ថ្មីៗនេះ កុងត្រារវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងយេរូសាឡឹម ត្រូវបានធ្វើឡើងដោយក្នុងនោះសព្វាវុធដែលមានតម្លៃ ៦៦៧០លានដុល្លារត្រូវបានចុះហត្ថលេខា។
យោងតាមការចេញផ្សាយរបស់កាសែត Aljazeera កាលពីចុងខែមករា កន្លងមកនេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានយល់ព្រមលក់អាវុធជាមួយនឹងកុងត្រាចំនួន៣ក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៦.៦៧ ពាន់លានដុល្លារអាម៉េរិកទៅឲ្យកងកម្លាំងយោធាអ៊ីស្រាអែល។ កុងត្រាទិញលក់សព្វាវុធនេះធ្វើឡើងចំពេលដែលអ៊ីស្រាអែលកំពុងអនុវត្តបទឈប់បាញ់ដែលមើលទៅហាក់ដូចជាមានភាពផុយស្រួយនៅក្នុងសង្គ្រាមដ៏ខ្លាំងក្លានាទឹកដីនៃតំបន់ហ្គាហ្សាស្ទ្រីប។

ក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីថ្ងៃសុក្រទី៣១ ខែមករា កន្លងមកថា អ៊ីស្រាអែលបានទទួលភ្លើងខៀវក្នុងការបញ្ជាទិញអាវុធដែលផលិតដោយសហរដ្ឋអាម៉េរិក រួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធម៉ូដេល Apache ចំនួន៣០គ្រឿងក្នុងតម្លៃប្រមាណជា ៣,៨ពាន់លានដុល្លារ, រថយន្តប្រយុទ្ធសម្រាប់ទ័ពថ្មើរជើងមានតម្លៃ ១,៩៨ពាន់លានដុល្លារ។
ប្រភពដដែលបានសរសេរទៀតថាឧទ្ធម្ភាគចក្រ Apache នឹងត្រូវលក់ទៅឱ្យអ៊ីស្រាអែល ដោយក្រុមហ៊ុន Boeing និងក្រុមហ៊ុន Lockheed Martin ។ បន្ថែមពីលើកិច្ចសន្យាទិញលក់អាវុធក៏មានការអនុម័តផងដែរនូវកញចប់ទឹកប្រាក់ប្រមាណជា ៧៤០លានដុល្លារ ដែលត្រូវចំណាយលើឧទ្ធម្ភាគចក្រធុនស្រាលជាច្រើនទៀត។

ក្រសួងការបរទេសអាម៉េរិកបាននិយាយថា ៖សហរដ្ឋអាម៉េរិកបានប្តេជ្ញាចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និងត្រៀមខ្លួនជាស្រេចក្នុងការបំបេញតួនាទីមួយនេះ។ គួរឲ្យដឹងដែរថា សហរដ្ឋអាម៉េរិកក៏ជាអ្នកដែលផ្គត់ផ្គង់វិស័យយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំទៅឱ្យអ៊ីស្រាអែល ក្នុងរូបភាពជាជំនួយច្រើនជាងការបញ្ជារទិញ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content