តម្លៃ​ប្រេងបាន​​ឡើង​ថ្លៃ​ បន្ទាប់ពី​អាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងរបស់វេណេស៊ុយឡា ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែននៅមិនទាន់ច្បាស់លាស់

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៥% ឬ ៦១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ក៏ឡើងថ្លៃ ០,៥% ឬ ៥៧,៩១ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋាភិបាលប្រទេស ម៉ិចស៊ិក អនុម័តវិធានការដំឡើងពន្ធថ្មីដល់ទៅ ៥០% លើការនាំចូល

ការដំឡើងពន្ធថ្មីរបស់រដ្ឋាភិបាល ម៉ិចសិក នេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ហើយនឹងអនុវត្តចំពោះទំនិញដូចជា លោហធាតុ រថយន្ត សំលៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលភាគច្រើនមានប្រភពមកពីប្រទេសចិន

ក្រសួងអធិការកិច្ច អំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក

ក្រសួងអធិការកិច្ច បានអំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកពីការឈ្លានពានរបស់ទាហានសៀម

វិនិយោគិនមកពីខេត្តសានតុង ប្រទេសចិន ចង់វិនិយោគវិស័យថាមពល និងការកែច្នៃកសិផលនៅកម្ពុជា

បណ្តាធុរកិច្ចនៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានតុងប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពល ឧស្សាហ​កម្ម ការកែច្នៃកសិផល និងការផលិតគ្រឿងបន្លាស់រថយន្តនៅកម្ពុជា

ធនាគារកណ្តាលអាម៉េរិក បានសម្រេចទម្លាក់អត្រាការប្រាក់ ០,២៥% ខណៈតម្លៃចាយវាយប្រចាំថ្ងៃ និងការរស់នៅរបស់ពលរដ្ឋបន្តឡើងថ្លៃ

ធនាគារកណ្តាលអាម៉េរិក (Fed ) បានសម្រេចបន្ទាបអត្រាការប្រាក់កម្ចី ០,២៥% ដែលស្ថិតនៅត្រឹមចន្លោះពី ៣,៥០% ទៅ ៣,៧៥% ជាកម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ

ធនាគារ​ពិភពលោក ៖ កំណើន​សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ នឹង​កើនឡើង ​៤,៨​ភាគរយ ថមថយជាង​ឆ្នាំ២០២៤​

ធនាគារ​ពិភពលោកប្រចាំកម្ពុជា​បានព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ២០២៥​ អាចនឹង​កើនក្នុង​រង្វង់៤,៨ភាគរយ​ ថយពី៦ភាគរយ​ក្នុងឆ្នា២០២៤​

រុស្ស៊ី គ្រោងរឹតបន្តឹងការនាំចេញមាស និងសាច់ប្រាក់រូប៊ល ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និងចៀសឆ្ងាយពីដុល្លារអាម៉េរិក

រុស្ស៊ី កំពុងរៀបចំផែនការរឹតបន្តឹងថ្មីនៃការនាំចេញសាច់ប្រាក់រូប៊ល និងមាស ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និងចៀសឆ្ងាយពីឥទ្ធិពលប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្មរបស់ខ្លួន

១០ថ្ងៃនៃដើមខែធ្នូ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន៣ មានទុនសរុបជាង១៥លានដុល្លារអាម៉េរិក

ភ្នំពេញ ៖ នាដើមខែធ្នូ ឆ្នាំ២០២៥ ក្នុងរយៈពេល១០ថ្ងៃ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីៗចំនួន៣បន្ថែមទៀត ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ១៥,៧លានដុល្លារអាម៉េរិក និងផ្តល់ឱកាសការងារ ជាង៦៦០កន្លែង ដោយគម្រោងវិនិយោគទាំងនោះផ្តោតលើវិស័យបង្កើតរោងចក្រផលិតឧបករណ៍ និងសម្ភារផ្សេងៗ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ, ស្វាយរៀង និងកំពង់ឆ្នាំង។ នេះបើយោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​(CDC) ។ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្រសួងដែន​ដី បង្រួម​តំបន់​ប៉ូលសេដ្ឋកិច្ចទូទាំងប្រទេស​ ពី ​​៨តំបន់ ម​កត្រឹម ​៧​តំបន់​ប៉ូល​ ​ដើម្បីងាយស្រួលរៀបចំ និងអភិវឌ្ឍន៍​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបែងចែកតំបន់​ប៉ូល​សេដ្ឋកិច្ចទៅតាមសក្ដានុពល​នៃខេត្ត​នីមួយៗ ដើម្បីងាយ​ស្រួល​ក្នុងការរៀបចំ ទាក់ទាញការ​វិនិយោគ និងអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជន ជួយទិញស្រូវធ្វើអំបុកជូនកងទ័ព និងជនភៀសសឹក «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»

សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារស្នើឱ្យបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬទិញអំបុកពីប្រជាជនដើម្បីជួយដល់កងទ័ព និងជនភៀសសឹកបន្ថែមពីលើស្បៀង