ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បានជាង ៤៤៦លានដុល្លារ

ភ្នំពេញ៖ ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូក្នុងរយៈពេល១១ខែ កម្ពុជារកចំណូលបាន៤៤៦ ៩២៥ ៦៧៤ដុល្លារ ដែលក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន ៤៤៥ ៤២២ ២៣៥ដុល្លារនិងចំណូលពីការនាំចេញឈើកៅស៊ូមានចំនួន ១ ៥០៣ ៤៣៩ដុល្លារ។នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។

ចំណែកបរិមាណបញ្ចេញលក់ជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៣៣៤ ១៧៦តោន កើនឡើងចំនួន ១១ ៥៩០តោន ស្មើនឹង៤% ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២។បរិមាណបញ្ចេញលក់ឈើកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៨ ៩៨២ម៣។

របាយការណ៍ដដែលនេះ បានឱ្យដឹងថា៖ផលិតផលជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៣៣៤ ៨៨៣តោន កើនឡើងចំនួន ៥ ៥២៧តោន ស្មើនឹង១,៧% ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២។ផលិតផលឈើកៅស៊ូគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ១៣ ៩៦៨ម៣។

ទាក់ទងនឹងផ្ទៃដីដាំកៅស៊ូ បច្ចុប្បន្នមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៧ ១៧២ហ.ត ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៦ ៦៨២ហ.ត ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចចំនួន ១៨០ ១៥៨ហ.ត និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៨០ ៣៣២ហ.ត។ចំណែកផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហ.ត  ស្មើនឹង៧៩% និងផ្ទៃដីថែទាំចំនួន ៨៦ ៩៨៨ហ.ត ស្មើនឹង២១%។

របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងទៀតថាតម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ គឺ១ ៣៦៥ដុល្លារ/តោន បានកើនឡើងចំនួន ១៣ដុល្លារ/តោន ស្មើនឹង០,៩% ធៀបនឹងខែមុន និងបានកើនឡើងចំនួន ១៣៤ដុល្លារ/តោន ស្មើនឹង១១% ប្រៀបធៀបខែវិច្ឆិកា ឆ្នាំ២០២២ ។តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមរយៈពេល១១ខែ ឆ្នាំ២០២៣ គឺ១ ៣៣៣ដុល្លារ/តោន បានថយចុះចំនួន១១១ដុល្លារ/តោន ស្មើនឹង៧,៧% ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២ ។តម្លៃលក់ឈើកៅស៊ូគិតជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ គឺ២៣១ដុល្លារ/ម៣។តម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារ គឺទឹកជ័រ (DRC 100%) មានការប្រែប្រួលពី ៤ ៥០០៛/គ.ក្រ ដល់ ៥ ០០០៛/គ.ក្រ និងជ័រកក (DRC 50%) មានការប្រែប្រួលពី ២ ១០០៛/គ.ក្រ ដល់ ២ ៨០០៛/គ.ក្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *