ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា 

ភ្នំពេញ ៖ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។ ការបន្ថែមថ្មីនេះ បានធ្វើឲ្យមូលធនសរុបរបស់ភាគហ៊ុនិក សម្រេចឈានដល់ 2.2 ពាន់លានដុល្លារអាមេរិក ដោយពង្រឹងជំហរ របស់ខ្លួនជាតួអង្គនាំមុខគេ នៅក្នុងវិស័យធនាគាររបស់កម្ពុជា។ ការសម្រេចចិត្តរបស់ភាគហ៊ុនិកក្នុងការបង្កើនដើមទុននេះ គឺជាការគាំទ្រប្រកបដោយអានុភាពដល់មាគ៌ារីកចម្រើនរបស់ធនាគារ ABA និងការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 

គួរកត់សម្គាល់ផងដែរថា រាល់ប្រាក់ចំណេញទាំងអស់ ភាគហ៊ុនិកមិនដែលដកចេញពី ABA មួយកាក់មួយសេនចេញឡើយ។ ផ្ទុយទៅវិញ ពួកគាត់បន្តដាក់ប្រាក់ចំណេញរបស់ពួកគាត់ទាំងអស់ទៅក្នុង ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្តនៃបច្ចេកវិទ្យាទំនើបៗ  និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើធនធានមនុស្សរបស់ធនាគារ។ 

ជំរុញដល់ស្ថិរភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យា 

ការបន្ថែមដើមទុនថ្មីនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ ABA ឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាំទ្រដល់ចក្ខុវិស័យរបស់ធនាគារ សម្រាប់កំណើនប្រកបដោយចីរភាព និងនវានុវត្តផងដែរ។ ជាមួយនឹងមូលដ្ឋានដើមទុនកើនឡើងដ៏ធំនេះ ធនាគារស្ថិតក្នុងជំហរដ៏រឹមាំ អាចគ្រប់គ្រងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ដោយធានាបាននូវស្ថិរភាព និងភាពធន់របស់ខ្លួន ក្នុងទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។ 

ដើមទុនថ្មីនេះនឹងពន្លឿនបន្ថែមដល់ការវិនិយោគរបស់ ABA នៅក្នុងបច្ចេកវិទ្យាទំនើប ពង្រឹងសេវាធនាគារឌីជីថលរបស់ខ្លួន និងគាំទ្រដល់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម។ ដោយផ្តោតលើផ្នែកអាទិភាពទាំងនេះ ABA មានគោលបំណងផ្ដល់អានុភាពដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ ខណៈដែលខ្លួនបន្តបម្រើអតិថិជនជាមួយសេវាធនាគារកាន់តែងាយស្រួលប្រើប្រាស់ មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាលំដាប់។ 

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា “ការបង្កើនដើមទុននេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងសេដ្ឋកិច្ចជាតិ ដោយសារទំនុកចិត្តជាបន្តបន្ទាប់របស់ភាគហ៊ុនិកយើង មកលើប្រទេសកម្ពុជា និងលើ ABA ផ្ទាល់។ ការបន្ថែមដើមទុននេះអាចឲ្យយើងបន្តផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម រក្សាការវិនិយោគជាបន្ដបន្ទាប់លើបច្ចេកវិទ្យាទំនើបៗ និងផ្តល់សេវាកម្មហិរញ្ញវត្ថុល្អឯក ខណៈដែលខ្លួនកំពុងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា”។ 

ការរួមវិភាគទានជាបន្ដបន្ទាប់ទៅក្នុងសេដ្ឋកិច្ចជាតិ 

ធនាគារ ABA ក៏ប្រតិបត្តិខ្លួនជាពលរដ្ឋសាជីវកម្មគំរូមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ 2019 មក។ 

ការទទួលស្គាល់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ABA ចំពោះតម្លាភាព និងអភិបាលកិច្ចពន្ធសាជីវកម្មល្អ។ ធនាគារបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមបទប្បញ្ញត្តិពន្ធដាររបស់កម្ពុជា ដោយបង់ពន្ធយ៉ាងពេញលេញ និងមានតម្លាភាព100%។ ធនាគារក៏មានកិត្តិយសទទួលបានលិខិតថ្លែងអំណរគុណពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ2022 សម្រាប់ជាការទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ 

គិតតែលើឆ្នាំ 2023 ABA បានបង់ពន្ធលើប្រាក់ចំណូល និងចំណាយលើពន្ធផ្សេងៗទៀត ប្រមាណ 85 លានដុល្លារ​។ ហើយគិតត្រឹម 8ខែដំបូងនៃឆ្នាំ 2024 ធនាគារបានបង់ពន្ធជូនរដ្ឋរួចរាល់ប្រមាណ 80 លានដុល្លារ។  

សរុបពីឆ្នាំ 2009 ដល់ឆ្នាំ  2024 មក ABA បានរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណ 446 លានដុល្លារ ដោយថវិកាទាំងនេះបានរួមចំណែកគាំទ្រដល់គំនិតផ្ដួចផ្ដើមនានារបស់រដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូល។ 

ការវិនិយោគជាយុទ្ធសាស្ដ្រលើការអភិវឌ្ឍធនធានមនុស្ស 

កំណើនគួរឲ្យកត់សម្គាល់របស់ធនាគារ ABA ដែលសម្រេចបាន មិនមែនអាស្រ័យលើត្រឹម ហិរញ្ញវត្ថុរឹងមាំ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាមួយការបង្កើតឱកាសការងារជាង 9,300 ធនាគារផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និងលើកកម្ពស់វប្បធម៌នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

ការវិនិយោគជាបន្តបន្ទាប់របស់ ABA ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ធានាថា បុគ្គលិករបស់ខ្លួនត្រូវ បានបំពាក់បំប៉នជាមួយនឹងជំនាញយ៉ាងច្បាស់លាស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលបន្ដកើនឡើង និងបញ្ហាប្រឈមនៃទិដ្ឋភាព ហិរញ្ញវត្ថុដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ 

តាមរយៈកម្មវិធីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សិក្ខាសាលាពង្រឹងជំនាញ និងឱកាសនានាសម្រាប់វឌ្ឍនភាពការងារ ធនាគារគាំទ្រការអភិវឌ្ឍន៍ខ្លួន និងវិជ្ជាជីវៈរបស់បុគ្គលិក ដោយពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការជំរុញការច្នៃប្រឌិត និងផ្តល់សេវាកម្មកម្រិតខ្ពស់បំផុតជូនអតិថិជន។ 

កម្លាំងដ៏រឹងមាំ គួបផ្សំនឹងបច្ចេកវិទ្យាដ៏ទំនើប បានធ្វើឲ្យ ABA រក្សាតំណែងជាធនាគារនាំមុខនៅលើទីផ្សារ និងបន្តកំណត់ស្តង់ដារថ្មីៗនៅក្នុងឧស្សាហកម្មធនាគាររបស់កម្ពុជា។ 

អំណរគុណចំពោះទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន 

ការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ធនាគារនៅក្នុងកំណើនមូលដ្ឋានអតិថិជន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តភាព។ បច្ចុប្បន្ននេះ ធនាគារ ABA បម្រើអតិថិជនជាង 4 លាន ដោយក្នុងនោះ 3.8 លានជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile។ 

កំណើនយ៉ាងឆាប់រហ័សនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីជំនឿចិត្ត និងទំនុកចិត្ត ដែលអតិថិជនខ្មែរយើងមានមកលើធនាគារ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនគ្រប់រូបសម្រាប់ការបន្តស្រឡាញ់គាំទ្រឥតងាករេ និងការប្តេជ្ញាចិត្តរបស់ពួកគាត់ដែលបានក្លាយជាចលករដ៏សំខាន់មួយក្នុងការពង្រឹងជំហររបស់ ABA ក្នុងនាមជាធនាគារឌីជីថលឈានមុខគេនៅក្នុងប្រទេស។ 

ការពង្រីកវត្តមានទីផ្សារ និងឧត្តមភាពប្រកួតប្រជែង 

ជាមួយនឹងដើមទុនបន្ថែមនេះ ធនាគារ ABA ត្រៀមរួចរាល់ក្នុងការពង្រឹង និងពង្រីកឧត្តមភាពរបស់ខ្លួនបន្ថែមទៀតនៅក្នុងវិស័យធនាគារនៅកម្ពុជាដែលពោរពេញដោយការប្រកួតប្រជែង។ ធនាគារបន្តបង្ហាញភាពល្អឯកលេចធ្លោរបស់ខ្លួន ជាមួយនឹងផលិតផលហិរញ្ញវត្ថុនវានុវត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះនវានុវត្តន៍ឌីជីថល។ 

ខណៈដែលខ្លួនបន្តពង្រីកវត្តមាន និងសមត្ថភាពជាលំដាប់ ធនាគារ ABA នៅតែយកចិត្តទុកជានិច្ចដាក់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន និងរួមចំណែកដល់វឌ្ឍនភាពរបស់ប្រទេសជាតិទាំងមូល។ 

កំណើនរបស់ធនាគារ ABA ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា ដោយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នរបស់ប្រទេស។ ធនាគារត្រៀមខ្លួនជានិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែច្រើន ដោយពង្រឹងតួនាទីរបស់ខ្លួនជាគ្រឹះស្ថានផ្ដល់សេវាធនាគារជាទីទុកចិត្ត និងសុវត្ថិភាពបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ជារួមមក ខណៈដែលខ្លួនបន្តអភិវឌ្ឍ និងរីកចម្រើនទៅមុខ ធនាគារ ABA ប្ដេជ្ញាគាំទ្រជានិច្ចដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយធានាថា ABA នៅតែនាំមុខគេក្នុងវិស័យសេវាហិរញ្ញវត្ថុរបស់ប្រទេសយើង ដោយផ្តល់នូវគុណតម្លៃ និងគុណប្រយោជន៍ដល់ភាគហ៊ុនិក អតិថិជន និងសហគមន៍ទាំងមូល។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ