រយៈពេល២ខែ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបានពីការនាំចេញកៅស៊ូបានជាង ១០៥ លានដុល្លារ

ភ្នំពេញ៖ នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជារកបានចំណូលពីការនាំចេញជ័រកៅស៊ូជាង ១០៥.១២ លានដុល្លារ ខណៈដែលការនាំចេញឈើកៅស៊ូបាន ៩៦៨.៥៣០ ដុល្លារ ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយការណ៍ដដែលបានបង្ហាញថា តម្លៃកៅស៊ូនៅដើមឆ្នាំ២០២៥នេះ មានភាពល្អប្រសើរ ពោលគឺមានតម្លៃ ១ ៩២៦ ដុល្លារក្នុងមួយតោន កើនឡើង ៤៧៥ ដុល្លារក្នុងមួយតោន ឬ ៣២,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃឈើកៅស៊ូជាមធ្យមក្នុងរង្វង់ ៣៣០ដុល្លារក្នុងមួយម៉ែត្រគូប។

លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ថា សម្រាប់តែនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃកៅស៊ូលក់ជាមធ្យមគឺ ១ ៩០៧ ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ២៦ ដុល្លារក្នុងមួយតោន (១,៣៤ ភាគរយ) ធៀបនឹងខែមករា ។

លោក ឃុន កក្កដា បានមានប្រសាសន៍ថា ៖

«អគ្គនាយកដ្ឋាននឹងបន្តធ្វើការដើម្បីសម្រេចបាននូវគោលដៅដែលបានគ្រោងទុក និងផ្តល់លទ្ធផលវិជ្ជមាន។ យើងនឹងបន្តសហការជាមួយសមាគមកៅស៊ូជាតិ និងអន្តរជាតិលើគំនិតផ្តួចផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងឧស្សាហកម្មកៅស៊ូ។ យើងក៏នឹងរក្សាកិច្ចសហប្រតិបត្តិការជាមួយមន្ទីរកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ ក្រុមហ៊ុនចម្ការកៅស៊ូ ចម្ការកៅស៊ូជាលក្ខណៈគ្រួសារ រោងចក្រកែច្នៃ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកែលម្អបច្ចេកទេសដាំដុះកៅស៊ូ និងបង្កើនការប្រមូលទិន្នន័យ»។

លោក អេង ថុង ប្រធានក្រុមប្រឹក្សាសហគមន៍កសិកម្មសំបូរមានជ័យ បានមានប្រសាសន៍ថា សហគមន៍របស់លោកជាកៅស៊ូលក្ខណៈគ្រួសារ ដែលបច្ចុប្បន្នមាន ៥០គ្រួសារធ្វើកៅស៊ូនៅលើផ្ទៃដីប្រមាណ៧០ហិកតា ប៉ុន្តែអាចមានលទ្ធភាពក្នុងការប្រមូលទិន្នផលត្រឹមតែ ១ខែ ២តោនប៉ុណ្ណោះ​ ហើយទៅឱ្យសិប្បកម្មកែឆ្នៃក្នុងស្រុកដែលមានតម្លៃសមរម្យអាចទទួលយកបាន ដែលខុសពីគ្រាមុនលក់ឱ្យឈ្មួញជាជនជាតិវៀតណាមមានភាពមិនប្រាកដប្រជា ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ៖

«បច្ចុប្បន្នកម្ពុជាមានរោងចក្រ និងរោងសិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូចំនួន ១៧៩ កើនឡើងចំនួន៦ ធៀបនឹងឆ្នាំ២០២៣។ ឧស្សាហកម្មកៅស៊ូបានបង្កើតកា​រងារចំនួន១៤ម៉ឺនកន្លែង និងបានគាំទ្រដល់សុខុមាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋចំនួន ៤២ម៉ឺនគ្រួសារ ខណៈដែលរោងចក្រផលិតសម្បកកង់រថយន្តខ្នាតធំមានចំនួន៣កំពុងដំណើរការ និងរង់ចាំទទួលទិញជ័រកៅស៊ូក្នុងស្រុក ស្ថិតនៅក្នុងខេត្តស្វាយរៀង ក្រចេះ និងក្រុងព្រះសីហនុ»។

សូមរំលឹកថា រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការរួមមាន ៖

ទី១៖ ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ដោយមានទីផ្សារនាំចេញទៅអាមេរិក, កាណាដា, សមគមន៍អីរ៉ុប និងអាស៊ី ក្រោមម៉ាកសញ្ញា «Sailun»។

ទី២៖ ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ ២៩៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក និងមានគម្រោងនាំចេញទៅទីផ្សារប្រទេសប្រេស៊ីល ក្រោមម៉ាកសញ្ញា «Sailun»។

ទី៣៖ រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ តម្លៃជាង១៣៨លានដុល្លារ បានបើកឲ្យ ដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, សហគមន៍អីរ៉ុប និងប្រទេសប្រេស៊ីល ក្រោមម៉ាកសញ្ញា «DoubleStar»។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យឯកជនគឺជាដៃគូដែលមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលនៅពីក្រោយការអភិវឌ្ឍន៍វិស័យកសិកម្ម។ ក្រសួងកសិកម្ម ស្វាគមន៍ និងលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យឯកជនកាន់តែច្រើន ដែលនឹងជួយបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញការនាំចេញ និងកំណើ​នសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា បើសិនជាមានរោងចក្រ ទទួលទិញប្រកបដោយនិរន្ដភាព ពីអ្នកផលិតកៅស៊ូនោះ នឹងធ្វើឲ្យអ្នកដាំកៅស៊ូ មានការកើនឡើង មិនត្រឹមតែប៉ុណ្ណឹងនោះទេ គឺអាចទាក់ទាញអ្នកវិនិយោគពីបរទេស មកដាំកៅស៊ូនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដែលអាចពង្រីកទំហំផ្ទៃដី ការដាំកៅស៊ូមានការកើនឡើងផងដែរ។

កាលពីឆ្នាំ២០២៤ ប្រាក់ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូសម្រេចបាន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។ ចំណែករោងចក្រផលិតសំបកកង់ក្នុងស្រុកចំនួន ៣ បានកែច្នៃកៅស៊ូផលិតក្នុងស្រុកចំនួន ៥៨,០០០ តោន ដែលមានតម្លៃប្រហែល ៩៦,៤ លានដុល្លារ កើនឡើងជាង៥០ លានដុល្លារពីឆ្នាំ២០២៣។

សូមជម្រាបថា បច្ចុប្បន្ន ផ្ទៃដីដាំកៅស៊ូសរុបរបស់កម្ពុជាមានទំហំ ៤២៥,៤៤៣ ហិកតា ដែលក្នុងនោះ ៣៣០,២៥៩ ហិកតា (៧៨ ភាគរយ) កំពុងប្រមូលផល ខណៈដែល ៩៥,១៨៤ ហិកតា (២២ ភាគរយ) កំពុងស្ថិតក្នុងដំណាក់កាល​ដាំដុះ ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម ២២៦ ៨៤០ហិកតា ស្មើ៥៥ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ១៨០ ៣៣២ហិកតា ស្មើ ៤៤ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

Leave a Reply

Your email address will not be published.Required fields are marked *