កម្ពុជាទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន ៤.៨ លាននាក់ កើនឡើង២២ភាគរយ ក្នុងរយៈ៩ខែ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញឱ្យដឹងថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចំនួន ៤.៨ លាននាក់នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤ ដែលចំនួននេះកើនឡើង២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

របាយការណ៍ដដែលបានឱ្យដឹងថា ប្រទេសថៃគឺជាភ្ញៀវនាំមុខសម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសនៅកម្ពុជាគិតចាប់ពីខែមករា ដល់ខែកញ្ញា ដោយមានភ្ញៀវទេសចរចំនួន ១.៥២ លាននាក់ ធ្លាក់ចុះ១៤ ភាគរយ។ ភ្ញៀវទេសចរវៀត​ណា​មចំនួន ៩៧៣,៤០៧ នាក់ កើនឡើង៣៣ ភាគរយ និងជនជាតិចិនចំនួន ៦០៧,៥៤២ នាក់ កើនឡើង៤៩,៨ ភាគរយ ដែលបានធ្វើដំណើរមកកម្ពុជាក្នុងអំឡុងពេល៣ ត្រីមាសនៃឆ្នាំ២០២៤ ។

សម្រាប់ចំនួនភ្ញៀវទេសចរបរទេសចំនួន ១.៧ លាននាក់ ឬប្រហែល ៣៥.៥៥ភាគរយ នៃចំនួនអ្នកទេសចរបរ​ទេសសរុបចំនួន ១ ៧០២ ៧៦៨នាក់ បានធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាសកើនឡើង ២៧ ភាគរយធៀបនឹងឆ្នាំមុន ដោយអាកាសយានដ្ឋានភ្នំពេញមានអ្នកដំណើរចំនួនប្រមាណ១ ២៦៤ ៩២០នាក់ អាកាសយានដ្ឋានអង្គរសៀមរាប មានអ្នកដំណើរចំនួនប្រមាណ ៤២២ ១៤៣នាក់ និងអាកាសយានដ្ឋានខេត្តព្រះសីហនុ មានអ្នកដំណើរចំនួន១៥ ៧០៥នាក់។

របាយការណ៍បានឱ្យដឹងទៀតថា ចំនួនភ្ញៀវអ្នកទេសចរ ដែលធ្វើដំណើរតាមច្រកផ្លូវទឹក និងផ្លូវគោក មានចំនួនសរុប ៣ ០៩៧ ៧៦៤ ដែលក្នុងនោះបានមកដល់តាមផ្លូវទឹកចំនួន ៣ ០៤០ ៧១១នាក់ និងច្រកព្រំដែនគោក ចំនួន៥៧ ០៥៣នាក់។

មន្ត្រីអ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភ័ក រមានប្រសាសន៍ថា តួលេខនេះបង្ហាញថា វិស័យទេសចរណ៍របស់កម្ពុជាកំពុងងើបឡើងវិញ ទោះបីជាមិនទាន់ឈានដល់កម្រិតមុនពេលមានវិបត្តិ កូវីដ-១៩ ក៏ដោយ តែក្រសួងទេសចរណ៍បាន និងកំពុងខិតខំប្រឹងប្រែង ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជំរុញការទាក់ទាញភ្ញៀវមកទស្សនាប្រទេសកម្ពុជា។

ជាក់ស្តែងសមាគម​មិត្តភាព​កម្ពុជា-ចិន និង​សមាគម​ប្រជាជន​ចិន ​ដើម្បី​មិត្តភាព​ជាមួយ​បរទេស បានរៀបចំ​សន្និសីទ​ខេត្ត-ក្រុង មេត្រីភាព​កម្ពុជា-ចិន ឆ្នាំ២០២៤ នៅ​ខេត្តសៀមរាប ដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាង វិ​ន​ពី​ន (Wang Wenbin)ឯកអគ្គរដ្ឋទូត​​ចិន​ប្រចាំ​កម្ពុជាសុទ្ធតែបានបង្ហាញ​ជំហរក្នុងការបន្ត​ជំរុញ​កិច្ចសហការ និង​សាមគ្គីភាព រវាង​ប្រជាជន​ និង​ប្រជាជន​នៃប្រទេស​ទាំងពីរ កម្ពុជា-ចិន ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត និង​ជំរុញ​ការផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌ ប្រពៃណី និង​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅ​ដល់​ប្រជាជន​ចិន។

ឯកឧត្តម វ៉ាង វិ​ន​ពី​ន បាន​មាន​ប្រសាសន៍ថា  វិស័យ​ទេសចរណ៍​ជា​កម្លាំងចលករ​ជំរុញ​វិស័យសេដ្ឋកិច្ច ហើយ​ប្រទេស​ចិនបាន​យក​ចិត្ត​ទុក​ដាក់​ជាខ្លាំង​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ​ ទុកជាការងារចម្បង ដែលក្នុងព្រឹត្តិការណ៍សន្និសីទ​ខេត្ត-ក្រុង មេត្រីភាព​កម្ពុជា-ចិននេះ ​មានការ​ចូលរួម​ពី​សំណាក់​តំណាង​ខេត្ត-ក្រុង​នៃ​ប្រទេស​ចិន​ចំនួន៨ ហើយ​ខេត្ត-ក្រុង​នៃ​ប្រទេស​កម្ពុជា​ចំនួន​២៥។ ពិសេសជាងនេះ គឺការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេ​ចរណ៍​ខេត្ត​យូ​ណាន​-​កម្ពុជា ហើយក៏មាន​ខេត្ត​ហើ​ណាន កំពុង​សហការ​ជាមួយ​កម្ពុជាផងដែរ ដោយ​គ្រោង​រៀបចំ​ដំណើរ​កម្សាន្ត​ ​ទស្សនា​នៅ​អង្គរ​ឱ្យទៅជា​គម្រោង​ទេសចរណ៍ដ៏​ប្រណិត ។

និន្នាការវិជ្ជមានខាងលើ គឺស្របទៅនឹងគោលបំណងរបស់កម្ពុជា ក្នុងការទទួលបានចំនួនភ្ញៀវទេសចរឱ្យច្រើនលើសពីពេលមុនមានជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលក្រសួងទេសចរណ៍បានព្យាករថា ការមកដល់របស់ភ្ញៀវទេសចរបរទេសនឹងមានចំនួន ៧ លាននាក់នៅឆ្នាំ២០២៥ លើសពី ៦,៦ លាននាក់ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩។

សូមជម្រាបថា កម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកដូចជា ឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាប ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ និងតំបន់បុរាណសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។ ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តភាគនិរតីចំនួន៤គឺ ព្រះសីហនុ កំពត កែប និងកោះកុង។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ បានឱ្យដឹងថា វិស័យទេស​ចរណ៍គឺជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំ២០២៤។

កាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥.៤៥ លាននាក់ ដោយទទួលបានចំណូលសរុប​​ចំនួន ៣.០៨ ពាន់លានដុល្លារ និងបានចូលរួមចំណែកចំនួន៧,៥ នៃផលិតផលក្នុងស្រុកសរុប GDP នេះបើយោងតាមក្រសួងទេសចរណ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ