ក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកជាទម្រង់ឌីជីថលចាប់ពីថ្ងៃនេះតទៅ

ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless) ទៀតទេ និងចាប់អនុវត្ត​ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ

ធនាគារ​ ADB បាន​បន្ថយការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​ ពី ៦,១% មក​នៅត្រឹម​ ៤,៩% ក្នុងឆ្នាំ២០២៥​

ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ហៅកាត់ថា ADB បានទម្លាក់​ការព្យាករកំណើន​សេដ្ឋកិច្ច​កម្ពុជាសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់នៃការនាំចេញទៅកាន់ទីផ្សារអាម៉េរិកក្រោយការដាក់ពន្ធ១៩ភាគរយ

រយៈពេលជាង​ ១៤ឆ្នាំ ក្រុមហ៊ុនជប៉ុនដ៏ធំមួយបានដាក់ទុនវិនិយោគនៅកម្ពុជា​សរុប​ជាង ​៧២០លានុដល្លារអាម៉េរិក

គ្រាន់តែ​ក្រុមហ៊ុនតែមួយប៉ុណ្ណោះរបស់ជប៉ុន​ បានដាក់ទុនវិនិយោគនៅកម្ពុជា​រហូតដល់ជាង​៧២០លានដុល្លារអាម៉េរិក ក្នុងរយៈពេល​ជាង​១៤ឆ្នាំ

បក្សកុម្មុយនិស្តចិន នឹងរៀបចំកិច្ចប្រជុំពេញអង្គនៅខែតុលា ដើម្បីគូសបញ្ជាក់ប្លង់មេរយៈពេល ៥ឆ្នាំខាងមុខ

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលជាស្ថាប័នកំពូលរបស់បក្សនឹងរៀបចំកិច្ចប្រជុំពេញអង្គលើកទីបួនរបស់ខ្លួនចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា ជាមួយនឹងការផ្តោតសំខាន់លើគម្រោងផែនការឆ្នាំ ២០២៦-២០៣០

“វិថីហិរញ្ញវត្ថុ” រដូវកាលទី៣ ប្រមូលផ្តុំតួអង្គសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ បញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេស

កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» ក្រោមប្រធានបទ៖ ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott, រាជធានីភ្នំពេញ

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា នឹងរួមចំណែកបង្កើនផលិតភាពអាជីវកម្មរបស់វិស័យឯកជន និងសេដ្ឋកិច្ច

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្តីពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ទៅកាន់ក្រុមហ៊ុន សហគ្រាស នាថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខា រ៉េស៊ីដង់ ភ្នំពេញ

ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-វៀតណាម កំណត់គោលដៅឈានឱ្យដល់ ២០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០

ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និង កម្ពុជាកាន់តែសកម្ម និងមានកំណើនរឹងមាំ ជាមួយនឹងគោលដៅឈានដល់ ២០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៣ ដែលត្រូវបានកំណត់ដោយមេដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ

ពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ជាសក្ខីភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម

ក្រុមហ៊ុនវិនិយោគិនកម្ពុជា-ចិន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ដោយរួមគ្នាដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើន ទាក់ទងនឹងសម្ភារៈបរិក្ខារ អគ្គិសនី គ្រឿងអេឡិចត្រូនិក សម្ភារៈសំណង់ គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន

តំបន់សេដ្ឋកិច្ចពិសេស​​ទាំង ១៣​ ក្នុង​ខេត្ត​ស្វាយរៀង ​កំពុងក្លាយជាក្បាលម៉ាស៊ីន​​​ស្រូបយកការ​វិនិយោគ​ដ៏មានប្រសិទ្ធភាព​

តំបន់​សេដ្ឋកិច្ចពិសេស​នៅក្នុងខេត្ត​ស្វាយរៀង​ដែលកំពុងដំណើរការទាំង​១៣ ទីតាំង​ បាន និងកំពុងដើរតួនាទីយ៉ាង​សំខាន់​ក្នុងការស្រូបទាញគម្រោងវិនិយោគ​ដ៏មានប្រសិទ្ធភាពខ្ពស់

ចិន ដាក់លក្ខខណ្ឌដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់ លោក Trump ដើម្បីអាចបន្តអង្គុយចរចាពាណិជ្ជកម្មជាមួយគ្នាបាន

មេដឹកនាំចិន លោកប្រធានាធិបតី Xi Jinping កំពុងរៀបចំផែនការក្នុងការដាក់លក្ខខណ្ឌដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺការដាក់សំពាធទៅលើប្រធានាធិបតីអាម៉េរិក Donald Trump ឱ្យដកខ្លួនចេញពីបញ្ហាឯករាជ្យភាពរបស់កោះតៃវ៉ាន់