ក្រសួងដែន​ដី បង្រួម​តំបន់​ប៉ូលសេដ្ឋកិច្ចទូទាំងប្រទេស​ ពី ​​៨តំបន់ ម​កត្រឹម ​៧​តំបន់​ប៉ូល​ ​ដើម្បីងាយស្រួលរៀបចំ និងអភិវឌ្ឍន៍​

ភ្នំពេញ ៖ ដើម្បីងាយស្រួល​ក្នុងការរៀបចំនគរូបនីយកម្មឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ទាក់ទាញ​ការ​វិនិយោគ​ និងអភិវឌ្ឍន៍​ទៅតាមតំបន់​នីមួយ​ៗ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា​ បានបែងចែក​ជា​តំបន់ប៉ូលសេដ្ឋកិច្ច និង​របៀងសេដ្ឋកិច្ចចំនួន​៨​នៅឆ្នាំ២០២៣ និងបានកាត់មក​នៅត្រឹម​៧​តំបន់ប៉ូល​វិញ ។​ នេះបើតាមបទអន្តរាគមន៍របស់ឯកឧត្តម​ សៅ សុភាព រដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​​ ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០២៥​នាពេលថ្មីៗនេះ​ ។​

តាមរយៈបទអន្តរាគមន៍នេះបានបង្ហាញឱ្យឃើញថា តំបន់ប៉ូលសេដ្ឋកិច្ចទាំង​៧នោះរួមមាន តំបន់ប៉ូលទី១​ គឺនៅរាជធានីភ្នំពេញ, តំបន់ប៉ូលទី២ គ្រប់ដណ្ដប់លើ​ខេត្ត​ទាំង៤ ជាប់ឆ្នេរ​សមុទ្រ​កម្ពុជា រួមមានខេត្ត​ព្រះសីហនុ កោះកុង កំពត​ និងខេត្ត​កែប, តំបន់​ប៉ូលទី៣ គ្រប់ដណ្ដប់លើ​ខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ចំណែក​ខេត្ត​បាត់ដំបង ខេត្តពោធិ៍សាត់​ បន្ទាយមានជ័យ និងខេត្ត​ប៉ៃលិន ត្រូវបាន​ចាត់បញ្ចូលជា​តំបន់​ប៉ូលសេដ្ឋកិច្ច​ និ​ងរបៀងសេដ្ឋកិច្ច​ទី​៤ ។

សម្រាប់​តំបន់​ប៉ូលទី៥ បានគ្រប់ដណ្ដប់លើ​ខេត្ត​ទាំង៤ ​ក្នុងភូមិ​ភាគឦសាន​រួមមាន ខេត្តមណ្ឌល​គិរី , រតនគិរី , ស្ទឹង​ត្រែង និងខេត្ត​ក្រចេះ ។ តំបន់​ប៉ូលទី​៦ រួមមាន ខេត្ត​កណ្ដាល, តាកែវ, កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ហើយប៉ូលទី​៧ គ្របដណ្ដប់លើខេត្ត​កំពង់ចាម, កំពង់ធំ និងខេត្តត្បូងឃ្មុំ ។​ ដោយឡែក ​ខេត្តចំនួន២ ផ្សេងទៀត រួមមានខេត្ត​ស្វាយរៀង និង​ខេត្តព្រៃវែង ត្រូវ​បានចាត់បញ្ចូលជា​តំបន់ទី៨ ។​

តាមបទបង្ហាញរបស់ឯកឧត្តម ​​សៅ សុភាព បាន​ឱ្យដឹងទៀតថា បន្ទាប់ពីបានបែងចែក​តំបន់ប៉ូល​សេដ្ឋកិច្ចជា​៨​ប៉ូលរួចហើយ ក្រុមការងារ​បានប្រមូលចង​ក្រងទិន្នន័យ សរុប​ចំនួន​១១​ប្រភេទសំខាន់​ៗ ដើម្បីបម្រើដល់ការ​រៀបចំផែនការ​រៀបចំដែនដីថ្នាក់ជាតិ​ ដើម្បី​អភិវឌ្ឍន៍​ប៉ូល​​សេដ្ឋកិច្ច​ និងរបៀង​សេដ្ឋកិច្ច ក៏ដូចជា​ការ​រៀបចំផែនទីប្រើប្រាស់​ដីជាក់ស្ដែង​នៅទូទាំង​ប្រទេស ។

នៅក្នុង​បទអន្តរាគមន៍ដដែល​របស់​ឯកឧត្តម ​សៅ សុភាព ក៏បានបង្ហាញផងដែរថា នៅអំឡុងខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជ្រើសរើស​ទីប្រឹក្សា​បច្ចេកទេសជាតិ​ចំនួន​៤ ដើម្បីជួយគាំទ្រការងារ​បច្ចេកទេសសម្រាប់ការ​រៀបចំផែនការលើការរៀបចំដែនដីថ្នាក់ជាតិ អភិវឌ្ឍន៍តំបន់​ប៉ូល ​និងរបៀង​សេដ្ឋកិច្ច ។ បន្ថែមពីលើនេះ ដោយ​មានការ​ចូលរួមមតិ​យោបល់​ពីក្រុមការងារក្រុមទីប្រឹក្សា​បច្ចេកទេស​ជាតិ ក៏ដូចជា​អ្នកពាក់ព័ន្ធ ក្រុមការងារ​បានពិនិត្យ​ឡើងវិញលើការ​បែងចែក​តំបន់ប៉ូលសេដ្ឋកិច្ច​ និងកែសម្រួល​មកនៅត្រឹម ​៧​តំបន់ប៉ូលសេដ្ឋកិច្ចវិញ ។

សម្រាប់តំបន់​ប៉ូលសេដ្ឋកិច្ចទាំង៧​ ដែលត្រូវ​បាន​ក្រសួងកំណត់សារ​ជាថ្មី គឺផ្អែកទៅលើភាព​សម​ស្រប​នៃសក្ដានុពល​តាមតំបន់ កត្តា​ប្រជា​សាស្ត្រ​ កត្តាភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច-សង្គម​ បរិស្ថាន ធនធានធម្មជាតិ និងវប្បធម៌ ។ ការ​បែងចែក​តំបន់ថ្មីនេះរួមានតំបន់ប៉ូលទី១ គឺរាជធានីភ្នំពេញ, ទី២ មានខេត្តកណ្តាល, តាកែវ, កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង, ទី​៣ ខេត្ត​ជាប់តំបន់សមុទ្រទាំង៤, ទី​៤ រួមមានខេត្ត​ខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ និងខេត្តប៉ៃលិន, ទី​៥ ខេត្ត​ក្នុងតំបន់វប្បធម៌ រួមមាន ខេត្ត​សៀមរាប, ព្រះវិហារ, កំពង់ធំ និងឧត្តរមានជ័យ, ទី​៦ ខេត្តទាំង៤ ​ក្នុងភូមិ​ភាគឦសាន និងទី៧ រួមមានខេត្តកំពង់ចាម,​ ត្បូងឃ្មុំ, ព្រៃវែង និងខេត្តស្វាយរៀង ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *