អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនរថយន្ត Vingroup លើសេវារថយន្តតាក់ស៊ីនៅកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ។ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Vingroup លើសេវារថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន២៥០០គ្រឿងនៅរាជធានីភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ខាងមុខនេះ ដែលធ្វើឲ្យមានការយល់ច្រឡំនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលមិនមានគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុនមកដំណើរការនៅកម្ពុជានោះទេ។ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ

នាវា​ Westerdam​ នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជា

បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣

រយៈពេលជិត១ខែ មានអ្នកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាង១ម៉ឺននាក់

ទើបតែរយៈពេលជិត ១ខែ មានអ្នកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាង១ម៉ឺននាក់ នៅទូទាំងប្រទេស

អ្នកសារព័ត៌មានប្រមាណ ៤០នាក់ បន្តសិក្សាពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ជាថ្ងៃទី២នៃវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន

វគ្គបណ្តុះបណ្តាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»

វគ្គបណ្តុះបណ្តាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»

តម្លៃគ្រាប់ស្វាយចន្ទីឆៅគុណភាពល្អ នឹងកើនតម្លៃ៥ភាគរយក្នុងឆ្នាំ២០២៤

សមាគមស្វាយចន្ទីកម្ពុជាបានធ្វើការព្យាករណ៍ទុកថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ តម្លៃគ្រាប់ស្វាយចន្ទីឆៅគុណភាពល្អ នឹងកើន៥ភាគរយ

ដំណឹងល្អសម្រាប់អ្នកដែលចង់បម្រើការងារផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុន

នេះ គឺជាកម្មវិធីមួយដែលជួយទ្រទ្រង់ដល់ក្រសួងការងាររបស់ជប៉ុន​ តាមរយៈការជួយផ្សព្វផ្សាយការងារផ្នែកថែទាំមនុស្សចាស់នៅបរទេស ជាពិសេសនៅប្រទេសជប៉ុន

កម្ពុជាប្ដេជ្ញាជំរុញការអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញឱ្យបាន៧០ភាគរយនៅឆ្នាំ២០៣០

ថាមពលកកើតឡើងវិញមានសារសំខាន់ណាស់ក្នុងការថែរក្សាបរិស្ថាន ដូច្នេះហើយទើបកម្ពុជាបានអភិវឌ្ឍន៍ថាមពលអគ្គិសនីកកើតឡើងវិញជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ភ្នំពេញ ៖ ថាមពលកកើតឡើងវិញមានសារសំខាន់ណាស់ក្នុងការថែរក្សាបរិស្ថាន ដូច្នេះហើយទើបកម្ពុជាបានអភិវឌ្ឍន៍ថាមពលអគ្គិសនីកកើតឡើងវិញជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ កម្ពុជាមានប្រភពអគ្គិសនីកកើតឡើងវិញប្រមាណ៦២ភាគរយ និងតាំងចិត្តសម្ដេចឱ្យបាន៧០ភាគរយនៅឆ្នាំ២០៣០ ។ នេះបើតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន

កម្ពុជាចង់ក្លាយជាប្រទេសដែលមានគ្រាប់ស្វាយចន្ទីល្អ និងឆ្ងាញ់ជាងគេលើពិភពលោក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនបាន និងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោកនាពេលខាងមុខ។ ទន្ទឹមនឹងនេះ សមាគមស្វាយចន្ទីកម្ពុជាក៏រំពឹងថាកម្ពុជានឹងក្លាយជាប្រទេសដែលមានគ្រាប់ស្វាយចន្ទីល្អ និងឆ្ងាញ់ជាងគេផងដែរ។ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដើម្បីឈ្វេងយល់ពីខ្សែច្រវាក់តម្លៃផលិតកម្មគ្រាប់ស្វាយចន្ទីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស៊ុយ កុកធាន អនុប្រធានសមាគម ស្វាយចន្ទី កម្ពុជា បានលើកឡើងថា ការដាក់ផែនការក្លាយជាអធិរាជស្វាយចន្ទី

សេចក្តីថ្លែងការណ៍ ៖ CMA ប្តេជ្ញាពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន

ក្រុងសៀមរាប ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃ​នេះ ជាមួយនឹងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធក្នុងវិស័យ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកប​ដោយការទទួល​ខុសត្រូវ កិច្ចការពារអតិថិជន និង​ការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីអភិវឌ្ឍវិស័យ​ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនៅក្នុងសន្និសីទ មីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាបន្ន​ហិរញ្ញវត្ថុ​ប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា» ដោយមានការចូល​រួមពី​អ្នកបង្កើតគោលនយោបាយ