគុណភាព និងពង្រីកទីផ្សារ រួមចំណែកលើកកម្ពស់កម្រិតជីវភាពកសិករខ្មែរ

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួលបានកិត្តិយស