កំពង់ចាម ៖ ស្លឹកគ្រៃ ជាដំណាំមួយប្រភេទដែលត្រូវបានគេស្គាល់ថាជាគ្រឿងទេសផង និងជាឱសថដ៏មានប្រសិទ្ធភាពផង ដែលធ្វើឱ្យប្រជាជនមួយចំនួនបានដាំដុះសម្រាប់ផ្គត់ផ្គង់ទីផ្សារ ទាំងការលក់ដុំ និងលក់រាយ ជាពិសេសអាចយកទៅច្នៃជាប្រេងស្លឹកគ្រៃប្រចាំតំបន់ដ៏មានប្រជាប្រិយភាពខ្ពស់ក្រោមការនិយមគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិគួរឱ្យកត់សម្គាល់។

អ្នកស្រី ហាក់ ចំរើន ជាបុគ្គលិកបម្រើការងារនៅក្នុងសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានតួនាទីចម្បងកាន់កាប់ផ្នែកលក់ប្រេងស្លឹកគ្រៃផ្ទាល់តែម្ដង បានមានប្រសាសន៍ឱ្យដឹងថា ៖
“មូលហេតុដែលយើងចាប់ផ្ដើមផលិតប្រេងស្លឹកគ្រៃនេះ ដោយសារតែយើងបានស្វែងយល់ពីប្រយោជន៍របស់វាមានច្រើនយ៉ាង ជាពិសេសតាមរយៈការកែច្នៃ និងចម្រាញ់ចេញជាប្រេងនេះបានជួយរកចំណូលបន្ថែមជូនដល់កសិករដែលជាសមាជិករបស់សហគមន៍ផងដែរ”

អ្នកស្រីបន្ថែមថា ៖
“សម្រាប់សហគមន៍របស់យើងមានសមាជិកដែលជាអ្នកដាំស្លឹកគ្រៃដល់ទៅជាង ១ ០០០នាក់ តែអ្នកចម្រាញ់មានតិចត្រឹម២ នាក់ប៉ុណ្ណោះ ដែលអាចផលិតប្រេងបានប្រមាណ ១-១.៥លីត្រក្នុងមួយថ្ងៃ ដោយហេតុថា យើងមិនទាន់មានឧបករណ៍ចម្រាញ់គ្រប់គ្រាន់ ហើយការចម្រាញ់នេះក៏ត្រូវការវត្ថុធាតុដើមច្រើន តួយ៉ាងប្រេង១លីត្រត្រូវការស្លឹកគ្រៃដល់ទៅ៥០០គីឡូក្រាមឯណោះ”
ទាក់ទងទៅនឹងដំណើរការទីផ្សារវិញ ប្រេងស្លឹកគ្រៃរបស់សហគមន៍សំបូរមានជ័យអាចលក់ចេញបានប្រមាណ ៥-១០ លីត្រក្នុងមួយខែ ដោយតម្លៃគឺអាស្រ័យលើចំណុះ ១០មីលីលីត្រមានតម្លៃ ១៥ ០០០រៀល និងចំណុះ ០.៥លីត្រ តម្លៃ៦០ដុល្លារ ឬតម្លៃអាចទាបជាងនេះដែលជាតម្លៃបោះដុំប្រសិនបើអតិថិជនទិញក្នុងបរិមាណច្រើន ហើយអតិថិជនភាគច្រើនជាបងប្អូននៅតាមបណ្តាខេត្ត ដូចជា កំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺជាដើម។

ដោយឡែកអត្ថប្រយោជន៍ ប្រេងស្លឹកគ្រៃគឺជាប្រេងចម្រាញ់ចេញពីស្លឹកគ្រៃធម្មជាតិ មានប្រសិទ្ធភាពខ្ពស់អាចយកទៅលាបទីកន្លែងណាដែលមានអារម្មណ៍ថាចុករោយ ស្ពឹកស្រពន់ សត្វល្អិតទិច ឬខាំ និងកប់សរសៃជាដើម ហើយក្រៅពីនេះ ថែមទាំងអាចបំបាត់ក្លិនអាក្រក់បានយ៉ាងប្រសើរ ហើយសម្រាប់អ្នកប្រកបអាជីពផ្នែកម៉ាស្សា ក៏អាចយកវាទៅលាយជាមួយប្រេងដូងសម្រាប់ធ្វើជាប្រេងម៉ាស្សាបានផងដែរ។
ចំពោះវត្ថុធាតុដើមចម្បងនៃការចម្រាញ់ចេញជាប្រេងនោះគឺស្លឹកគ្រៃដែលជាប្រភេទស្លឹកគ្រៃខ្មែរ មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាសរសៃ។ ចំណែកដំណាក់ក្នុងការផលិតត្រូវយកទៅហាលថ្ងៃឱ្យស្ងួតល្អ រួចយកទៅចម្រាញ់ក្នុងឡដោយប្រេងចេញមកម្ដងមួយដំណក់ៗ ហើយយកទៅពិនិត្យគុណភាពដោយខាងមន្ទីពាណិជ្ជកម្ម មន្ទីររ៉ែថាមពល ទើបអាចចាត់ទុកជាផលិតផលសម្រេច និងដាក់លក់លើទីផ្សារបាន។ នេះជាអ្វីដែលអ្នកស្រី ហាក់ ចំរើន បានលើកឡើង។
គួរបញ្ជាក់ដែរថា សហគមន៍សំបូរមានជ័យបានចាប់ផ្ដើមចម្រាញ់ប្រេងស្លឹកគ្រៃតាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដោយសារតែកំណើនស្លឹកគ្រៃរបស់កសិករក្នុងសហគមន៍មានការកើនឡើង ទើបជំរុញឱ្យសហគមន៍រិះរកវិធីសាស្ត្រកែច្នៃដើម្បីទិញទិន្នផលរបស់កសិករក្នុងសហគមន៍ទៅធ្វើជាផលិតផលថ្មី និងមានស្តង់ដារត្រឹមត្រូវ។ ចុងក្រោយ អ្នកស្រី ហាក់ ចំរើន សូមថ្លែងអំណរគុណដល់បងប្អូនក៏ដូចជាអតិថិជនដែលតែងតែគាំទ្រប្រេងស្លឹកគ្រៃ ក៏ដូចជាផលិតផលផ្សេងទៀតរបស់សហគមន៍សំបូរមានជ័យដែលសុទ្ធសឹងជារបស់ធម្មជាតិ និងសូមអំពាវនាវឱ្យបងប្អូនយើងគាំទ្របន្ថែមទៀតនូវផលិតផលក្នុងស្រុកដែលជាផ្នែកមួយជួយដល់ជីវភាពកសិករខ្មែរផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content