ABC និង CMA អនុម័តលើវិធានចំនួន ៥ បន្ថែម ដើម្បីជំរុញឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុកាន់តែរឹងមាំ និងមាននិរន្តរភាព

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រួមគ្នាអនុម័តលើវិធានចំនួន ៥ បន្ថែម ដើម្បីពង្រឹងការអនុវត្តការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ឥណទានផ្តល់ដោយវិស័យធនាគារមានកំណើនត្រឹមតែមួយខ្ទង់ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ

ឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ មានកំណើនត្រឹមតែមួយខ្ទង់ ដែលជាកម្រិតទាបមិនធ្លាប់មាននៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ ខណៈរយៈពេល ២ ទសវត្សរ៍មុន ឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានគេសង្កេតឃើញថាមានកំណើន ២ ខ្ទង់ ជាប្រចាំ

ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការវិនិយោគក្លែងក្លាយ “Pig Butchering Scam”

ស្របពេលដែលបច្ចេកវិទ្យាមានការវិវត្តន៍កាន់តែជឿនលឿនបានសម្រួលដល់ការធ្វើទំនាក់ទំនងរបស់មនុស្សយ៉ាងខ្លាំង ​ប៉ុន្តែបច្ចេកវិទ្យាក៏បានបើកផ្លូវដល់ឧក្រិដ្ឋជន ក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ

តាមរយៈអនុស្សរណៈរវាងក្រសួងការងារ និងធនាគារចំនួន ៨ ពលករនឹងអាចទទួលកម្ចីរហូតដល់ ៥ ០០០ដុល្លារអាមេរិកដោយមិនត្រូវការទ្រព្យធានា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈជាមួយធនាគារធំៗចំនួន ៨ ដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី ហើយតាមរយៈអនុស្សរណៈនេះ ពលករនឹងអាចស្នើសុំកម្ចីរហូតដល់ ៥ ០០០ ដុល្លារអាមេរិក

ស្វែងយល់ពីចំណុចសំខាន់ទាំង ៤ ដើម្បីជួយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ  

ក្នុងគ្រួសារមួយ ឱពុកម្តាយមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងសកម្មភាពហិរញ្ញវត្ថុប្រចាំថ្ងៃ និងតាមដានការចំណូលនិងចំណាយប្រចាំខែ ប៉ុន្តែសមាជិកគ្រួសារទាំងអស់ក៏អាចដើរតួក្នុងការជួយសន្សំឱ្យបានច្រើន និងចំណាយតិចផងដែរ

ឆមាសទី១ ប្រតិបត្តិការជាប្រាក់រៀល និងដុល្លារអាមេរិកតាមប្រព័ន្ធបាគងមានទំហំជាង ៦៤ ទ្រីលានរៀល និង៣៨ ប៊ីលានដុល្លារ

ប្រព័ន្ធទូទាត់បាគង (Bakong) បាន និងកំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធនេះឱ្យកើនឡើងជាបន្តបន្ទាប់ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ

សេដ្ឋកិច្ចកម្ពុជា បង្ហាញសញ្ញាកាន់តែល្អស្របពេលស្ថានភាពអតិផរណាកំពុងវិលទៅរកភាពប្រសើរ

សូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងខែមិថុនា និងរយៈពេល ៦ខែ ឆ្នាំ២០២៤ បានបង្ហាញពីសញ្ញាកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិជាមួយនឹងសន្ទុះនៃការនាំចេញ ដែលជំរុញដោយភាពជាដៃគូអន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន

NBC ប្រកាសឱ្យអនុវត្តន៍យន្តការសម្របសម្រួលចរាចរណ៍ប្រាក់ដុល្លារអាមេរិកនៅទូទាំងប្រទេស

ធនាគារជាតិនៃកម្ពុជា បានប្រកាស និងណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជីវករប្តូរប្រាក់ទាំងអស់ជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដែលទូទាត់ជាប្រាក់ដុល្លារអាមេរិកមានសភាពចាស់ ទក់ ប្រឡាក់ និងរហែកតិចតួច នៅទូទាំងប្រទេស

សម្តេចធិបតី ៖ គោលការណ៍ចរាចរណ៍ក្រដាស់ប្រាក់ដុល្លារនៅខេត្តសៀមរាបជាជំហានសាកល្បងមុនប្រកាសដាក់ឱ្យអនុវត្តនៅទូទាំងប្រទេស

គោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬរហែកនៅខេត្តសៀមរាប គឺជាជំហានសាកល្បង (pilot) មុននឹងប្រកាសដាក់ឱ្យអនុវត្តនៅទូទាំងប្រទេស

រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ១,៣៥ ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ

រាជរដ្ឋាភិបាលបានចំណាយថវិការសរុបចំនួនប្រមាណ ១,៣៥ ពាន់លានដុល្លារ លើកម្មវិធី “ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់” ក្នុងការផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ