ឥណ្ឌា វិនិយោគបន្ថែម ១០ពាន់លានដុល្លារទៀត ដើម្បីពង្រឹងអនុភាពវិស័យរ៉ែកម្រទំហំរាប់លានតោន

បរទេស ៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសអនុម័តកញ្ចប់ថវិកាជាតិប្រមាណ ១០ពាន់លានដុល្លារបន្ថែមទៀតដើម្បីយកទៅវិនិយោគក្នងការអភិវឌ្ឍវិស័យរុករក និងជីកយករ៉ែកម្រ ដែលបច្ចុប្បន្នគឺជាកំណប់ទ្រព្យកប់ក្រោមដីក្នុងទំហំដល់ទៅរាប់លានតោន។

នៅថ្ងៃអង្គារទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រទេសឥណ្ឌា បានដាក់បង្ហាញជាផ្លូវការនូវផែនការថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៦-២០២៧ ជាមួយនឹងទឹកប្រាក់ប្រមាណជា ១០ពាន់លានដុល្លារ។

លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រទេសឥណ្ឌា បានបញ្ជាក់ថា វាគឺជាគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្ត្រសំដៅលើគម្រោងច្រករបៀងដែលលាតសន្ធឹងតាមឆ្នេរសមុទ្រទាំង៤របស់ប្រទេសឥណ្ឌា រួមមាននៅក្នុងដែន រដ្ឋ Odisha, Kerala, Andhra Pradesh និង Tamil Nadu។

ច្រករបៀងទាំងនេះនឹងរួមបញ្ចូលគ្នាតែមួយដោយតភ្ជាប់ជាអណ្តូងរ៉ែ ក្រោមចំណុះអង្គភាពកែច្នៃ មន្ទីរពិសោធន៍ស្រាវជ្រាវ និងរោងចក្រ ដើម្បីសម្រួលដល់ប្រតិបត្តិការ និងការផលិតធាតុកម្រ។ ក្រៅតែពីយករ៉ែកម្រទៅប្រើប្រាស់ក្នុងការអភិវឌ្ឍលើកិច្ចប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ កញ្ចប់ថវិកាដែលបានអនុម័តនឹងយកទៅប្រើប្រាស់នៅក្នុងផ្នែកពន្ធដារដើម្បីជាការលើកទឹកចិត្តដល់គម្រោង រួមទាំងសម្រាប់ដំណើរការយករ៉ែសំខាន់ៗផងដែរ។

ថវិកាដ៏ធំសម្បើមទាំងនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ឥណ្ឌាក្នុងការបើកច្រកទ្វារបស់ប្រទេសដើម្បីបង្កើនអនុភាពរបស់ខ្លួនជាមួយនឹងរែ់កម្រដែលកប់ក្នុងដីដ៏ច្រើនសន្ធឺករបស់ខ្លួន ដោយក្នុងនោះគេអាចប៉ាន់ស្មានថាមានចំនួនដល់ទៅដល់ប្រមាណ ៨,៥២លានតោននៃរ៉ែកម្រ ដែលត្រូវបានរកឃើញនៅក្នុងតំបន់ឆ្នេររបស់ឥណ្ឌា។

រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល លោក Ram Mohan Naidu បាននិយាយថា៖ តាមរយៈការកំណត់អត្តសញ្ញាណទីតាំង រុករក និងកែច្នៃរ៉ែកម្រនៅក្នុងស្រុក ឥណ្ឌា ពិតជាមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលរ៉ែកម្រដែលមានប្រភពពីខាងក្រៅ(សំដៅលើប្រទេសចិន)។

ក្រៅពីវិស័យរ៉ែកម្រ រដ្ឋាភិបាលឥណ្ឌា បានប្រកាសពីផែនការជំរុញវិស័យជាច្រើនទៀតដើម្បីអភិវឌ្ឍប្រទេស ដូចជា វិស័យថាមពលកកើតឡើងវិញជាដើម ដោយមានទាំងការបែងចែកថវិកា និងការវិនិយោគតាមគោលដៅប្រមាណ ៩,៦ ពាន់លានដុល្លារ រួមទាំងការផលិតថាមពល និងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ។

គួរឲ្យដឹងដែរថា រ៉ែកម្ររបស់ពិភពលោកត្រូវបានកំណត់ទៅជា ១៧ប្រភេទ ហើយត្រូវបានចាត់ទុកថា ជាធនធានដ៏មានសារៈសំខាន់សម្រាប់ឧស្សាហកម្ម បច្ចេកវិទ្យា រួមទាំងការផលិតរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ គ្រឿងអេឡិចត្រូនិក ស្មាតហ្វូន ជាពិសេស ការផលិតសព្វាវុធដែលប្រើបច្ចេកវិទ្យាសំខាន់ៗជាច្រើនប្រភេទទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *