ឆ្នាំនេះអ្នកដាំពោត និងដំឡូងមីត្រូវប៉ាន់ហើយ ដោយសារមានក្រុមហ៊ុនធំៗចំនួន៦កំពុងឈរចាំទិញ

បន្ទាប់ពីព័ត៌មានស្រូវធ្លាក់ថ្លៃនៅដើមឆ្នាំ២០២៥នេះ ប៉ុន្តែមកទល់ពេលនេះ កសិករដាំពោតក្រហម និង ដំឡូងមី ហាក់មានសង្ឃឹមលក់បានថ្លៃឡើងវិញហើយ ដោយសារក្រុមហ៊ុនធំៗចំនួន ៦ កំពុងរង់ចាំទិញកសិផលពីកសិករយើងក្នុងបរិមាណដ៏ច្រើន។​

កម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Eleven នៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Elevenនៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា ។

ឆ្នាំ២០២៤ សួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការកើនដល់ចំនួន ២០សួន

នៅក្នុងឆ្នាំ ២០២៤ សួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការ មានចំនួន ២០ទីតាំង ស្ថិតនៅក្នុង ៥ រាជធានី./ខេត្ត។ ចំនួននេះមានការកើនឡើងចំនួន ៥ទីតាំង ស្មើនឹង១៧,៦៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។

OECD ព្រមានថា គោលនយោបាយពន្ធរបស់ Donald Trump កំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកដើរយឺត

កាលពីថ្ងៃចន្ទ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា គោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump កំពុងធ្វើឱ្យទាំងអាម៉េរិកខ្លួនឯង និងប្រទេសជុំវិញពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត និងជំរុញតម្លៃទំនិញកាន់តែឡើងថ្លៃ

រយៈពេល២ខែ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបានពីការនាំចេញកៅស៊ូបានជាង ១០៥ លានដុល្លារ

អគ្គនាយកដ្ឋានកៅស៊ូបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជារកប្រាក់ចំណូលបានពីការនាំចេញកៅស៊ូសរុប ១០៥.១២ លានដុល្លារ ខណៈការនាំចេញឈើកៅស៊ូបាន ៩៦៨.៥៣០ ដុល្លារ

ចិន បន្តបញ្ចេញកញ្ចប់ឧបត្ថម្ភធនជួយដល់ពលរដ្ឋ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងស្តារសេដ្ឋកិច្ចរបស់ខ្លួន

បន្ទាប់ពីប្រជុំសភាប្រជាជនជាតិប្រចាំឆ្នាំកាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងគ្រោងនឹងបង្កើនការវិនិយោគនៅក្នុងកម្មវិធីសុខុមាលភាពសង្គមដែលជាផ្នែកនៃផែនការសេដ្ឋកិច្ចដ៏ធំរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងតម្រូវការក្នុងស្រុកដែលខ្សោយ

ខេត្តព្រះសីហនុទទួលបានផលិតផលសរុបជាង ១៦០០លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ៤៦០២ដុល្លារ

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង មានទុនប្រមាណ ៦,៦៦៩ លានដុល្លារអាមេរិក

គម្រោងសហប្រតិបត្តិការចិន-កម្ពុជា-យូនីសេហ្វ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដើម្បីពង្រីកសេវាទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុ

គម្រោងសហប្រតិបត្តិការចិន-កម្ពុជា-យូនីសេហ្វ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដើម្បីពង្រីកសេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជាទៅចិនផ្សព្វផ្សាយឱកាសវិនិយោគ និងទាក់ទាញទេសចរ

មន្ត្រីជាន់ខ្ពស់ និងគណៈប្រតិភូវិនិយោគិនកម្ពុជា ទៅចិនសិក្សាស្វែងយល់ និងបង្កើនការទាក់ទាញវិនិយោគ និងទេសចរបន្ថែមមកកាន់កម្ពុជា

Tesla កំពុងក្លាយជាគោលដៅពន្ធសងសឹករបស់បរទេស ខណៈដែលម្ចាស់ក្រុមហ៊ុន Elon Musk ខាតបង់ទ្រព្យសម្បត្តិជាង ១០០ ពាន់លានដុល្លារ

រថយន្តអគ្គិសនី Tesla បានក្លាយជាគោលដៅពន្ធសងសឹករបស់បរទេស ហើយទីផ្សារហ៊ុនបន្តធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ខណៈដែលលោក Elon Musk បានខាតបង់ទ្រព្រសម្បត្តិសរុបជាង ១០០ ពាន់លានដុល្លារ