គម្រោងសហប្រតិបត្តិការចិន-កម្ពុជា-យូនីសេហ្វ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដើម្បីពង្រីកសេវាទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុ

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន​ និងអង្គការ យូនីសេហ្វ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុ។ គំនិតផ្តួចផ្តើមនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការធានាថា សហគមន៍ដែលងាយរងគ្រោះបំផុតមានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព និងមានភាពធន់នឹងអាកាសធាតុ ដោយកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

«ប្រទេសកម្ពុជា បានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG) ៦.១ និង ៦.២ ។ គោលដៅនេះកំណត់ថា យើងត្រូវធានាថាមានទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យ ជាមួយនឹងសេវាអនាម័យល្អ សម្រាប់ប្រជាជនទាំងអស់​ត្រឹមឆ្នាំ២០៣០ ដោយផ្តល់អាទិភាពដល់ស្ត្រី ក្មេងស្រី និងប្រជាពលរដ្ឋងាយរងគ្រោះ។”

ក្រោមកម្មវិធីសហប្រតិបត្តិការនេះ ក្រសួងចំនួន ៣ របស់កម្ពុជា គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាអង្គភាពអនុវត្តគម្រោង ដោយទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងធនធានទឹកនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការ យូនីសេហ្វ ប្រចាំប្រទេសចិន។

ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា៖

«ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយកម្ពុជា អង្គការយូនីសេហ្វ ប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិបាលកិច្ច ការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាគ្រប់គ្រងទឹក។ តាមរយៈកិច្ចសហការនេះ យើងនឹងខិតខំសម្រេចឱ្យបាននូវគោលដៅទឹកនៃរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី»។

សម្រាប់កម្មវិធីសហប្រតិបត្តិការនេះ ផែនការលម្អិតពហុឆ្នាំមួយត្រូវបានរៀបចំឡើងដោយផ្តោតលើការលើកកម្ពស់គុណភាពទឹក និងអនាម័យនៅតាមសាលារៀន សហគមន៍ ការអនុវត្តប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលផ្អែកលើទំនាញ និងថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់, ការដំឡើងបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យពីចម្ងាយ, និងការដំឡើងគ្រឿងបរិក្ខារទឹកស្អាត និងអនាម័យ តាមសាលារៀន និងមណ្ឌលសុខភាព ដើម្បីផ្តល់ភាពងាយស្រួលដល់កុមារក្នុងការប្រើប្រាស់ ជាពិសេសសម្រាប់កុមារដែលមានពិការភាព ដោយកាត់បន្ថយតម្រូវការនៃធ្វើដំណើរដែលមិនចាំបាច់សម្រាប់កុមារទាំងនេះ។

ពិភពលោកកំពុងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ញឹកញាប់ និងពិបាកព្យាករនៃការប្រែប្រួលអាកាសធាតុ រួមទាំងផលប៉ះពាល់លើប្រភពទឹក ដែលមានឥទ្ធិពលផ្ទាល់លើការផ្តល់សេវាទឹកស្អាត និងអនាម័យ។

យោងតាមរបាយការណ៍ ហេតុផលអាកាសធាតុសម្រាប់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ប្រជាជនកម្ពុជាប្រមាណ ៤ លាននាក់ពឹងផ្អែកលើសេវាទឹកស្អាត និងអនាម័យ ដែលកាន់តែប្រឈមនឹងហានិភ័យដោយសារគ្រោះរាំងស្ងួត ទឹកជំនន់ ក៏ដូចជាព្រឹត្តិការណ៍អាកាសធាតុផ្សេងៗទៀត។

លោកបណ្ឌិត Anirban Chatterjee អនុប្រធានអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា បានលើកឡើងថា៖

«កុមារ គឺជាអ្នកទទួលខុសត្រូវតិចតួចបំផុតចំពោះការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគាត់ជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេពីការប្រែប្រួលអាកាសធាតុ និងវិបត្តិទាក់ទងនឹងអាកាសធាតុនានា។ ដោយធ្វើការរួមគ្នា យើងអាចជួយឱ្យកុមារគ្រប់រូបទទួលបានសិទ្ធិក្នុងការរស់នៅក្នុងបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អនៅថ្ងៃអនាគត»។

សូមបញ្ជាក់ថា កម្មវិធីសហប្រតិបត្តិការនេះក៏មានគោលគោលដៅនាំយកបច្ចេកវិទ្យាទំនើបថ្មីៗ គំរូអាជីវកម្មនិរន្តរភាព និងដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងភាពធន់នៃសេវាទឹកស្អាត និងអនាម័យ ដោយលើកកម្ពស់សុខមាលភាពរបស់សហគមន៍ សាលារៀន និងមូលដ្ឋានសុខភិបាល នៅក្នុងតំបន់គោលដៅ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕



មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *