នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលកំពុងមានភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក

នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីអាក់ខានអស់រយៈពេល៧ឆ្នាំ ដែលផែនការមួយនេះជាសញ្ញាបង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងល្អឡើងវិញជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង

បារាំង ប្រឈមមុខនឹងបំណុលជាតិធ្ងន់ធ្ងរជាមួយនឹងអត្រាកំណើនដល់ទៅ ៥០០០អឺរ៉ូរៀងរាល់វិនាទី

នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou នៅសប្តាហ៍នេះបានបង្ហាញរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលប្រាក់បំណុលជាតិកំពុងស្ថិតក្នុងកម្រិតដ៏អាក្រក់បំផុតជាមួយនឹងអត្រាកើនឡើងជាង៥០០០អឺរ៉ូ (៥៧៨៤ដុល្លារអាម៉េរិក)ក្នុងមួយវិនាទី

គ្រាប់កាហ្វេប្រេស៊ីល ជិត ២០០ក្រុមហ៊ុន បានងាកទៅរកទីផ្សារចិន គេចចេញពីពន្ធធ្ងន់ធ្ងររបស់អាម៉េរិក

រដ្ឋាភិបាលទីក្រុងប៉េកាំងបានចុះហត្ថលេខាអនុម័ត និងអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញគ្រាប់កាហ្វេរបស់ប្រទេសប្រេស៊ីលប្រមាណជា១៨៣ក្រុមហ៊ុន ធ្វើការនាំយកផលិតផលរបស់ខ្លួនចូលទីផ្សាររបស់ខ្លួនយ៉ាងទូលាយ

ស្វីស ជាប្រទេសអ្នកមាន និងអព្យាក្រឹតបំផុត ប៉ុន្តែក៏ជាប្រទេសសាងសង់លេណដ្ឋានច្រើនបំផុតដែរ

លេណដ្ឋានយ៉ាងហោចណាស់ប្រមាណ ៣៦ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែល ស្វីស បានសាងសង់ឡើង និងមានសមត្ថភាពអាចផ្ទុកពលរដ្ឋរបស់ខ្លួនទាំង៩លាននាក់បានយ៉ាងងាយស្រួលនៅក្នុងករណីហេតុការណ៍ណាមួយកើតឡើង។

TSMC បានក្លាយជាក្រុមហ៊ុនដំបូងគេនៅតំបន់អាស៊ី ដែលមានតម្លៃទីផ្សារឡើងទៅដល់១ទ្រីលានដុល្លារ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យានៃបន្ទះឈីបបានដើរតួនាទៅយ៉ាងសំខាន់ និងក្លាយជាវត្ថុធាតុដើមដ៏ចាំបាច់បំផុតនៅក្នុងការផលិតឧបករណ៍ផ្សេងៗ រាប់ចាប់តាំងពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ

១៨ប្រទេស នៅអឺរ៉ុប ដាក់ពាក្យស្នើសុំកម្ចីពីមូលនិធិថ្មីជាង១០០ពាន់លានដុល្លារទិញសព្វាវុធពង្រឹងវិស័យការពារជាតិ

មូលនិធិសម្រាប់វិស័យការពារជាតិរបស់អឺរ៉ុបដែលមានឈ្មោះពេញថា Security Action for Europe (SAFE) ទើបតែត្រូវបានបង្កើតឡើង គឺជាកម្មវិធីកម្ចីដែលផ្តល់ដោយអឺរ៉ុបសម្រាប់ទាំងបណ្តាប្រទេសដែលជាសមាជិក ទាំងមិនមែនសមាជិក

អាកាសយានដ្ឋានចាស់មួយកន្លែងនៅ ប៊ែរឡាំង បានក្លាយទៅជាទីក្រុងនិរន្តភាព និងទំនើបបំផុត

ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឲ្យពិភពលោកចាប់ផ្តើមសម្របខ្លួនយ៉ាងលឿនជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ជាពិសេសការផលិត និងប្រើប្រាស់ថាមពលដែលត្រូវការចាំបាច់ប្រចាំថ្ងៃ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន

ស្មាតហ្វូនចិននាំចូលអាម៉េរិកធ្លាក់ចុះខ្លាំង ខណៈដែលឥណ្ឌា និងវៀតណាម កំពុងប្រមូលផលជំនួស

ជម្លោះពាណិជ្ជកម្មចិន និងអាម៉េរិក នៅតែបន្ត ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រុមតំណាងអ្នកចរចាពាណិជ្ជកម្មអាម៉េរិក និងចិន ក៏កំពុងបន្តជួបប្រជុំគ្នានៅឡើយ ហើយចុងក្រោយនេះជំនួបបានធ្វើឡើងនៅក្នុងប្រទេសស៊ុយអែតកាលពីដើមសប្តាហ៍

រដ្ឋបាលលោក Trump ត្រឹម២សប្តាហ៍ប្រមូលបានកុងត្រាវិនិយោគ និងពាណិជ្ជកម្មជិត២ទ្រីលានដុល្លារ

សហភាពអឹរ៉ុបនឹងបញ្ចេញកញ្ចប់វិនិយោគប្រមាណជា ៦០០ពាន់លានដុល្លារចាក់ចូលទៅក្នុងប្រទេសអាម៉េរិក ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីទិញផលិតផលនានារបស់អាម៉េរិកដែលមានទាំងថាមពល និងសព្វាវុធ ចំនួន៧៥០ពាន់លានដុល្លារផ្សេងទៀត

សេដ្ឋកិច្ច និងវិស័យការពារជាតិរបស់អាល្លឺម៉ង់ នឹងពឹងផ្អែកលើបច្ចេកវិទ្យាទំនើប ចាប់ពីចារកម្ម ទៅដល់មនុស្សយន្តបច្ចេកវិទ្យា AI

អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចខ្ពស់បានងាកទៅជឿជាក់ថា ការបង្កើនការវិនិយោគនៅក្នុងវិស័យយោធាដែលផ្អែកលើបច្ចេកវិទ្យាពិតជានឹងអាចជួយស្តារសេដ្ឋកិច្ចរបស់ខ្លួនបាននាពេលអនាគត