ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដែលគិតជាទឹកប្រាក់ ៤៥,៥ លានដុល្លារ ដល់ ៤៤៨ ក្រុមហ៊ុនអាជីវកម្ម ដោយក្នុងនោះអាជីវកម្មខ្នាតតូច និងមធ្យម (SME) មានចំនួន ៤៣១ ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមព្រឹត្តិបត្ររបស់សាជីវកម្មធានាឥណទានកម្ពុជា។

យោងតាមទិន្នន័យបានបង្ហាញថា ឥណទានដែលត្រូវធានាដោយ CGCC មាន ៤៤៨ ក្រុមហ៊ុនអាជីវកម្ម ក្នុងនោះប្រភេទអាជីវកម្មខ្នាតតូច និងមធ្យមមានចំនួន ៤៣១ និងខ្នាតធំ ១៧ ដែលស្មើនឹងទឹកប្រាក់សរុប ៤៥,៥ លានដុល្លារ។ ដោយឡែកក្នុងចំណោម ៤៤៨ ក្រុមហ៊ុនអាជីវកម្មគឺមានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រី ១៣៨ ។

សេវាធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ CGCC ផ្តល់ការធានាឥណទានលើកម្ចីបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចីក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC។
ក្រុមហ៊ុនអាជីវកម្មត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីស្នើសុំទៅ PFIs ជាមុន ដើម្បីចាប់យកអត្ថប្រយោជន៍ពីការធានាឥណទាន ។ សាជីវកម្មធានាឥណទានកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២១ បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដែលត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់កម្ចីដែលបញ្ចេញក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុន-តូច និងមធ្យមកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content