រាជរដ្ឋាភិបាល កំណត់ការខ្ចីបំណុលសាធារណៈមិនឱ្យលើស ១៣,៥ ប៊ីលានដុល្លារក្នុងរយៈពេល ៥ឆ្នាំ

រាជរដ្ឋាភិបាល បានកំណត់ពិតាននៃការខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេស មិនឱ្យលើសពី ១៣,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ

វិស័យមីក្រូហិរញ្ញវត្ថុមិនមានបញ្ហាកង្វះសាច់ប្រាក់ បើទោះអត្រាឥណទានមិនដំណើរការកើនឡើង

អត្រាឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ ៩% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ប៉ុន្តែអត្រានេះមិនទាន់ដល់ចំណុចក្រហមនោះទេ ដោយហេតុថា វិស័យនេះមិនទាន់មានបញ្ហាកង្វះសាច់ប្រាក់ ខណៈប្រាក់បញ្ញើមានការកើនឡើង

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងពិនិត្យពិច័យលើលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់អតិថិជន មុននឹងរៀបចំឥណទានឡើងវិញ

ប្រតិបត្តិករក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តន៍ការរៀបចំឥណទានស្តង់ដារឡើងវិញ ជូនដល់អតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុពិតប្រាកដ

កម្ពុជាអាចក្លាយជាប្រទេសទទួលបានប្រយោជន៍យ៉ាងធំធេងពីការផ្លាស់ប្តូរ​ប្រជាសាស្ត្រ​ក្នុង​តំបន់

កម្ពុជា នឹងអាចក្លាយជាប្រទេសដែលទទួលបានប្រយោជន៍ធំធេងជាងគេពីផ្លាស់ប្តូរប្រជាសាស្ត្រនៅក្នុងតំបន់ ដោយប្រជាជនវ័យក្មេងពោរពេញដោយថាមពល និងលទ្ធភាពការងារ

ការប្រើប្រាស់កម្ចីផ្លូវការ គឺជាប្រភពទុនដ៏សំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម

ការប្រើប្រាស់កម្ចីចំគោលដៅ និងមានផែនការច្បាស់លាស់អាចជួយពង្រីកអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងជីវភាពក្រុមគ្រួសារមានភាពប្រសើរឡើង

ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបន្តសម្រេចបានកំណើនរឹងមាំ

សមិទ្ធផលឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទានមានការកើនឡើងស្ទើរគ្រប់តំបន់

ត្រីមាសទី២ ឆ្នាំ២០២៤ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនឡើងដល់ ៣៤ ប៊ីលានដុល្លារ

សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានធ្លាក់ចុះចំពោះចំនួនគណនីឥណទាន ប៉ុន្តែមានការកើនឡើងចំពោះសមតុល្យឥណទាន ពោលគឺមានទំហំទឹកប្រាក់ឈានដល់ជាង ៣៤ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី២ ឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការបឋម “កម្មវិធីទូទាត់បាគងទេសចរ”​

ធនាគារជាតិនៃកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យដំណើរការបឋម “កម្មវិធីទូទាត់បាគងទេសចរ” ដើម្បីលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា

សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាអាចនឹងសម្រេចបានកំណើន ៦% ក្នុងឆ្នាំ២០២៤

ផ្អែកលើទិន្នន័យ ៦ ខែ និងនិន្នាការសូចនាករសំខាន់ៗ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាអាចនឹងសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ ដោយមានវិស័យខ្លះបានងើបឡើងវិញ វិស័យខ្លះមានកំណើនយឺត និងវិស័យខ្លះបន្តកំណើនទាប

ABC និង CMA អនុម័តលើវិធានចំនួន ៥ បន្ថែម ដើម្បីជំរុញឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុកាន់តែរឹងមាំ និងមាននិរន្តរភាព

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រួមគ្នាអនុម័តលើវិធានចំនួន ៥ បន្ថែម ដើម្បីពង្រឹងការអនុវត្តការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ