ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជានៅក្នុង​ទីក្រុង​ឡុង​ប៊ិច ជា​វេទិកាផ្គូរផ្គង​ធុរកិច្ច ដើម្បី​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​

ក្នុងគោលបំណងបង្ហាញ​ផលិតផល​​​និងពង្រីក​ពាណិជ្ជកម្ម ការ​វិនិយោគ​របស់​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ ពិព័រណ៍​ពាណិជ្ជកម្ម និង​ព្រឹ​តិ្ត​ការណ៍​ពាណិជ្ជកម្ម​នៃ​កម្ពុជា នឹងរៀបចំឡើងក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ខាងមុខ​…

សហគមន៍កសិកម្មកំពុងជំរុញដំណាំបន្លែសុវត្ថិភាព ខណៈតម្រូវការទីផ្សារមានកំណើន

សហគមន៍កសិកម្មមួយ បាននឹងកំពុងជំរុញអនុវិស័យដំណាំរួមមានការដាំបន្លែសុវត្ថិភាព និងដំណាំជាច្រើនមុខ ដោយមានការធានាអំពីគុណភាព សុវត្ថិភាព មិនបះពាល់សុខភាពអ្នកទទួលទាន

កម្ពុជា ផ្សព្វផ្សាយផលិតផលមានសក្តានុពលរបស់ខ្មែរនៅម៉ាឡេស៊ី

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបាននាំយកផលិតផលកម្ពុជាដែលមានសក្ដានុពលដាក់តាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ Wisma Putra 2023

យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ ចេញដំណើរក្រោមទិសស្លោក «សីលធម៌យើងប្រពៃណី ខ្មែរយើងថ្លាថ្លៃ»

យុទ្ធនាការភ្នំពេញស្អាត នឹងជះឥទ្ធិពលជាវិជ្ជមានក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សម្នាក់ៗលើការថែរក្សាបរិស្ថាន

ជណ្តើរត្រី ជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ផ្លូវទឹកបឹងទន្លេសាបទៅសហគមន៍មូលដ្ឋាន

ជណ្តើរត្រីទីមួយនៅកម្ពុជានេះផងដែរ នឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អរវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋានផងដែរ

ឆ្នាំ២០២៤ វិស័យឧស្សាហកម្មព្យាករថានឹងបន្តនិន្នាការកើនឡើង ខណៈអនុវិស័យកាត់ដេររំពឹងថានឹងងើបឡើងវិញ

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤ បានបញ្ជាក់ដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើង ​ក្នុងរង្វង់ ៨,៥ភាគរយជាមួយការរំពឹងអនុវិស័យកាត់ដេរ មាននិន្នា ការ​ងើបឡើងវិញ

៩ខែឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅកាន់បណ្តាប្រទេសសមាជិក RCEP បាន ៥,៨១ពាន់លានដុល្លារ

រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្ដាប្រទេសសមាជិក​កិច្ចព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ RCEP (Regional Comprehensive Economic Partnership) មានទឹកប្រាក់ ៥,៨១លានដុល្លារ កើនឡើង២៣%…

រហូតដល់ខែមីនា២០២៤ ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជានឹងឡើងដល់ ៤០ជើងក្នុងមួយថ្ងៃ

ភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា ចាប់ផ្តើមពីចុងខែតុលាឆ្នាំ២០២៣ ដល់ខែមីនាឆ្នាំ២០២៤ ចំនួនជើងហើរហោះនៅកម្ពុជានឹងកើនឡើងដល់ ៤០ជើងក្នុងមួយថ្ងៃ…

ធនាគារកណ្តាលអាម៉េរិកសម្រេចរក្សាអត្រាការប្រាក់នៅដដែល ដោយសារសេដ្ឋកិច្ចកើនឡើងល្អជាងការរំពឹងទុក

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់នាពេលបច្ចុប្បន្នរបស់ខ្លួននៅដដែល

អង្ករខ្មែរជើងដំបូង បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ី ជាផ្លូវការ

អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីចរចាបើកទីផ្សារបាន សម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជា បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ…