រាជរដ្ឋាភិបាល កំពុងពិនិត្យទីតាំងគម្រោងវិនិយោគចំនួន ៣១ ដែលធុរជនកំពុងស្នើសុំការលើកទឹកចិត្តពិសេស

ថ្មីៗនេះ គម្រោងវិនិយោគចំនួន ៣៥បន្ថែមទៀត ក្រោមទុនវិនិយោគសរុបចំនួន ៣២៧ លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ត្រូវបានទទួលការលើកទឹកចិត្តពិសេស និងជួយសម្របសម្រួលនីតិវិធីពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ឈប់បារម្ភ ! បាត់​ប្លង់ដី អាច​ធ្វើថ្មីបាន គ្រាន់តែស្វែ​ងយល់ពី​នីតិវិធី​ក្នុង​ការ​ដាក់ពាក្យស្នើ​សុំ​ធ្វើប្លង់រឹងឡើង​វិញតែប៉ុណ្ណោះ

​ក្នុងករណី​បាត់ប្លង់​ដីដោយ​ប្រការណាមួយ ដូចជា​ ករណីអគ្គីភ័យ​ ឬច្រលំដៃបាត់​ដោយ​ជាយថាហេតុ ម្ចាស់​កម្មសិទ្ធិក៏អាច​ដាក់ពាក្យស្នើ​សុំ​ធ្វើ​ប្លង់​ដីនោះឡើងវិញបានដែរ តែ​ក្នុងប្លង់​ដីថ្មីនោះ ត្រូវបញ្ជាក់ថា «ទុតិយតា»

ដំណឹងល្អ ! ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្នក្នុងអំឡុងបុណ្យដាក់បិណ្ឌ

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលរាជរដ្ឋាភិបាលបានប្រសិទ្ធនាមឈ្មោះឱ្យថា «ស្ពានមិត្តភាព-កម្ពុជា-ចិន មេគង្គក្រចេះ» គ្រោងនឹងបើកឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នអំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះសម្រាប់យានយន្តធុនតូច បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន ៩៦ភាគរយ

ឆ្នេរ​សមុទ្រ​កម្ពុជា​ចំនួន​៣​ ត្រូវបានដាក់ជា​វិញ្ញាសារ​​ប្រជែង​ស្នាដៃរចនាគម្រោង​ប្លង់​នគរូបនីយកម្ម សម្រាប់​ឆ្នាំ២០២៥ ​

​ឆ្នេរ​សមុទ្រ​ចំនួន​៣​ ត្រូវបានដាក់ឱ្យ​ប្រកួត​ប្រជែង​ស្នាដៃរចនាគម្រោង​ប្លង់​​នគរូបនីយកម្ម​ សម្រាប់ការ​ប្រកួ​តប្រជែងឆ្នាំ២០២៥នេះ ដែលក្នុងនោះរួមមានឆ្នេរ​កែវ​ផុស ឆ្នេរព្រែក​ចាក​ និងឆ្នេរ​ជ្រោយស្វាយ​

ក្រសួងដែនដី​ ផ្សព្វផ្សាយសារាចរ​ស្ដីពី​ធ្លាគម្លាតអគារ និង​លិខិត​អនុញ្ញាត​សាងសង់​ ក្រោមដែនសមត្ថកិច្ច​ថ្នាក់​ក្រោមជាតិ​

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និ​ងសំ​ណ​ង់ ​បា​ន​ផ្សព្វផ្សាយ​សារាចរណែនាំស្ដីពី​ធ្លាគម្លាត​អគារ និងលិខិត​អនុញ្ញាត​សាងសង់​ក្រោម​ដែន​សមត្ថ​កិច្ចថ្នាក់​ក្រោម​ជាតិ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ មន្ត្រីសុរិយោដីខេត្ត​បន្ទាយមានជ័យ នឹង​បន្ត​ការងារ​វាស់វែង​ដីនៅតាមភូមិ​ជាប់បណ្ដោយព្រំដែន​កម្ពុជា​-ថៃ​

ឯកឧត្តម​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បាន​ថ្លែង​បញ្ជាក់ថា បើទោះបីជា​ខេត្ត​បន្ទាយ​មានជយ ត្រូវបាន​…..

រដ្ឋមន្ត្រីក្រសួង​ដែន​ដី ប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់​ខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​បានប្រកាស​ជាខេត្ត​ដែល​បញ្ចប់ការ​វាស់វែងដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ​និង​ប្រគល់បណ្ណកម្មសិទ្ធិ​ជូនពលរដ្ឋ​ជាបន្តបន្ទាប់

ក្រសួងរៀបចំដែនដី ចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដែលជាការ​បើកទំព័រថ្មីសំរាប់កម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ចាប់ផ្ដើម​សមរភូមិ​ថ្មីមួយទៀតក្នុងការរៀបចំលំហសាធារណៈ និងលំហបៃតង ​ដែលជាការ​បើកទំព័រថ្មីសម្រាប់កម្ពុជា​

រាជធានី ខេត្ត​ចំនួន​៦​ ទទួលបានការ​វិនិយោគ​ច្រើនជាង​គេក្នុង​រយៈ​ពេល​៥ខែ​ ដើមឆ្នាំ២០២៥

បណ្ដាខេត្ត​ និងរាជធានី ចំនួន​៦ ​ក្នុងរយៈពេល៥​ខែដើមឆ្នាំ២០២៥​នេះ ទទួលបានគម្រោង​វិនិយោគ​ច្រើនជាង​គេ ដោយក្នុងនោះកំពង់​ស្ពឺ ជាប់លំដាប់លេខ​១

ក្រសួងរៀបចំដែនដី លើកកម្ពស់គុណភាពសម្ភារៈ បរិក្ខារ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាពឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាព ក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព