គ្រឹះស្ថានឥណទានជនបទបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន

គ្រឹះស្ថានឥណទានជនបទបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការផ្តល់លទ្ធភាពបន្ថែម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានការការពារផ្នែកច្បាប់ និងប្រកបដោយបរិយាបន្ន

រដ្ឋបានបោះផ្សាយលក់មូលបត្រជាង ៦០ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២៤

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួនជាង ៦០ លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាមានកំណើនក្នុងអត្រា ៦% សម្រាប់ឆ្នាំ២០២៤

ទោះបីជាសេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើងជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដោយគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍

អត្រាអតិផរណានៅកម្ពុជាបន្តមានការថមថយចុះគួរឱ្យកត់សម្គាល់

ការធ្លាក់ចុះនៃថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានជំរុញឱ្យអត្រាអតិផរណានៅកម្ពុជាបន្តមានការថមថយចុះគួរឱ្យកត់សម្គាល់ នៅឆមាសទី១ ឆ្នាំ២០២៤ ស្របពេលដែលអតិផរណាម្ហូបអាហារ និងអតិផរណាស្នូលមានកម្រិតទាប

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រាកដប្រជា

ធនាគារជាតិនៃកម្ពុជា ដាក់ចេញយន្តការបន្ទាន់ចំនួន ៤​​ ជួយសម្រួលដល់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកនៅខេត្តសៀមរាប

ធនាគារជាតិនៃកម្ពុជា បានដាក់ចេញយន្តការបន្ទាន់ចំនួន ៤ និងយន្តការបន្តទៀត ដើម្បីសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកនៅខេត្តសៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័សលើការចាយប្រាក់ដុល្លារអាមេរិកនៅខេត្តសៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័សលើការចាយប្រាក់ដុល្លារអាមេរិកនៅខេត្តសៀមរាប

ធនាគារជាតិនៃកម្ពុជាគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរ

ធនាគារជាតិនៃកម្ពុជាគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាការប្រើប្រាស់រូបិយបណ្ណចាស់ៗ ទក់ រហែក