ភ្នំពេញ ៖ បើទោះបីជាស្ទើរតែពេញមួយឆ្នាំនៃឆ្នាំ២០២១នេះ កម្ពុជាទទួលរងនូវការវាយប្រហារពីសំណាក់វីរុសកូវីដក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមិនបានឈប់ស្ងៀមត្រឹងគ្មានកម្រើកនោះដែរ។ ជាក់ស្ដែង តាមរយៈរបាយការ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ ដែលចេញដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញ-នាំចូលរបស់កម្ពុជានៅតែស្ថិតក្នុងកម្រិតមួយដែលអាចស្រោចស្រង់បាន។

ជាមួយនឹងភាពវិជ្ជមាននៃការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិកាលពីពេលកន្លងទៅនេះ គេសង្កេតឃើញមានមុខទំនិញសំខាន់ៗប្រមាណជាង២០មុខ ដែលទទួលបានការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ដោយក្នុងនោះ រួមមានមុខទំនិញដូចខាងក្រោម ៖

• សម្លៀកបំពាក់ ដែលនាំចេញគិតជាទឹកប្រាក់ស្មើនឹង ៦៥៣៨លានដុល្លារអាមេរិក កើនឡើង៧% ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០
• ស្បែកជើងនាំចេញបានចំនួន ១១១៤លានដុល្លារ កើនឡើង២១%
• សម្ភារៈធ្វើដំណើរចំនួន ១១៧៩លានដុល្លារ កើនឡើង៥២%
• ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនីនាំចេញបានជាទឹកប្រាក់ ៨៥០លានដុល្លារ កើនឡើង ៤១%
• កង់នាំចេញបាន ៥១៤លានដុល្លារ កើនឡើង ២១%
• រីឯផលិតផលកសិកម្ម គឺអង្ករមានការនាំចេញបាន ៣២៦លានដុល្លា មានការថយចុះ១១%
• គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ នាំចេញបាន ៧៧៦លានដុល្លារ កើនឡើង៤០%
• កៅស៊ូក្រែប នាំចេញបាន ៣២៩លានដុល្លារ កើនឡើង៦៩%
• ស្ករអំពៅ ទទួលបាន៤២លានដុល្លារ ដែលកើនឡើង៣២%
• បន្លែង និងផ្លែឈើ នាំចេញបានចំនួន១៦៧ លានដុល្លារ ថយចុះ ៤៥%
ជាទិន្នន័យនាំចេញសរុបដោយគិតត្រឹម១០ខែនៃឆ្នាំ២០២១ កម្ពុជាបាននាំចេញលើមុខទំនិញសំខាន់ៗគិតជាទឹកប្រាក់ ១៤,២៨៦ លានដុល្លារអាមេរិក ដែលមានការថយចុះចំនួន ២៦៤លានដុល្លារ ស្មើនឹង២%តិចជាងឆ្នាំ២០២០។
សម្រាប់ការនាំចូលវិញ រួមមានមុខទំនិញសំខាន់ដូចជា៖
• វាយនភ័ណ្ឌ ក្នុងទឹកប្រាក់៤៤១២លានដុល្លារ កើនឡើង២៥% ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០
• សម្ភារៈសំណង់ នាំចូលក្នុងទឹកប្រាក់១០៦៣លានដុល្លារ កើនឡើង ៣៣%
• ដែក មានចំនួន ៣២៦លានដុល្លារ កើនឡើង១%
• ស៊ីម៉ង់ត៍ មានការនាំចូលចំនួន ៤០លានដុល្លារ ថយចុះ ៣៣%
• ទឹកបរិសុទ្ធ ក្នុងទឹកប្រាក់ ២២៥លានដុល្លារ ថយចុះ១៣%
• ស្រាបៀរ ណិងស្រាចំរុះ មានការនាំចូល ៨លានដុល្លារ ថយចុះ ៤២%
• រថយន្ដ មានទឹកប្រាក់៩៧៧លានដុល្លារ កើនឡើង៨%
• ផលិតផលឱសថ មានចំនួន ៦១៤លានដុល្លារ ដែលមានការកើនឡើងរហូតទៅដល់ ៩២%
• ជីកសិកម្ម និងថ្នាំ ក្នុងទឹកប្រាក់ ៣៩០លានដុល្លារ កើនឡើង៤១%
• គ្រឿងអេឡិចត្រូនិច និងសម្ភារៈអគ្គិសនី នាំចូលបាន ២០១៤លានដុល្លារ កើនឡើងចំនួន៦%
• និងមុខទំនិញផ្សេងទៀតចំនួន ១២,៩៩១លានដុល្លារ កើនឡើង១០៨%។ ទិន្នន័យសរុបការនាំចូល គិតត្រឹម១០ខែដំបូងនៃឆ្នាំ ២០២១នេះ កម្ពុជាប្រើទឹកប្រាក់អស់២៣,០៦០ លានដុល្លារអាមេរិក ដែលមានការកើនឡើង ជាង៨ពាន់លានដុល្លារ ស្មើនឹង៥៨% ច្រើនជាងឆ្នាំ២០២០៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content