ខេត្តកំពង់ស្ពឺ ទាក់ទាញគម្រោងវិនិយោគ៥៦លានដុល្លារ នៅខែវិច្ឆិកា

ភ្នំពេញ៖ នៅខែវិច្ឆិកាឆ្នាំ២០២៥នេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគធំៗពីរដែលមានទំហំទឹកប្រាក់ ៥៦លានដុល្លារអាម៉េរិក។នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងនេះស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសគឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកសិផលនិងផលិតចំណីអាហារពីកសិផលកសិកម្ម និងកសិឧស្សាហកម្ម។គម្រោងមានទីតាំងនៅ ស្រុកសាមគ្គីមុនីជ័យ ដែលមានទំហំទុនវិនិយោគប្រមាណ ៣១លានដុល្លារអាម៉េរិកនិងការបង្កើតការងារ ៦៧៥កន្លែង។ ចំណែកគម្រោងមួយទៀតក៏ស្ថិតនៅស្រុកសាមគ្គីមុនីជ័យដែរគឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វដែលមានទំហំទុនវិនិយោគប្រមាណ២៥លានដុល្លារអាម៉េរិកនិងបង្កើតការងារ៥១៨កន្លែង។ រីឯគម្រោងលេចធ្លោជាងគេនៅខែវិច្ឆិកានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺ គម្រោងវិនិយោគបង្កើតផែស្ងួតនៅស្រុកកំចាយមារ ខេត្តព្រៃវែងមានទំហំទុនវិនិយោគប្រមាណ ២០លានដុល្លារអាម៉េរិកនិងការបង្កើតការងារ ៦៦កន្លែង។ ចំពោះគម្រោងលេចធ្លោផ្សេងទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ស្ទូច និងដែកគ្រប់ប្រភេទមានទីតាំងនៅ

ក្នុងខែវិច្ឆិកា តំបន់សេដ្ឋកិច្ចពិសេសទទួលបានគម្រោងវិនិយោគ១២គម្រោង ទុន​វិនិយោគ​៦៦​លានដុល្លារ​ខណៈនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសទទួលបាន២២គម្រោង១៩៦លានដុល្លារអាម៉េរិក

ភ្នំពេញ៖គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានប្រមាណ២៤ពាន់កន្លែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ ១៩៦លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១២គម្រោងក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារអាម៉េរិក ។ បើគិតក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោង

ចិនទំនងជាបន្តរក្សាគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៥%ដដែលសម្រាប់ឆ្នាំ២០២៦

គោលដៅកំណើនសេដ្ឋកិច្ច ៥% នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការចាប់ផ្តើមផែនការថ្មីរយៈពេល ៥ ឆ្នាំផ្អែកលើមូលដ្ឋានដ៏រឹងមាំ និងការដោះស្រាយបញ្ហាដូចជា វិបត្តិអចលនទ្រព្យ តម្រូវការអ្នកប្រើប្រាស់ខ្សោយ សមត្ថភាពរោងចក្រលើស និងការធ្លាក់ចុះនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

ធនាគារជាតិនៃកម្ពុជា និងប្រតិភូធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ពិភាក្សាពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា

កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាព ក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។

អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជាពិភាក្សាអំពីបញ្ហាពន្ធដារ ដើម្បីជំរុញបរិយាកាសអាជីវកម្មនិងទាក់​ទាញវិនិយោគិន

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ៖«កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដោយសារវាជាយន្តការភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន។ វិស័យឯកជន ប្រើប្រាស់យន្តការនេះដើម្បីលើកឡើងពីបញ្ហាប្រឈមទាក់ទងនឹងពន្ធដារ ដើម្បីស្នើសុំដំណោះស្រាយ ដើម្បីចូលរួមចំណែកក្នុងការកែលម្អសេដ្ឋកិច្ចជាតិ»។

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការ​អនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ»នៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​គណៈ​កម្មការ​​គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោត​ទន្លេមេគង្គ​នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់​ស្តីពី «ការចែក​រំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពដ៏ជោគ​ជ័យ​លើការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាបនិងជីវចម្រុះ»។ សិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ

OECD លើកឡើងពីការព្យាករណ៍ និង ការព្រមានខ្លះៗ​របស់ខ្លួនសម្រាប់សេដ្ឋកិច្ចសកល

នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចរបស់ OECD ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះបន្តិចពី ៣,២% ក្នុងឆ្នាំ ២០២៥ មកត្រឹម ២,៩% ក្នុងឆ្នាំ ២០២៦។ កំណើនពាណិជ្ជកម្មសកលនឹងថយចុះពី ៤,២% ក្នុងឆ្នាំ ២០២៥ មកត្រឹម ២,៣% ប៉ុណ្ណោះនៅឆ្នាំ ២០២៦។

រមណីយដ្ឋានអង្គររកចំណូលបានជាង៤០លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២៥

ទិន្នន័យផ្លូវការ បង្ហាញថាចាប់ពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២៥ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានស្វាគម ន៍ភ្ញៀវអន្តរជាតិចំនួន ៨៦៧,១៩៥នាក់ ដែលបង្កើតប្រាក់ចំណូលបានចំនួន ៤០,៤៨ លានដុល្លារអាមេរិក។

ក្រុមការងារ និងមន្ត្រីកសិកម្មបន្តសម្របសម្រួលក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ព

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្នុងនោះស្រូវផ្ការំដួលបានចំនួន២៣គ្រួសារ ស្មើនិង ៩៣ ២៩២ គីឡូក្រាម ស្រូវនាងអំបានចំនួន២១៨គ្រួសារ ស្មើនិង ៩១០ ២៤៥គីឡូក្រាម។

គម្រោងវិនិយោគ១២លានដុល្លារនូវែលសេឡង់នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារកសិកម្មនិងធានាបាននូវសុខុមាលភាពកុមារនៅជនបទ

ភ្នំពេញ៖អង្គការ Save the Children សហការជាមួយអង្គការ iDE នឹងបង្កើតទីផ្សារសាកវប្បកម្ម ដែលធន់នឹងអាកាសធាតុ និងការពារកុមារ ។គម្រោង “ការបង្កើនកាលានុវត្ដភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (GROWTH)” នេះមានទំហំទឹកប្រាក់វិនិយោគ១២លានដុល្លារនូវែលសេឡង់។ យោងតាមសេចក្តីប្រកាសពត៌មានរបស់អង្គការ Save the Children ចេញផ្សាយនា ថ្ងៃទី ០២