«អង្ករនាងអំ»បញ្ចេញលក់លើទីផ្សារដោយសហគមន៍កសិកម្មទំនើបស្រូវនាងអំជាលើកដំបូងនៅកម្ពុជា

សៀមរាប ៖ ក្រោយការទន្ទឹងរង់ចាំអស់ជាច្រើនខែ ឥឡូវបាវអង្ករកញ្ចប់ថ្មី ដែលរចនាបែបខ្មែររបស់សហគមន៍កសិកម្មទំនើបស្រូវ​នាងអំ បានបញ្ចេញដាក់លក់លើទីផ្សារហើយ ដោយបងប្អូនប្រជាពលរដ្ឋដែលគាំទ្រអង្ករនាងអំ អាចបញ្ជាទិញបានចាប់ពីពេលនេះតទៅ។

ក្នុងឱកាសដាក់លក់អង្ករនាងអំ នៅខេត្តសៀមរាប ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ឥឡូវនេះ សហគមន៍កសិ​កម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប បានដាក់លក់ស្រូវ​នាងអំដោយផ្ទាល់តែម្ដងដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ងាយស្រួលរកទិញយកទីទទួលទាន។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖

«សហគមន៍កសិកម្មទំនើបនាងអំ បានវិវឌ្ឍន៍ខ្លួនដោយអាចមានលទ្ធភាពឈានទៅដល់ការរៀបចំវេចខ្ចប់បានយ៉ាងស្អាត​ ក្នុងរួបភាពជាកញ្ចប់តូច និងកញ្ចប់ធំ ដើម្បីផ្តល់ជាជម្រើសដល់អ្នកដែលចង់សាក ឬភ្លក្សរសជាតិអង្ករនាងអំ ហើយសម្រាប់អ្នកដែលទិញក្នុងបរិមាណច្រើន ខាងសហគមន៍នឹងមានការជួយដឹកជញ្ជូនដល់លំនៅដ្ឋានតែម្ដង។ អង្ករនាងអំ ដាំដោយកសិករដែលជាសមាជិកសហគមន៍កសិកម្មទំនើបស្រូវនាងអំដោយផ្ទាល់។ កន្លងទៅនេះ យើងធ្លាប់ឃើញសហគមន៍ដែលជាអ្នកធ្វើស្រូវ ផលិតស្រូវ លក់ស្រូវសើម តែឥឡូវ សហគមន៍កសិកម្មទំនើបស្រូវនាងអំ មិនត្រឹមតែផលិតស្រូវទេ ប៉ុន្តែបានក្លាយទៅជាអ្នកផលិតអង្ករ និងលក់ដោយផ្ទាល់តែម្តង។ សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចចូលរួមគាំទ្រអង្ករក្នុងស្រុករបស់សហគមន៍កសិករយើងទាំងអស់គ្នា»។

អ្នកស្រី ឈិន សុភាសី ហៅស្រី មុំ ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានថ្លែងថា ការរង់ចាំអស់ជាច្រើនខែ ឥឡូវបានអង្ករថ្មី ដែលរចនាបែបខ្មែររបស់សហគមន៍ស្រូវនាងអំបានមកដល់ហើយ ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាំទ្រអង្ករនាងអំ អាចបញ្ជាទិញនៅពេលឥឡូវនេះបាន ពីព្រោះបរិមាណអង្ករមានកំណត់។

អ្នកស្រីបានបញ្ជាក់ថា ៖

«ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រហូតដល់ចូលឆ្នាំហើយ ​ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៨យប់ អង្ករនាងអំរបស់យើងមានលក់នៅផ្សារហេរីថេក វ៉ក ជាន់ផ្ទាល់ដី(ទល់មុខហាងការ៉េមDQ) ជាមួយនឹងសំបកវេចខ្ចប់ថ្មី ដើម្បីលក់ចែកចាយ​ដល់ពុកម៉ែបងប្អូនបានភ្លក្សរសជាតិអង្ករសប្រណិតប្រភេទបាយទន់រ កិនចេញពីពូជស្រូវប្រពៃណី ដែលរួមគ្នាដាំដោយដៃរបស់បងប្អូនកសិករដែលជាសមាជិកសហគមន៍កសិកម្មទំនើបស្រូវនាងអំផ្ទាល់តែម្ដង»។

អ្នកស្រី​​ ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំបានបញ្ជាក់ថា​៖ «  ស្រូវនាងអំ លក់ក្នុងទម្ងន់១០គីឡូក្រាម ថ្លៃ ៣៦.០០០រៀល (១០kg ៣៦.000៛)និងទម្ងន់២៥គីឡូក្រាម ថ្លៃ៨៥.០០០រៀល (២៥kg ៨៥.000៛)»។

សូមជម្រាបថា ស្រូវនាងអំ ជាពូជស្រូវប្រវតិ្តសាស្រ្តដែលរកឃើញដោយស្ត្រីចំណាស់ម្នាក់ឈ្មោះ អំ ដោយដាំដុះតាមប្រពៃណីក្នុងរដូវវស្សា និងជាប្រភេទអង្ករសុវតិ្ថភាព បាយទន់រមួតល្មម មានរស់ជាតិផ្អែមស្រាលៗ ទន់ស្ងួត ក្លិនក្រសូប។ សម្រាប់ការដាក់លក់ខាងលើនេះត្រូវបានបែងចែកតម្លៃ និងបរិមាណផ្សេងគ្នា ដូចជា ទម្ងន់១០គីឡូក្រាម ថ្លៃ ៣៦ ០០០រៀល និងទម្ងន់ ២៥គីឡូក្រាម ថ្លៃ ៨៥០០០រៀល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *