ដើមឆ្នាំ២០២៤ កិច្ចប្រជុំរកដំណោះស្រាយបញ្ហាទីផ្សារសាច់សត្វ និងផលិតផលសត្វនៅកម្ពុជាផ្តើមធ្វើយ៉ាងផុលផុស

ភ្នំពេញ ៖ កិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់សត្វចិញ្ចឹមក្នុងស្រុក និងផលិតផលសត្វនៅកម្ពុជា ត្រូវបានកោះអញ្ជើញឱ្យចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ី ឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសាច់សត្វជាប្រយោជន៍រួម។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ក្រសួងនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រា​យ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ និងដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការ និងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទ និងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យ សម្រាប់អ្នកផលិត អ្នកចែកចាយ និងអ្នកបរិភោគ។

សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ ធ្វើឡើងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលកំពុងប្រយុទ្ធនឹងសាច់បង្កកខុសច្បាប់ ដែលក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធ ព្រោះជនមិនសុចរិតមួយចំនួនលួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាពសាធារណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះ គឺជាសាច់ខូចគុណភាព ហួសកាលបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺដែលត្រូវគេកម្ទេចចោល ហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើមផលិតក្នុងស្រុក។ 

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសាទរចំពោះលទ្ធផលដ៏ល្អនៃកិច្ចប្រជុំនេះដែរ ដោយអ្នកពាក់ព័ន្ធចង់ឱ្យមានការដោះស្រាយនូវតម្លៃថ្លៃដើមសាច់សត្វក្នុងស្រុក ដើម្បីអាចឱ្យគាត់មានលទ្ធភាពក្នុងការចិញ្ចឹមបន្ត ឱ្យបានជាប្រយោជន៍ដល់វិស័យចិញ្ចឹមសត្វរបស់យើង។

លោក ស្រ៊ុន ពៅ ក៏បានបញ្ជាក់ពីតម្លៃទីផ្សារសាច់ជ្រូករស់បច្ចុប្បន្ន ១គីឡូក្រាម នៅត្រឹម៦០០០ រៀល ការដែលឈ្មួញដឹកយកជ្រូករស់ពីអ្នកចិញ្ចឹមទៅដាក់នៅកុងស៊ី ហើយកុងស៊ីបានចេញវិញ្ញាបនបត្របញ្ជាក់បន្ទាប់ពីពុះជ្រូកនោះជាពីរ និងវះយកគ្រឿងក្នុង និងកាត់ក្បាលបោះត្រារួច ។ ជ្រូកនោះត្រូវបានដាក់តម្លៃក្នុងមួយគីឡូ៩០០០ រៀល ហើយបញ្ចេញទៅអ្នកទទួលសម្រាប់យកទៅចែកចាយ ដែលគេបានព្រលះ ប្រភេទសាច់ និងឆ្អឹងដោយតម្លៃផ្សេងគ្នា។

តាមរបាយការណ៍សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា ការលក់រាយសាច់ជ្រូកមានតម្លៃខុសគ្នាអាស្រ័យទៅតាមតំបន់។ ចំពោះតម្លៃសាច់ជ្រូក ដែលយកពីកុងស៊ី គឺសមាគមលក់សាច់ជ្រូក(ពុះជាពីរចំហៀង) តម្លៃ ១ ២០០០រៀល  ក្នុង១គីឡូក្រាម ដែលតម្លៃនេះ គឺសមាគមស្នើសុំត្រឹមថ្លៃដើមផលិត ។

ចំពោះតម្លៃសាច់សុទ្ធខ្លះលក់នៅទីផ្សារបានត្រឹមតែ ១៨ ០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម តែទីតាំងខ្លអអាចលក់បានតម្លៃដល់ ២១០០០រៀល សម្រាប់​ទីផ្សារធំៗ ។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ថាឱ្យដឹងថា ​៖

« កិច្ចប្រជុំបន្ទាប់ជាមួយឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល សមាគមបានសំណូមពរទៅនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យជួយធ្វើយ៉ាងណាឱ្យអ្នកចិញ្ចឹមរួចថ្លៃដើមសិន។ នៅក្នុងជំហានដំបូងនេះ សុំតែថ្លៃដើមសិនទេ ព្រោះបើនៅបន្តតែបែបនេះ នឹងដួលរលំអស់ហើយសម្រាប់អ្នកចិញ្ចឹម។ ដូច្នេះការសុំថ្លៃដើមសិននេះ​ ដើម្បីយោងអាត្មាអាចបន្តរស់»។

លោក ស្រ៊ុន ពៅ ក៏បានឱ្យដឹងដែរថា ចំណែកខាងអ្នកមានទូក្លាស្សេ ក៏ចង់ឱ្យសមាគមអ្នកចិញ្ចឹមចេញពីតម្លៃណាមួយនៃសាច់បង្កក ដើម្បីឱ្យគេជួយយកសាច់បង្កកទៅបង្កកសម្រាប់លក់ដោះស្រាយភាពរាំងស្ទះ ។ តែទាំងអស់នេះនឹងមានការជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីសម្រេចឈានទៅដោះស្រាយបញ្ហាទីផ្សារសាច់សត្វ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

ធនាគារ​ជាតិ​នៃ​កម្ពុជា​ជម្រះ​បញ្ជី​ធនាគារ​ ​៣​ ​ខណៈ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ប្រកាស​នៅ​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ពី​ការ​ដាក់​ឱ្យ​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ចំនួន​ ​៣​ ​ដែល​មិន​សូវ​មាន​ប្រតិបត្តិការ​សកម្ម​ក្នុង​សេដ្ឋកិច្ច​ ​បន្ទាប់ពី​អាជីវកម្ម​របស់​គ្រឹះស្ថាន​ទាំងនេះ​ទទួលរង​ផលប៉ះពាល់​ជាបន្តបន្ទាប់ពី​កត្តា​មួយ​ចំនួន​

ក្រសួងរៀបចំដែនដី៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ​ ជាការរក្សាដីធ្លីឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/08/2026

អាជ្ញាធរខេត្ត​ និងប្រជាពលរដ្ឋត្រូវបន្តរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អ ហើយធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

វីដេអូ​បោកប្រាស់​ ​AI​ ​Deepfake​ ​កំពុងប្រើ​រូបភាព​មហាសេដ្ឋី ​Jack​ ​Ma​ ​ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពី​សិង្ហបុរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/08/2026

នៅលើបណ្តាញ​ ​YouTube​ ​មាន​ក្រុម​បោកប្រាស់បាន​ប្រើបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​​(​AI​) ​បង្កើត​វីដេអូ​មិនពិត​ ​(​Deepfake​) ​យ៉ាង​ស្ទាត់ជំនាញ​ដោយ​ប្រើរូបភាព​ ​និង​សំឡេង​របស់​លោក​ ​Jack​ ​Ma​ ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​Alibaba​ ដើម្បីឱ្យសាធារជនយល់ច្រឡំចំពោះសិង្ហបុរី

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍