បរទេស ៖ នៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rosen Zhelyazkov និងមន្ត្រីជាន់ខ្ពស់មកពីសភាអាម៉េរិកនាពេលថ្មីៗនេះ បានផ្តោតសំខាន់ទៅលើចំណងទំនាក់ទំនងទ្វេភាគី និងការបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យការពារជាតិ និងសេដ្ឋកិច្ច ជាពិសេស វិស័យថាមពលផងដែរ។
យោងតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានប៊ុលហ្ការី Novinata កាលពីថ្ងៃដើមសប្ដាហ៍នេះបានឲ្យដឹងថា នៅអំឡុងពេលនៃកិច្ចជំនួបនេះ មេដឹកនាំប៊ុលហ្គារី លោក Zhelyazkov បានពណ៍នាអំពីកិច្ចខិតខំរបស់ប៊ុលហ្គារី ដើម្បីអាចថែរក្សានូវកម្រិតភាពជាដៃគូជាយុទ្ធសាស្ត្រជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដោយធ្វើយ៉ាងណាឲ្យភាគីទាំង២ អាចសម្រេចបានតាមគោលដៅដូចដែលបានកំណត់ គឺស្ថិរភាពនៃសន្តិសុខ និងភាពសុខដុមទាំងអស់គ្នា ទាំងក្នុងតំបន់ និងសកលលោក។

លោកនាយករដ្ឋមន្ត្រីប៊ុលហ្ការី Zhelyazkov ក៏បានរំលឹកឡើងវិញនូវកិច្ចប្រជុំលើកទី៣កាលពីចុងឆ្នាំមុន ដែលរួមមានកិច្ចសន្ទនាគ្នាជាយុទ្ធសាស្ត្ររវាងប្រទេសទាំង២ និងទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ រួមមាន វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ការធ្វើពិពិធកម្មថាមពល កិច្ចពង្រឹងលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ហើយក្នុងនោះក៏មានកិច្ចព្រមព្រៀងមួយចំនួនទៀតក៏ត្រូវបានចុះហត្ថលេខារួមគ្នាផងដែរ ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែប្រសើរថែមទៀត។ បន្ថែមពីនោះ លោកក៏បានចង្អុលបង្ហាញពីការខិតខំប្រឹងប្រែងរបស់ប៊ុលហ្គារី ក្នុងការពង្រឹងសន្តិសុខថាមពលជាតិ និងក្នុងតំបន់ ក៏ដូចជាការតភ្ជាប់នៅតំបន់អឺរ៉ុប និងអាគ្នេយ៍ផងដែរ ខណៈដែលសន្តិសុខថាមពលពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កំណើនសេដ្ឋកិច្ច ស្ថិរភាព និរន្តរភាព និងវិបុលភាព៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content